អាថ៌កំបាំង​ថែ​រក្សា​រាងកាយ សម្រស់​ និង​ផ្លូវ​ចិត្ត​របស់​ជនជាតិ​ចិន

តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​អង្កេត​មើល​ដែរ​ទេ​ថា​ជនជាតិ​ចិន​ភាគ​ច្រើន​សម​រូប​សម​រាង​ និង​មាន​សម្រស់​ក្មេង​ជាង​វ័យ​របស់​ពួក​គេ។ ជា​ការ​ពិត​ប្រទេស​ចិន​មាន​អត្រា​ចំនួន​ប្រជាជន​លើស​ទម្ងន់​តិច​តួច​បំផុត។ ការ​ថែ​រក្សា​ផ្លូវ​ចិត្ត​ សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​ និង​រាងកាយ​សកម្ម​​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប​ដើម្បី​រស់​នៅ​ប្រកប​ដោយ​ភាព​សុខដុម​។ យ៉ាង​ណា​យើង​ងាក​មក​ចាប់​អារម្មណ៍​ពី​អាថ៌កំបាំង​ ៥​យ៉ាង​នៃ​ការ​ថែរក្សា​រូប​រាងកាយ​របស់​ពួក​គេ។

១ និយម​ប្រើ​ឱសថ​បុរាណ

ជនជាតិ​ចិន​តែង​ប្រើ​ឱសថ​បុរាណ​ក្នុង​ការ​ថែ​ទាំ​រាង​កាយ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ឱសថ​ដែល​ពួក​គេ​និយម​ប្រើ​បំផុត​នោះ​មាន​ ៤​ប្រភេទ​៖

  • យិនស៊ិន​ជា​ឱសថ​បុរាណ​ដ៏​ពេញ​និយម​ដែល​ជនជាតិ​ចិន​ប្រើ​សម្រាប់​បំបាត់​ភាព​តានតឹង ឬ​ស្ត្រេស
  • Huang Qi ប្រើ​សម្រាប់​ជា​ជំនួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ពេល​វ័យ​កាន់​តែ​ចាស់។
  • លីងជី​ជា​ឱសថ​បុរាណ​ដែល​ពួក​គេ​និយម​ប្រើ​ជំនួយ​កម្លាំង ពង្រឹង​ការ​ចង​ចាំ និង​ជំនួយ​សុខភាព​ជា​ប្រចាំ។
  • Goji berry ប្រើ​សម្រាប់​ប្រឆាំង​សារធាតុ​អុកស៊ីតកម្ម និង​កាត់​បន្ថយ​ភាគល្អិត​ដែល​បង្ក​ឱ្យ​មាន​ភាពតានតឹង។

២ Qi Gong

Qi Gong ជា​លំហាត់​ប្រាណ​មួយ​ប្រភេទ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​​ការ​សមាធិ​ ការ​គ្រប់​គ្រង​ដង្ហើម និង​ចលនា​រាង​កាយ​។ ជនជាតិ​ចិន​និយម​ហ្វឹកហាត់ Qi Gong ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​ និង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​មាន​តុល្យភាព ស្រស់​ស្រាយ​ជាង​មុន និង​ជួយ​ឲ្យ​គេង​លក់​ស្រួល។

៣ ពួក​គេ​យក​ចិត្ត​ទុក​ដាក់​បំផុត​ទៅ​លើ​ អាហារ និង​ម៉ោង​ញុំា​អាហារ​ទាំង​នោះ

បើ​យោង​ទៅ​តាម Chinese body clock បាន​លើក​ឡើង​ថា អ្វី​ដែល​អ្នក​បរិភោគ​គឺ​សំខាន់​ហើយ តែ​ពេល​វេលា​ដែល​អ្នក​បរិភោគ​រឹតតែ​សំខាន់។ ជា​ឧទាហរណ៍​អាហារ​ពេល​ព្រឹក​គួរ​តែ​ជា​របស់​អ៊ុនៗ​ ទន់​ ហើយ​គួរ​បរិភោគ​ពី​ម៉ោង​ ៩ ដល់​១១​ព្រឹក។ ឯ​អាហារ​ថ្ងៃ​ត្រង់​គួរ​តែ​បរិភោគ​ចន្លោះ​ម៉ោង​ ១១ ដល់១​ថ្ងៃ​ជា​មួយ​ម្ហូប​ក្ដៅ និង​ធញ្ញជាតិ។ ចំណែក​អាហារ​ពេល​យល់​គួរ​បរិភោគ​អាហារ​ស្រស់ សម្បូរ​សារជាតិ​ចិញ្ចឹម និង​អាច​បរិភោគ​អាហារ​បំពង ដុះ​ក៏​បាន​ដែរ​ តែ​គួរ​តែ​នៅ​ចន្លោះ​ម៉ោង ៥ ដល់៧​យប់។

៤ រស់​នៅ​ជុំ​គ្នា​ ជា​គ្រួសារ​ធំ

ប្រពៃ​ណី គ្រួសារ​ និង​ទំនាក់ទំនង​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កត្តា​សំខាន់។ ជនជាតិ​ចិន​មាន​ប្រពៃណី​រស់​នៅ​ជុំ​គ្នា​ជា​គ្រួសារ​ធំ​ ២-៣ជំនាន់​រស់​នៅ​ជុំ​គ្នា ញុំា​អាហារ​ជុំ​គ្នា និង​តែង​តែ​ផឹក​តែ​ពេល​ព្រឹក​ជុំ​គ្នា។ បើ​ទោះ​បី​ជា​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក៏​ពួក​គេ​មាន​ប្រពៃណី​ ញុំា​ dim sum ជុំ​គ្នា​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ក្នុង​ ១​សប្ដាហ៍​ផង​ដែរ។

៥ យក​កូន​ពេល​អាយុ​ច្រើន​បន្តិច

អាច​មក​ពី​កត្តា​ច្បាប់​ក្នុង​ការ​យក​កូន​របស់​ប្រទេស​ចិន​ ឬ​ការ​អភិវឌ្ឍន៍​ជឿន​លឿន​របស់​ប្រទេស​មួយ​នេះ​ក៏​ថា​បាន។ ជា​ឧទាហរណ៍​នៃ​ភូមិ​មួយ​ក្នុង​ប្រទេស​ចិន​ ដែល​សម្បូរ​ពលរដ្ឋ​​មាន​អាយុ​វែង​ គេ​សង្កេត​ឃើញ​ថា​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​នេះ​ភាគ​ច្រើន​យក​កូន​ដំបូង​នៅ​អាយុ​ ២៧ ឯ​កូន​ទី២ នៅ​អាយុ​ ៤០ ទៅ​៤២​ឆ្នាំ​ឯណោះ ហេតុ​នេះ​ទើប​ពួក​គេ​មិន​ឆាប់​ចាស់​ និងមិន​ប្រឈម​បញ្ហា​ច្រើន​ក្នុង​ជីវិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ