តើ​សិល្បៈ​អាច​ជួយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​បាន​ដោយ​របៀប​ណា​?​

តើ​សិល្បៈ​អាច​ជួយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​បាន​ដោយ​របៀប​ណា? គឺជា​ប្រធាន​បទ ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​សិល្បៈ និង​សុខភាព​ផ្លូវចិត្ត របស់​សិល្ប​ការិនី​វ័យ​ក្មេង​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង ឈ្មោះថា រី មុនីសុវណ្ណយ៉ា ឬ​គេ​ឯង​ហៅ​នាង​ថា ហ្វីយ៉ា។ ហ្វីយ៉ា ប្រាប់​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា គោល​បំណង​ចម្បង​ដែល​នាង​សម្រេច​ជ្រើស​យក​ប្រធានបទ​នេះ ក៏​ព្រោះ​តែ​ចង់​លើក​កម្ពស់​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​កម្ពុជា ក៏​ដូចជា​ចង់​ផ្សព្វផ្សាយ​អំពី​សិល្បៈ ថា​តើ​សិល្បៈ​មាន​ប្រយោជន៍ ឬ​ក៏​មាន​ឥទ្ធិពល​អ្វី​ខ្លះ ដើម្បី​ជួយ​ទៅ​​ដល់​ផ្លូវចិត្ត​របស់​យើង?

ម៉្យាង​កញ្ញា​ផ្ទាល់​ក៏​ជា​ម្នាក់​ដែល​ធ្លាប់​រង​បញ្ហា​សម្ពាធ​ផ្លូវ​ចិត្ត​កាល​នៅ​វ័យ​ដែល​នាង​កំពុង​សិក្សា តែ​ដោយសារ​បាន​សិល្បៈ។ ដោយ​នាង​បាន​ជ្រើស​យក​ការ​គូស​រូប​តាម​អារម្មណ៍​របស់​នាង ទើប​​ធ្វើ​ឱ្យ​នាង​បាន​ប្រសើរ​ឡើង​វិញ ដូច្នេះ​ទើប​គិត​ថា​ប្រធាន​បទ​នេះ​ល្អ ដែល​អ្នក​គ្រប់​គ្នា​មិន​គួរ​មើល​រំលង។ ហ្វីយ៉ា រៀបរាប់​ថា «ដោយសារ​តែ​ខ្ញុំ​មើល​ឃើញ​ថា ប្រធានបទ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ហ្នឹង​អត់​សូវ​មាន​បើក​ទូលាយ​ក្នុង​ការ​លើក​យក​មក​និយាយ ឬ​ក៏​ស្ដាប់​នៅ​ឡើយ​ទេ អ៊ីចឹង​ហើយ​វា​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​យើង​វា​បាត់បង់​នូវ​ភាព​ប្រសើរ​មួយ ដូច្នេះ​ហើយ​ដោយសារ​ចំណុច​ខ្វះខាត​មួយ​នេះ​ទើប​ខ្ញុំ​បង្កើត​ឱ្យ​មាន​គម្រោង​នេះ​ឡើង»

សិល្បការនីវ័មកពីខេត្តបាត់ដំបង រី​ មុនី​សុវណ្ណ​យ៉ា ហៅ ហ្វីយ៉ា

អ្នកស្រី យឹម សុធារី ចិត្តវិទូ និង​ជាទី​ប្រឹក្សា​ផ្នែក​ជម្លោះ និង​សន្តិភាព ក៏​បាន​ចូល​ចែករំលែក​រឿងរ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ ដោយ​អ្នក​ស្រី​បាន​លើក​ឡើង​ថា ការ​ពិត​ទៅ​បញ្ហា​ផ្លូវចិត្ត​វា​កើត​ឡើង​ដោយ​ច្រើន​កត្តា ដោយ​អ្នក​ខ្លះ​កើត​វា​ដោយសារ​បញ្ហា​សង្គ្រាម​ដែល​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​គំនិត ខ្លះ​កើត​ពី​ក្មេង​ការ​ប៉ះទង្គិច​ដោយសារ​ព្រឹត្តិការណ៍​មិន​ល្អ​ណា​មួយ រួម​ទាំង​កត្តា​ផ្សេង​ៗ​ទៀត។

នៅ​ពេល​យើង​កើត​មាន​បញ្ហា​ផ្លូវចិត្ត គឺ​មាន​ន័យ​ថា យើង​បាន​បាត់បង់​ទំនាក់ទំនង បាត់បង់​ភាព​ជា​ខ្លួនឯង មនុស្ស​ជុំវិញ​ខ្លួន​ក៏​ដូចជា គ្រួសារ និង​ពិភពលោក​ទាំង​មូល​ផង​ដែរ។ ចំណែក​ការ​ព្យាបាល​ផ្លូវចិត្ត​វិញ​នោះ គឺ​មាន​ន័យ​ថា​ជា​ការ​ផ្សារ​ភ្ជាប់​ខ្លួនឯង​ឡើង​វិញ ហើយ​សិល្បៈ ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ព្យាបាល​បញ្ហា​នេះ ព្រោះ​សិល្បៈ​បាន​រួម​ចំណែក​ជួយ​ឱ្យ​គ្រប់គ្នា​បង្ហាញ​ពី​ភាព​ភ័យខ្លាច​តាមរយៈ​អារម្មណ៍ ជា​អ្វី​ដែល​គ្រប់​គ្នា​ពិបាក​និយាយ​វា​ចេញ​មក តែ​អ្នក​អាច​បញ្ចេញ​វា​មក​បាន​តាម​សិល្បៈ​នានា ដូចជា​ការ​គូរ​គំនូរ សរសេរ​ជា​ចម្រៀង តែង​និពន្ធ​ជា​កំណាព្យ បង្កើត​សិល្បៈ​នៃ​ការ​សម្ដែង និង​ផ្សេង​ៗ​ជាច្រើន។

អ្នកស្រី យឹម សុធារី ចិត្តវិទូ និងជាទីប្រឹក្សាផ្នែកជម្លោះ និងសន្តិភាព 

ក្រៅពី​ការ​ចែករំលែក​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ការ​បកស្រាយ​ឱ្យ​ដឹង​ថា សិល្បៈ​ជួយ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​បាន​ដោយ​របៀប​ណា ក្នុង​ថ្ងៃ​កម្មវិធី​ក៏​មាន​សកម្មភាព​សិល្បៈ​ជាច្រើន​ផ្សេង​ទៀត​ពាក់ព័ន្ធ​សិល្បៈ ដែល​ផ្ដោត​លើ​អារម្មណ៍​ទៀត​ផង ពិសេស​គឺ​មាន​ការ​សម្ដែង​សិល្បៈ​ជាច្រើន​ពី​ក្រុម​សិល្បករ រួម​មាន ការ​ច្រៀង ការ​សម្ដែង​របាំ​សហសម័យ កិច្ច​ពិភាក្សា​តុ​មូល និង​ការ​បង្ហាញ​ម៉ូដ ជាដើម។

គម្រោង​សិល្បៈ និង​សុខភាព​ផ្លូវចិត្ត កើត​ឡើង​បាន​ដោយ​មាន​ការ​គាំទ្រ​ពី យូនីសេហ្វ, ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង USAID។ សិល្ប​ការិនី ហ្វីយ៉ា សង្ឃឹម​ថា គម្រោង​សិល្បៈ និង​សុខភាព​ផ្លូវ​ចិត្ត និង​មិន​បញ្ចប់​ត្រឹម​ថ្ងៃ​នេះ​នោះ​ទេ តែ​នាង​សង្ឃឹម​ថា មាន​លទ្ធភាព​បង្កើត​បាន ២ ដង​ក្នុង​១​ឆ្នាំ ហើយ​នឹង​នៅតែ​បន្ត​ការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថែម​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន