ត្រៀមដើរភ្លក់ អាហារឆ្ងាញ់ៗជាង ១០០ស្ដង់ ក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតនៅកម្ពុជា NhamFesta

ការទន្ទឹងរង់ចាំរបស់អ្នកគ្រប់គ្នាបានមកដល់ហើយ កម្មវិធី ញ៉ាំហ្វេសតា (NhamFesta) រៀបចំឡើងដោយ Unbox Marketing Agency បានត្រឡប់មកវិញនៅចុងឆ្នាំ ២០២៤ នេះ កាន់តែប្លែក ប្រជុំកម្មវិធីសប្បាយៗជាច្រើន ជាមួយការត្រៀមផ្ដល់ជូនម្ហូបអាហារឆ្ងាញ់ៗដ៏សម្បូរបែបជាង ១០០ស្តង់ឯណោះ។

នៅក្នុងឆ្នាំនេះក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍នេះ បានធ្វើកម្មវិធីជាពីរកម្មវិធីធំៗ។ ដោយក្នុងនោះ កម្មវិធីទីមួយមាន ឈ្មោះ NhamFesta Go Global នឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីធ្លា The Elysée កោះពេជ្រ រាជធានី​ភ្នំពេញ។ កម្មវិធីនេះក៏មាននូវសកម្មភាពជាច្រើនទៀតដូចជា៖ ការបង្ហាញស្នាដៃធ្វើម្ហូបពីចុងភៅល្បីនៅក្នុងប្រទេសកម្ពុជា ការប្រគុំតន្ត្រី​ និងកម្មវិធីកម្សាន្តថ្មីៗជាច្រើនទៀតពីមួយអាទិត្យទៅមួយអាទិត្យ ធ្វើឱ្យអ្នកដែលបានមកចូលរួមក្នុងកម្មវិធីនេះទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយមិនអាចបំភ្លេចបាន។

សម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍ថ្មី អាចមកចូលរួមបាននៅកម្មវទី ២ ដែលមានឈ្មោះ, NhamFesta Picnic Under the Blossoms ជាកម្មវិធីដែលធ្វើឡើងជាមួយដៃគូសហការ Orkide Development។ ព្រឹតិ្តការណ៍នេះមានទីតាំងស្ថិតនៅ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី (Orkide The Botanic City) , នៅថ្ងៃទី ២១-២២ ខែធ្នូនេះ ។ ព្រឹតិ្តការណ៍បែបពិកនិចដំបូងគេបង្អស់ជាឱកាសល្អសម្រាប់ការជួបជុំ មិត្តភកិ្ត ដើម្បីសម្រាកលំហែកាយជាមួយក្រុមគ្រួសារ។ 

មិនថាអ្នកកំពុងស្វែងរកអាហារឆ្ងាញ់ៗ ឬចង់សាកល្បងអ្វីថ្មីដូចជាការរៀនធ្វើរបស់ប្រភេទ DIY និងអង្គុយស្ដាប់ចម្រៀងនោះទេ NhamFesta Picnic Under the Blossoms នឹងផ្ដល់បទពិសោធន៍ប្លែកៗឱ្យអ្នកទាំងអស់គ្នា ជាមួយនឹងធម្មជាតិ ប្លង់ថតរូបស្អាតៗ និងការកម្សាន្តជាមួយកម្មវីធីផ្សេងៗដូចជាករទស្សនាកុនបែប outdoor ដែលនឹងមានក្នុងរយៈពេល ២ ថ្ងៃនាពេលខាងមុខនេះ។

ក្នុងនាមជាអ្នករៀបចំកម្មវិធីនេះ​ កញ្ញា អ៊ុង ចរិយា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Unbox Marketing បានចែករំលែកដោយក្ដីរំភើបថា “គោលបំណងរបស់យើងគឺចង់បង្កើតកម្មវិធីឱ្យប្លែកពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌​​​ និងរសជាតិមុខម្ហូបប្រពៃណីរបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត។ ពួកយើងក៏មានគោលបំណងបង្កើនការយល់ដឹងអំពីមុខម្ហូបទៅដល់ភ្ញៀវជាតិ​​ និងអន្តរជាតិ។ បន្ថែមពីនេះ វាក៏ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងគាំទ្រដល់ឧស្សាហកម្មម្ហូបអាហារ ជាពិសេសអាជីវកម្មនៅក្នុងស្រុកអោយមានឱកាសរកប្រាក់ចំណូលបន្ថែមបាន។ យើង​មាន​ការ​រំភើប​ចិត្ត​ចំពោះ​ព្រឹត្តិការណ៍​ដែលយើងនឹងរៀបចំឡើងទាំងពីរនេះ ដែលយើងសង្ឃឹមថា​នឹង​ផ្តល់​នូវ​បទ​ពិសោធ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ដែល​បាន​ចូល​រួម​”៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេករបស់ NhamFesta Food Festival​ តាមរយៈ link ខាងក្រោម: FB: https://www.facebook.com/nhamfesta

សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ក្នុងការជួលតូប សូមទំនាក់ទំនងទៅកាន់ Telegram: +855 (0) 87 474 277 +855 (0) 69 936 303



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *