មូលហេតុទាំង ៥ នាំឱ្យតឹងទ្រូង និងពិបាកដកដង្ហើម

ការតឹងទ្រូង និងមានដង្ហើមខ្លីគឺជារោគសញ្ញាដែលអាចកើតមាននៅគ្រប់វ័យហើយមនុស្ស​ភាគ​ច្រើន​ប្រហែល​​គិត​ថា​នេះគ្រាន់តែជារោគសញ្ញានៃជំងឺបេះដូងតែប៉ុណ្ណោះ។ ប៉ុន្តែមិនមែនមានតែជំងឺបេះដូងទេដែលមានរោគសញ្ញាបែបនេះ ដោយសារជំងឺផ្សេងៗទៀតក៏អាចមានរោគសញ្ញាតឹងទ្រូង និងមានដង្ហើមខ្លីដែរ។ ក្រៅពីជំងឺបេះដូងហើយ មូលហេតុទាំង ៥ ខាងក្រោមនេះហើយក៏អាចធ្វើឱ្យយើងមានអាការៈតឹងទ្រូង និងមានដង្ហើមខ្លីដែរ៖

១. ជំងឺថប់បារម្ភ

ជំងឺថប់បារម្ភជាជំងឺផ្លូវចិត្តមួយប្រភេទដែលធ្វើឱ្យជំងឺមានអាការៈតឹងទ្រូង ដកដង្ហើមបានខ្លី ដៃជើងឡើងត្រជាក់ និង​ឆាប់ញ័រ។ លើសពីនេះទៀត នៅពេលពួកគេជួបបញ្ហាអ្វីមួយពួកគេក៏មានអារម្មណ៍ថាដូចជាកំពុងលង់ទឹកដូច្នោះដែរ។

២. ការរលាកសាច់ដុំឆ្អឹង

ការរលាកសាច់ឆ្អឹងក៏អាចជាមូលហេតុបណ្ដាលឱ្យយើងតឹងថប់ទ្រូងបានដែរ។ វាអាចមកពីការហាត់ប្រាណខ្លាំង និងជ្រុលកំណត់ ឬសូម្បីតែបត់បែនខ្លួនប្រាណខុសទីតាំងក៏បង្កជាការរលាកបានដែរ។ នៅពេលសាច់ដុំឆ្អឹងយើងចាប់ផ្ដើមរលាក វានឹងធ្វើឱ្យឈឺចាប់ក្នុងទ្រូង តឹងថប់ ហើយពិបាកដកដង្ហើម។ ប្រសិនបើមានជំងឺនេះអាចលេបថ្នាំបំបាត់ការឈឺចាប់ដើម្បីទប់ទល់បណ្ដោះអាសន្នសិន រួចសឹមទៅរកគ្រូពេទ្យជំនាញពិគ្រោះជំងឺ។

៣. ជំងឺច្រាលអាស៊ីតក្រពះ

ជំងឺច្រាលអាស៊ីតក្រពះកើតឡើងនៅពេលអាស៊ីតក្នុងក្រពះចូលទៅបំពង់អាហារដែលបណ្ដាលឱ្យមានការឈឺចាប់ និងក្រហាយត្រង់ដើមទ្រូង។ លើសពីនេះទៀត វាក៏ធ្វើឱ្យយើងមានអារម្មណ៍ថាស្ពឹកនៅត្រង់ក ជូរមាត់ ហើយឧស្សាហ៍ភើថែមទៀតផង។

៤. ហើមសួត

នៅពេលដែលបេះដូងដំណើរការខុសប្រក្រតីបណ្ដាលឱ្យឈាម និងទឹកនៅក្នុងរាងកាយហូរចូលទៅសួតបង្កជាការហើមសួត។ ខណៈពេលដែលសួតហើមនឹងមានរោគសញ្ញាដូចជាតឹងដើមទ្រូងនៅពេលដេក ហើយក៏មានការហើមជើង ហើម​មុខ និងហើមខ្លួនប្រាណផងដែរ។

៥. ជំងឺសរសៃឈាមបេះដូង

នៅពេលយើងមានជំងឺសរសៃឈាមបេះដូង យើងនឹងមានអារម្មណ៍ថាតឹងថប់នៅដើមទ្រូងប្រៀបដូចជាមាននរណាម្នាក់អង្គុយពីលើ ឬមានវត្ថុធ្ងន់អ្វីមួយសង្កត់ពីលើ។ លើសពីនេះទៀត អ្នកជំងឺក៏អាចមានការឈឺចាប់នៅកន្លែងផ្សេងទៀតដូចជាស្មា ដៃ ឬថ្គាមជាដើម ហើយក៏មានអារម្មណ៍ចង់ក្អួតចង្អោរ វិលមុខ ញ័រ និងពិបាកដកដង្ហើមជាដើម។

ដូចនេះសម្រាប់ប្រិយមិត្តដែលមានអាការៈណាមួយដូចខាងលើគួរទភពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ជៀសវាងមានបញ្ហាធ្ងន់ធ្ងរជាងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន