ក្រោយរាករូស អស់កម្លាំងល្ហិតល្ហៃ សូមញ៉ាំអាហារទាំង ៥មុខនេះ ល្អផុតលេខ

មានមនុស្សភាគច្រើនគិតថារាករូសគឺជាបញ្ហាតូចតាចមួយដែលមិនមានគួរឱ្យបារម្ភខ្លាំងឡើយ។ ប៉ុន្តែពេលមានបញ្ហារាករូស ក្រៅពីធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកហើយ វាថែមទាំងបណ្ដាលឱ្យពោះវៀនយើងមានដំណើរការខ្សោយជាងមុនថែមទៀតផង។ ហើយអ្វីដែលយើងត្រូវប្រុងប្រយ័ត្នគឺចំណីអាហារថាគួរញ៉ាំមួយណាពេលយើងរាក។ ដូច្នេះអាហារដែលគួរញ៉ាំមានដូចជា៖

១. បបរ

ក្រោយពេលរាក អាហារដែលមានជាតិម្សៅ ឬអង្ករជាជម្រើសល្អបំផុត ជាពិសេសគឺបបរ។ បបរជាអាហារទន់ដែលងាយញ៉ាំ និងងាយរំលាយអាចចូលទៅជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានប្រសើរជាងមុន។ ជាមួយគ្នានេះដែរ ការទទួលទានបបរក៏អាចជួយបន្ថែមកម្រិតជាតិទឹកឡើងវិញក្នុងរាងកាយផងដែរ។ សម្រាប់បបរនេះផងដែរ យើងក៏អាចបន្ថែមជាមួយសាច់ ឬស៊ុតបាន ដើម្បីឱ្យកាន់តែមានកម្លាំង។ ក្រៅពីបបរ យើងក៏អាចញ៉ាំបាយ ឬនំប៉័ងបានដែរ។

២. សម្ល ឬស៊ុប

ការទទួលទានស៊ុបអាចជួយបង្កើនកម្រិតជាតិទឹកឡើងវិញដោយសាររាងកាយយើងបាត់បង់ជាតិទឹកជាច្រើន។ មិនតែប៉ុណ្ណោះ ពេលយើងញ៉ាំសម្ល ឬស៊ុបហើយក៏អាចជួយបន្ថែមថាមពល និងសារធាតុចិញ្ចឹមដល់រាងកាយផងដែរ។ អ្វីដែលអ្នកជំងឺគួរជៀសវាងគឺការទទួលទានបន្លែឆៅព្រោះវាអាចធ្វើឱ្យមានខ្យល់ក្នុងពោះវៀន និងរលាកក្រពះបានយ៉ាងងាយ។

៣. ចេក

ចេកគឺជាប្រភពនៃប៉ូតាស្យូម និងសារធាតុរ៉ែអាចចូលទៅជួយបំពេញអេឡិចត្រូលិតដែលបាត់បង់ក្នុងរាងកាយក្រោយពេលរាក។ លើសពីនេះទៀត ជាតិសរសៃក្នុងផ្លែចេកមានគុណសម្បត្តិក្នុងការជួយសម្រួលដល់ការបន្ទោរបង់ និងជំរុញដំណើរការពោះវៀនឱ្យកាន់តែប្រសើរឡើងវិញទៀតផង។ ដូច្នេះចេកក៏ជាវិធីមួយដែលអាចជួយកាត់បន្ថយជំងឺរាករូសដែរ។

៤. ទឹក

ជាការពិតក្រោយពេលរាករូស រាងកាយនឹងបាត់បង់ជាតិទឹកយ៉ាងច្រើន។ ប្រសិនបើរាងកាយចាប់ផ្ដើមខ្សោះជាតិទឹកធ្ងន់ធ្ងរ ហានិភ័យនៃជំងឺតម្រងនោមក៏មានកាន់តែខ្ពស់ដែរ។ ដូច្នេះទើបវេជ្ជបណ្ឌិតជំនាញ និងគេហទំព័រសុខភាពជាច្រើនបានណែនាំឱ្យទទួលទានទឹកឱ្យគ្រប់គ្រាន់ ដើម្បីជួយបំពេញជាតិទឹកក្នុងរាងកាយឡើងវិញក្រោយរាកហើយ។

៥. អាហារមានជាតិប៉ូតាស្យូមខ្ពស់

ប៉ូតាស្យូមគឺជាសារធាតុចាំបាច់សម្រាប់អ្នកជំងឺរាករូសដោយសារវាជាអ្នកចូលទៅបន្ថែមថាមពលដល់រាងកាយ។ ក្រោយពេលរាក ប្រសិនបើយើងមានអារម្មណ៍ខ្សោយហើយអស់កម្លាំង នោះក៏ជាសញ្ញាមួយនៃការបាត់បង់សារធាតុប៉ូតាស្យូមដែរ។ ដូច្នេះអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់មានដូចជាចេក ដំឡូងបារាំង ត្រី និងសាច់ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ