៣ ពាក្យ​របស់ជប៉ុនអាច​ជួយ​គ្រប់​គ្រង​អារម្មណ៍​កុំ​ឲ្យ​ចាយ​វាយ​ផ្ដេសផ្ដាស

ប្រសិន​បើ​អ្នក​កំពុង​តែ​ស្វែង​រក​កត្តា​ជំរុញ​ចិត្ត​ ឬ​ឧបករណ៍​ណា​មួយ​ដែល​អាច​ជួយ​ខ្លួន​ក្នុង​ការ​គ្រប់​គ្រងការ​ចំណាយ​នោះ វា​មាន​វិធី​ជា​ច្រើន​។ ក៏​ប៉ុន្តែ​មាន​រឿង​មួយ​ដែល​អ្នក​ត្រូវ​ចង​ចាំ​ក្នុង​ការ​គ្រប់គ្រង​ការ​ចំណាយ​របស់​ខ្លួន​ គឺ​វា​មិន​មែន​មក​ពី​អ្នក​ខ្វះ​ឧបករណ៍​តាម​ដាន​ ឬ​ចំណេះដឹង​នោះ​ទេ តែ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក។ មនុស្ស​ភាគ​ច្រើន​ចំណាយ​ដោយ​សារ​ខ្លួន​ឯង​ហត់នឿយ ខូចចិត្ត ឬ​ចង់​ធ្វើ​ឲ្យ​ខ្លួន​រីករាយ​ក៏​ដោយ​ ដែល​ហេតុ​ផល​ទាំង​អស់​សុទ្ធ​តែ​មក​ពី​អារម្មណ៍​។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​មក​ស្គាល់​ពាក្យ​ជប៉ុន​ ៣​ដែល​អ្នក​គួរ​ចង​ចាំ​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន។

១ ឈីសូគូ – Chisoku

Chisoku ជា​ពាក្យ​មួយ​ដែល​គេ​សំដៅ​លើ​ការ​ពេញ​ចិត្ត​ជា​មួយ​នឹង​អ្វី​ដែល​ខ្លួន​មាន​ ពាក្យ​មួយ​នេះ​អាច​ជួយ​អ្នក​ក្នុង​ការ​បញ្ឈប់​ខ្លួន​ឯង​ពី​ការ​ចង់​បាន​អ្វី​ដែល​មិន​ចាំ​បាច់។ Chisoku ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ល្បី​ល្បាញ​ The Art of Simple Living ហើយ​នៅ​ក្នុង​សៀវភៅ​មួយ​នេះ​ព្រះសង្ឃ​ Shunmyo Masuno បាន​ពន្យល់​ថា​ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​គឺ​មាន​ន័យ​ថា​ “ចេះ​ស្កប់ស្កល់”​។ ដឹង​ថា​ប៉ុនណា​គឺ​គ្រប់​គ្រាន់​គឺ​​ជា​ការ​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​ហើយ។ ចំណង់​របស់​មនុស្ស​គ្មាន​ទី​បញ្ចប់​ឡើយ បាន​១ ហើយ​ ចង់​បាន​១០ បាន​១០​ ហើយ​ចង់​បាន​១០០ បើ​ទោះ​បី​ជា​ខ្លួន​យើង​ដឹង​ថា​យើង​មិន​ត្រូវ​ការ​វា​ដល់​ថ្នាក់ហ្នឹង​ក៏​ដោយ​ តែ​យើង​នៅ​តែ​ចង់​យក​វា​ឲ្យ​បាន​គ្រាន់​តែ​បំពេញ​ចំណង់​អារម្មណ៍​របស់​ខ្លួន។ បើ​សិន​ជា​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​បាន​ អ្នក​មិន​អាច​គ្រប់​គ្រង​លុយ​របស់​ខ្លួន​ និង​ចេះ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន​នោះ​ដែរ​។ វា​មិន​ខុស​ឆ្គង​នោះ​ទេ​ តែ​បើ​ចង់​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ អ្នក​ត្រូវ​ចេះ​ប្រាប់​ខ្លួន​ឯង​ថា អ្វី​ដែល​ខ្ញុំ​មាន​វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ។

២ វាប៊ី សាប៊ី – Wabi Sabi 

Wabi Sabi គេ​សំដៅ​ទៅ​ដល់​ការ​ស្វែង​រក​ភាព​ស្រស់​ស្អាត​ក្នុង​អ្វី​មួយ​ដែល​មិន​ល្អ​ឥត​ខ្ចោះ ពេល​ដែល​របស់​កាន់​តែ​ចាស់ ឬ​បែក​បាក់​វា​នឹង​កាន់​តែ​ស្រស់​ស្អាត។ ការ​គិត​បែប​នេះ​ហាក់​ចម្លែក​បន្តិច​សម្រាប់​មនុស្ស​ទូទៅ​ដែល​អៀន​ខ្មាស​ពេល​ប្រើ​របស់​របរ​ចាស់ៗ តែ​វា​ពិត​ជា​អាច​ជួយ​យើង​បាន​មួយ​ចំណែក​ធំ​ពិត​មែន។ នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​យើង​មាន​ អ្នក​នឹង​គ្មាន​គំនិត​ថា​នឹង​ផ្លាស់​ប្តូរ​វា​ចេញ​ទេ​ទោះ​ជា​ចាស់​ក្ដី លើក​លែង​តែ​ក្នុង​ករណី​វា​ប្រើ​ប្រាស់​លែង​កើត។

៣ មីថេត – Mitate 

Mitate មាន​ន័យ​ថា​មើល​អ្វី​មួយ​ដោយ​ទស្សនៈ​ថ្មី ឬ​មើល​របស់​អ្វី​មួយ​ដដែលៗ ជា​រៀងរាល់​​ថ្ងៃ​ហើយ​ស្រមៃ​ថា​ថ្មី​សម្រាប់​ប្រើ​ប្រាស់។ វា​គឺ​ជា​ការ​គិត​ដ៏​ល្អ​មួយ​ដែល​មិន​គ្រាន់​តែ​ជួយ​សន្សំ​សំចៃ​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​ឲ្យ​យើង​ពិចារណា​ឲ្យ​ដិតដល់ និង​ស្វែង​រក​ឲ្យ​ឃើញ​នូវ​លក្ខណៈ​ពិសេស​ចេញ​ពី​អ្វី​មួយ​ ឬ​របស់​មួយ ហើយ​ទាញ​យក​ប្រយោជន៍​ចេញ​ពី​វា​មក​ប្រើ​ប្រាស់។ គំនិត​មួយ​នេះ​មិន​ត្រឹម​តែ​អាច​ប្រើ​ប្រាស់​ទៅ​លើ​របស់​នោះ​ទេ អ្នក​ក៏​អាច​រៀន​មើល​ទៅ​អ្វីៗ​គ្រប់​យ៉ាង​ជា​មួយ​ទស្សនៈ​ថ្មី​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ