នេះជាមូលហេតុ យ៉ែម ស្រីពេជ្រ លេចមុខក្នុងខ្សែភាពយន្តខ្នាតធំរបស់ថៃ

ជឿជាក់​ថា​ប្រិយមិត្ត​អ្នក​អាន​ប្រាកដជា​បាន​ជ្រាប​ច្បាស់​ហើយ​ថា​ថ្មី​ៗ​នេះ យ៉ែម ស្រីពេជ្រ ដែល​ជា​ម្ចាស់​ពាន​រង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៩ បាន​លេច​មុខ​ក្នុង​ពិធី​ក្រុង​ពាលី​ភាពយន្ត​បុរាណ​ថៃ ជាមួយ​ផលិតករ និង​តារា​ថៃ​ល្បី​ៗ​ជាច្រើន​រូប ជាពិសេស​គឺ តារា​ថៃ​រូប​សង្ហា Toey Pongsakorn ដែល​រឿង​ទើប​ក្រុង​ពាលី​នោះ​មាន​ចំណងជើង​ថា «พระร่วงพระราชาผู้ทรงธรรม»។

វត្តមាន​ស្រីស្អាត យ៉ែម ស្រីពេជ្រ ក្នុង​ពិធី​ក្រុង​ពាលី​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​មហាជន និង​ហ្វេន​ៗ​អ្នក​គាំទ្រ​នាង រួម​ទាំង​សិល្បករ​រួម​អាជីព​ផងដែរ។ យ៉ាង​ណា​មិញ ក៏​មាន​ចម្ងល់​បាន​កើត​ឡើង​ថា តើ ស្រីពេជ្រ ទៅ​សម្ដែង​តួអង្គ​អ្វី​ក្នុង​រឿង​នោះ? ទៅ​សម្ដែង​បាន​ដោយ​របៀប​ណា? ហេតុអ្វី​ទើប​ទទួល​ថត​រឿង​នេះ?

ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ តារា​សម្ដែង​ស្រី​រូប​នេះ​បាន​ឆ្លើយ​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ត្រួស​ៗ​ថា ការ​ដែល​នាង​ទទួល​បាន​ឱកាស​ថត​ភាពយន្ត​ឆ្លង​ប្រទេស​នេះ គឺ​ដោយសារ​អ្នក​ដឹកនាំ​រឿង​ចុះ​ឡើង​ប្រទេស​កម្ពុជា​ញឹកញាប់ និង​មាន​ស្គាល់​តួ​ខ្មែរ​មួយ​ចំនួន។ ម៉្យាង​តួអង្គ​ក្នុង​រឿង​នោះ ត្រូវ​ជា​តួអង្គ​ជនជាតិ​ខ្មែរ ទើប​អ្នក​ដឹកនាំ​រឿង​ទាក់ទង​រូប​នាង។

ស្រីពេជ្រ បាន​បន្ត​ទៀត​ថា «ការ​ទទួល​បាន​គម្រោង​នេះ ដោយសារ​តែ​អ្នក​ដឹក​នាំ​រឿង គាត់​បាន​ចុះ​ឡើង​ប្រទេស​កម្ពុជា​យើង​ច្រើន គាត់​ក៏​បាន​ស្គាល់​តួ​ខ្មែរ​មួយ​ចំនួន​ដែរ ហើយ​ដោយ​តួអង្គ​ក្នុង​រឿង​ថ្មី​របស់​គាត់​ត្រូវ​ជា​តួអង្គ​ជនជាតិ​ខ្មែរ​ទៀត ទើប​គាត់​ធ្វើការ​ទំនាក់ទំនង​មក​ខាង​ខ្ញុំ»

យ៉ាងណាមិញ ពេល​នេះ​នាង​នៅ​មិនទាន់​អាច​លម្អិត​ព័ត៌មាន​នៃ​តួអង្គ​ដែល​ត្រូវ​សម្ដែង​នោះ​បាន​ទេ ដោយ​ប្រាប់​បាន​ត្រឹម​ថា រឿង​នេះ​គ្រោង​ដំណើរការ​ថត​នៅ​ចុង​ខែ​មិថុនា ដោយ​នាង​ត្រូវ​ស្នាក់​នៅ​ទីនោះ​រយៈពេល ៣ ខែ ដើម្បី​ថត​រឿង «พระร่วงพระราชาผู้ทรงธรรม» នេះ។

ដ្បិត​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន​ក្នុង​ការ​ថត​ភាពយន្ត​នៅ​ប្រទេស​ថៃ តែ​បើ​តាម​អ្នក​ជំនិត​ជាមួយ​នាង​បាន​បង្ហើប​ប្រាប់​ថា ស្រីពេជ្រ ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​គួរសម ទើប​នាង​សម្រេចចិត្ត​ផ្អាក​ការងារ​នៅ​ក្នុង​ស្រុក​ទាំងអស់​បែប​នេះ។

បន្ទាប់ពី​ទទួល​បាន​ឱកាស​សម្ដែង​ជាមួយ​ផលិតករ​ថៃ យ៉ែម ស្រីពេជ្រ ដែល​កំពុង​វិវត្តន៍​ខ្លួន​ជា​ពិធី​ការិនី បាន​បង្ហាញ​អារម្មណ៍​រំភើប និង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ទទួល​បាន​ឱកាស​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​នេះ។ ការ​ដែល​នាង​ទទួល​ថត​ភាពយន្ត​នេះ ក៏​ព្រោះ​តែ​នាង​ចង់​បាន​បទពិសោធន៍​ថ្មី​ក្នុង​ការ​សម្ដែង​ភាពយន្ត និង​ចង់​ស្វែងយល់​បន្ថែម​ពី​ការ​ធ្វើការ​ជាមួយ​ប្រទេស​ជិតខាង។

ក្នុង​នោះ​នាង​ក៏​សន្យា​ថា​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​សម្ដែង​រឿង​នេះ។ យ៉ែម ស្រីពេជ្រ ត្រូវ​គេ​ដឹង​ថា​បាន​ប្រឹងប្រែង​រៀន​ភាសា​ថៃ ជាច្រើន​ខែ​មក​ហើយ ដើម្បី​ឱ្យ​មាន​ភាព​ស្ទាត់​ក្នុង​ការ​និយាយ ដូច្នេះ​ហើយ​ទើប​នាង​មាន​ភាព​ក្លាហាន និង​ជឿជាក់​ក្នុង​ការ​ចេញ​ទៅ​ថត​ភាព​យន្តខ្នាត​ធំ​នៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ