រឿង «វិល​វិញ​សេអ៊ូល» ដឹកនាំ​ដោយ​កូន​ខ្មែរ-​បារាំង​ ជូ ដេវី នឹង​តំណាង​កម្ពុជា​​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អូស្ការ​ឆ្នាំនេះ

កាល​ពី​ថ្ងៃ​ទី ១៨ តុលា ២០២២ នេះគណៈកម្មាធិការជម្រើស​ភាពយន្ត​កម្ពុជា សម្រាប់​ពានរង្វាន់​អូស្ការ (cosc) បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក ដោយ​ជ្រើស​រើស​ខ្សែ​ភាព​យន្ត «Return to Seoul ឬ វិល​វិញ​សេអ៊ូល» ​ដែល​ដឹក​នាំ​ដោយ​កូន​ខ្មែរ​កាត់​បារាំង ជូ ដេវី នឹង​ធ្វើ​ជា​តំណាង​កម្ពុជា​ជា​ផ្លូវការ​ ទៅ​ចូល​រួម​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​អូស្កា​លើក​ទី ៩៥។

«វិល​វិញ​សេអ៊ូល» ជា​ភាព​យន្ត​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​ ហ្រ្វេដឌី ជា​នារី​ម្នាក់​មាន​ដើម​កំណើត​កូរ៉េ​ ដែល​ត្រូវ​បាន​គ្រួសារ​បារាំង​យក​ទៅ​ចិញ្ចឹម​តាំង​ពី​តូច ហើយ​អំឡុង​ពេល​​នាង​​​វិល​ត្រលប់​ទៅប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​ ដើម្បី​ស្វែង​រក​ដើម​កំណើត​របស់​ខ្លួន​ ហ្រ្វេតឌី បាន​ជួប​ប្រទះ​នៅ​វប្បធម៌​ក្នុង​ប្រទេស​មួយ​ដែល​នាង​ស្គាល់​បាន​តិច​តួច​ប៉ុណ្ណោះ។

បើ​ទោះ​បី​ជា​ខ្សែ​ភាពយន្ត​មួយ​នេះ​និពន្ធ​ឡើង​ផ្អែក​ទៅ​លើ​ខ្សែ​ជីវិត​ពិត​របស់​មិត្តភ័ក្ដិ​ជិត​ស្និត​របស់​ ជូ ដេវី ក្តី តែ​អ្នក​ដឹកនាំ​កូន​ខ្មែរ​កាត់​បារាំង​រូប​នេះ ក៏​បាន​ដក​ស្រង់​ បញ្ចូល​នូវ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​កូន​ខ្មែរ​ចាប់​កំណើត​នៅ​ប្រទេស​បារាំង​ ហើយ​បាន​ត្រលប់​មក​នៅ​កម្ពុជា​វិញ​ជាង​មួយ​ទសវត្ស​មក​នេះ។

ភាពយន្ត «វិល​វិញ​សេអ៊ូល» បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០២២ នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាព​យន្ត​ ទីក្រុង​កាន (Cannes Film Festival) ​​ប្រទេស​បារាំង​ និង​ចាក់​បញ្ចាំង​បន្ត​នៅ​តាម​មហោស្រព​ភាព​យន្ត​ខ្នាត​ធំៗ​ទូទាំង​ពិភព​លោក​ដូច​ជា ទីក្រុង​ រូរុនតូ​, អ៊ីតាលី, ញូវយ៉ក និង​ ប៊ូសាន​ប្រទេស​កូរ៉េខាងត្បូង។ ខណៈ​នៅ​កម្ពុជា​យើង​ ទស្សនិកជន​នឹង​បាន​ទស្សនា​ នៅ​តាម​រោង​កុន​នានា​ ថ្ងៃ​ទី ១៨ ខែ​ វិច្ឆិកា ២០២២ ខាង​មុខស្រប​គ្នា​ទៅ​នឹង​ការ​ចាក់​បញ្ចាំង​តាម​រោងកុន​នានា​ក្នុង​ពិភព​លោក​ដែរ។

ក្រោយ​ទទួល​ដំណឹង​ថា​ភាពយន្ត​របស់​គាត់​ ត្រូវ​បាន​ជ្រើសរើស​តំណាង​ឲ្យ​កម្ពុជា ទៅ​ប្រកួត​ពាន​រង្វាន់​អូស្ការ​ ដេវី បាន​បង្ហាញ​ភាព​រំជើបរំជួល​ថា​ «ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ជា​ខ្លាំង​ដែល​គណៈកម្មាធិការ​ជម្រើស​ភាពយន្ត​កម្ពុជា​សម្រាប់​ពាន​រង្វាន់​អូស្កា (COSC) បាន​ជ្រើស​យក​ភាពយន្ត​មួយ​នេះ។ វា​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ ដែល​នឹង​តំណាង​ប្រទេស​កម្ពុជា​ជាមួយ​ខ្សែ​ភាពយន្ត​មួយ​នេះ​»។ លោក​ ដេវី បន្ត​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា ខ្សែ​ភាពយន្ត​ខ្មែរ​ក្រោយ​ៗ នឹង​មាន​ភាព​ជោគជ័យ​បន្ត​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ​»។

ខណៈ​លោក នាង កាវិច ជា​ផលិតករ​ពាក់ព័ន្ធ​ និង​ជា​ប្រធាន​ផលិតកម្ម Anti-Archive បាន​សម្ដែង​ក្ដី​មោទនភាព​ចំពោះ​ដំណឹង​ដ៏​រីករាយ​នេះ​។ លោក កាវិច​ និយាយ​ថា៖ «ពួក​យើង​ពិតជា​មាន​មោទន​ភាព​ណាស់ដែល ​ដេវី និង​ភាពយន្ត​ថ្មី​របស់​គាត់​បាន​ទទួល​ស្គាល់​ពី​គណៈកម្មការ​អូស្ការ។ នេះ​ជា​រឿង​ទី២​ របស់​ផលិតកម្ម Anti-Archive ដែល​បាន​បញ្ជូន​ទៅ​អូស្ការ​សម្រាប់​តំណាង​កម្ពុជា បន្ទាប់​ពី​ខ្សែ​ភាពយន្ត​ White Building កាល​ពី​ឆ្នាំ​មុន​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា «វិល​វិញ​សេអ៊ូល» ផលិត​ដោយ​មាន​កិច្ច​សហការ​រួម​គ្នា​រវាង​ផលិតកម្ម​ភាពយន្ត​ ៥ គឺ​ ផលិតកម្ម​ភាពយន្ត​បារាំង Aurora Films, ផលិតកម្ម​ភាពយន្ត​ខ្មែរ Anti-Archive, ផលិតកម្ម​អាល្លឺម៉ង់ Vandertastic Films, ផលិតកម្ម​បែលហ្ស៊ិក Frakas Pictures និង​ផលិតកម្ម​កូរ៉េ នៃ MereCinema៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម