ចង់រក្សាសម្រស់ក្មេងជាងវ័យអត់? អនុវត្ត ៤ គន្លឹះនេះណែនាំដោយកំពូលរាជិនីសម្រស់កូរ៉េខាងត្បូង

ប្រិយមិត្តអ្នកតាមដានខ្សែភាពយន្ដកូរ៉េច្បាស់ជាបានឃើញមកហើយថាតារាសម្ដែងម្នាក់ៗមិនត្រឹមតែមានសមត្ថភាពខ្លាំងពូកែក្នុងការសម្ដែងប៉ុណ្ណោះទេ ថែមទាំងប៉ិនប្រសព្វក្នុងការថែរក្សាសម្រស់ទៀតផង ជាពិសេសតារាសម្ដែងស្រីៗតែម្ដង។ មិនមែនតែតារាស្រីប៉ុណ្ណោះ សូម្បីតែស្រីៗនៅប្រទេសកូរ៉េក៏ពូកែក្នុងការថែសម្រស់ដែរ។ ច្នេះហើយយោងតាមការស្រាវជ្រាវ ថ្ងៃនេះ AMS នឹងមកចែករំលែកជូនប្រិយមិត្តនូវគន្លឹះខ្លះៗដែលនារីកូរ៉េប្រើថែទាំសម្រស់ឱ្យក្មេងជាងវ័យ៖

១. ខូឡាជែន

តារាសម្ដែងស្រី Son Ye Jin ធ្លាប់បានបង្ហើបថានាងមានទម្លាប់ផឹកខូឡាជែនជារៀងរាល់ពេលព្រឹក និងល្ងាច ដើម្បីជួយរក្សាភាពយឺតយាររបស់ស្បែក។ បញ្ហាកង្វះខូឡាជែនមិនត្រឹមតែធ្វើឱ្យស្បែកយារធ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជួប​បញ្ហា​ផ្សេងទៀតដូចជាជ្រុះសក់ ផុយក្រចក និងប្រព័ន្ធភាពស៊ាំចុះខ្សោយថែមទៀតផង។ ដូច្នេះទើបនារីកូរ៉េមិនអាចរំលងការញ៉ាំខូឡាជែនបានឡើយ។

២. ប្រើគ្រឿងសម្អាងមានផ្ទុកវីតាមីន C

ចំពោះតារាស្រី Song Hye Kyo បានឱ្យដឹងថានាងតែងតែប្រើសេរ៉ូមដែលមានផ្ទុក​វីតាមីន C នៅពេលព្រឹក ដើម្បីជួយរក្សាស្បែកឱ្យភ្លឺថ្លា និងប្រើ Retinol នៅពេលយប់ដើម្បីប្រឆាំងភាពចាស់។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចការពារស្បែកពីរ៉ាឌីកាល់សេរី ពន្លឺព្រះអាទិត្យ ធូលីដី និងជួយឱ្យស្បែកតឹងណែនភ្លឺរលោង។ ជាមួយគ្នានេះ វីតាមីន C ក៏អាចត្រូវបានទទួលបានតាមរយៈរបបអាហារប្រចាំថ្ងៃ និងផលិតផលថែរក្សាសម្រស់។

៣. ផឹកទឹកពេលក្រោកពីគេង

សម្រាប់តួឯកស្រី ចាំងគីម គឺផ្ដោតទៅលើការផឹកទឹកយ៉ាងហោចណាស់ ២ លីត្រជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងរឿងដំបូងដែលនាងធ្វើនៅពេលព្រឹកគឺផឹកទឹកក្ដៅឧណ្ហៗមួយកែវបន្ទាប់ពីងើបពីគេង ដើម្បីជួយកម្ចាត់ជាតិពុលក្នុងរាងកាយ។ ទម្លាប់នេះមិនត្រឹមតែជួយផ្ដល់សំណើមដល់ស្បែកប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍ក្នុងការរក្សារាងទៀតផង។

៤. ផ្ដល់សំណើម

ងាកមកមើលតារាស្រី Kim Tae Hee វិញបានទម្លាយថានាងតែងលាបក្រែមផ្ដល់សំណើមនៅលើផ្ទៃមុខ និងជុំវិញភ្នែក របស់នាងដោយសារទាំងនេះសុទ្ធតែជាកន្លែងដែលសញ្ញានៃភាពចាស់ងាយនឹងលេចឡើងខ្លាំងជាងគេ។ មិនត្រឹមតែនៅលើផ្ទៃ​មុខប៉ុណ្ណោះ សូម្បីតែស្បែកប្រអប់ដៃក៏ភរិយារបស់ Rain ថែរក្សាបានយ៉ាងល្អដែរតាមរយៈការលាបក្រែមផ្ដល់សំណើមជាញឹកញាប់ ព្រោះដៃជាផ្នែកមួយនៃរាងកាយដែលអាចបង្ហាញយ៉ាងច្បាស់នូវសញ្ញាណភាពចាស់ និងស្នាមជ្រីវជ្រួញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *