ស្ដាប់​បទ​ចម្រៀង​​ខូច​ចិត្ត​ខណៈ​ពេល​ខូច​ចិត្ត ធ្វើ​ឲ្យ​​កាន់​តែ​ខូច​ចិត្ត ឬ​រីករាយ​ឡើង​វិញ?

ជាទូទៅមនុស្ស​ដែល​កំពុង​ខូច​ចិត្ត ឬ​បាក់​ទឹក​ចិត្ត​ទំនង​ជ្រើសរើស​បទ​ដែល​សោកសៅ​យក​មក​ស្ដាប់​។ នៅ​ក្នុង​ការ​សិក្សា​មួយ​ អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​បាន​រាយការណ៍​ថា​ពួក​គេ​មាន​អារម្មណ៍​ល្អ​ជាង​មុន​បន្ទាប់​ពី​ស្ដាប់​បទ​សោកសៅ​។

លោក​ Sunkyung Yoon ដែល​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ការ​សិក្សា​មួយ​នេះ​ បាន​គត់​សម្គាល់​ថា​ មនុស្ស​ដែល​ចូល​ចិត្ត​បទ​សោកសៅ​តែង​និយាយ​ថា​ ខ្លួនជ្រើសរើសបទបែបនេះដោយ​សារ​តែ​បទ​ប្រភេទ​នេះ​ស្ដាប់​ទៅ​ Relax និង​ស្រងូតស្រងាត់ ឬ​ជួយកាត់​បន្ថយ​ភាព​ឈឺចាប់។

ជាធម្មជាតិ ពេល​​ស្ថិត​ក្នុង​សភាព​ឈឺចាប់​ មនុស្ស​តែង​តែ​មាន​ទម្លាប់​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​ដោយ​ខ្លួន​ឯង​ ដោយ​ការធ្វើ​កិច្ចការ​ណា​មួយ​ដើម្បី​បំភ្លេច​វា​ និង​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត​ជាដើម។ ហើយ​ទម្លាប់​ដោះស្រាយ​ការ​ឈឺ​ចាប់​ដោយ​ខ្លួន​ឯង​ខ្លះ​ថែម​ទាំង​អាច​មាន​គុណ​តម្លៃ​ដល់​ខ្លួន​ឯង​ និង​ជួយ​សុខភាព ​ថែមទៀត​ ដូចជា​ការ​ហាត់​យូហ្គា​ដើម្បី​កម្ចាត់​ជំងឺ​ថប់​បារម្ភ​ជា​ដើម។

ជំងឺ​បាក់​ទឹក​ចិត្ត​ចូល​មក​តែង​ភ្ជាប់​ជា​មួយ​រោគ​សញ្ញា​ជា​ច្រើន​ ហើយ​សញ្ញា​ដែល​គេ​តែង​កត់​សម្គាល់​មួយ​ចំនួន​នោះ​គឺ​អារម្មណ៍​ នៃ​ភាព​ទទេ​ស្អាត សោកសៅ និង​ស្ពឹក​ៗ​។ សម្រាប់​មនុស្ស​ជា​ច្រើន តន្ត្រី​គឺ​ជា​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ពួក​គេ​មាន​សុវត្ថិភាព ខណៈ​ដែល​អ្នក​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​ប្រើ​ប្រាស់តន្ត្រី​ដើម្បី​កាត់​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ។

ដូច្នេះ​ហើយ​ សម្រាប់​មនុស្ស​ដែល​បាក់ទឹកចិត្ត ខូចចិត្ត ឬ​ជំងឺ​ផ្លូវ​ចិត្ត​ដទៃ​ទៀត​ បទ​ចម្រៀង​សោកសៅ​ ឬ​សេដ​អាច​ជា​វិធី​មួយពិតជា​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ប្រសើរបាន។ ជា​ការ​ពិត​ ការ​សិក្សា​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ថា​ មនុស្ស​ដែល​ចូល​ចិត្ត​បទ​សោកសៅ​បើ​ទោះ​មិន​បាក់ទឹក​ចិត្ត​ ជា​មនុស្ស​ដែល​រីករាយ​ជាង​ និង​មាន​ចិត្ត​អាណិត​អាសូរ​ជាង​។

ជា​រួម​មក​ ការ​ស្តាប់​បទ​ចម្រៀង​បែប​សោកសៅ ឬ​សេដ​នៅ​ពេល​ អ្នក​កំពុង​សោកសៅ​នឹង​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរ​ជាង​មុន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​