សន្និសីទសារព័ត៌មានបន្ទាន់! បញ្ហា NewJeans និង ADOR ផ្ទុះឡើងម្ដងទៀត ម្នាក់ៗបកស្រាយបែបនេះ ​

កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រុមចម្រៀងនារីខេប៉ុប NewJeans បានធ្វើសន្និសីទកាសែតបន្ទាន់មួយដើម្បីបកស្រាយពីបញ្ហាជម្លោះ ព្រមបង្ហាញគោលបំណងបញ្ឈប់កុងត្រាផ្ដាច់មុខរវាងខ្លួន និងក្រុមហ៊ុន។ ភ្លាមៗនោះ ADOR បានចេញសេចក្ដីថ្លែងការ ដោយអះអាងថាកិច្ចសន្យារវាងភាគីទាំងពីរនៅតែមានសុពលភាពនៅឡើយ។​

នៅក្នុងសន្និសីទកាសែត NewJeans បានបកស្រាយថា កិច្ចសន្យារបស់ពួកនាងនឹងផុតកំណត់នៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី២៩ នេះ ដោយសមាជិកទាំង ៥នាក់ Minji, Hanni, Danielle, Haerin, និង Hyein បានបកស្រាយថា នេះជាការឆ្លើយតបទៅនឹងភាពអសកម្មរបស់ក្រុមហ៊ុនទៅលើលិខិតស្នើសុំការបកស្រាយ និងដំណោះស្រាយទៅលើបញ្ហាមួយចំនួន ដែលខ្លួនបានដាក់ស្នើកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ។

តួយ៉ាង​​ ពួកនាងបានសុំឱ្យមានការបកស្រាយទៅលើឃ្លាដែលសរសេរថា “វាជាបញ្ហាក្នុងការទម្លាក់ក្រុម New(NewJeans) និងចាប់ផ្ដើមសាជាថ្មី” ដែលបានចែងនៅក្នុងរបាយការណ៍ឧស្សាហកម្មតន្ត្រី ទន្ទឹមគ្នានឹងការស្នើសុំឱ្យមានការសុំទោសជាសាធារណៈពីអ្នកគ្រប់គ្រងរបស់ BELIFT LAB ក៏ដូចជារឿងរ៉ាវរបស់អតីត​ CEO នាង Min Hee Jin ផងដែរ។ ក្នុងលិខិតដដែលនេះ NewJeans បានបញ្ជាក់ថា បើសិនជាក្នុងរយៈពេល ១៤ថ្ងៃក្រុមហ៊ុននៅតែមិនអាចមានដំណោះស្រាយតាមការស្នើសុំបាន កិច្ចសន្យារវាងភាគីទាំងពីរនឹងបញ្ចប់។

Minji បានរៀបរាប់នៅក្នុងសន្និសីទកាសែតបន្ទាន់នេះថា ADOR លែងដូចអ្វី ដែលខ្លួនធ្លាប់បានធ្វើការជាមួយពីមុនតទៅទៀតហើ ឯសម្ព័ន្ធភាពពេញដោយក្ដីស្រឡាញ់រវាងពួកនាង និងបុគ្គលិកត្រូវបានបំផ្លិចបំផ្លាញអស់ទៅហើយដែរ។ សមាជិករូបនេះបានបញ្ជាក់ថា ដោយគ្មានដំណោះស្រាយក្នុងរយៈពេលកំណត់ ២សប្ដាហ៍ ពួកនាងបានសម្រេចចិត្តបញ្ចប់កិច្ចសន្យាផ្ដាច់មុខមួយនេះ។

បន្ថែមពីនេះ Danielle បាននិយាយបន្តថា៖ “ពួកយើងនឹងលែងជាសិល្បកររបស់ ADOR ទៀតហើយ តែពួកយើងប្ដេជ្ញាចិត្តបន្តបំពេញការងារដែលនៅសេសសល់ រួមទាំងពាណិជ្ជកម្មនានា។ គោលបំណងរបស់ពួកមិនមែនជាការបង្កបញ្ហាដល់នរណាទេ តែគឺដើម្បីបន្តអាជីពដែលពួកយើងចង់បាន”។

ភ្លាមៗនេះ ADOR បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយឆ្លើយតបទៅនឹងសកម្មភាពខាងលើ ដោយ ADOR បានសម្តែងការសោកស្តាយចំពោះសន្និសីទកាសែតមួយនេះ ហើយចាត់ទុកការអះអាងដោយឯកតោភាគីរបស់ NewJeans មិនអាចយកជាការណ៍បានឡើយ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE បានរៀបរាប់ថា៖ “យើងមានការខកចិត្តដែលសន្និសីទសារព័ត៌មានធ្វើឡើងដោយគ្មានការពិនិត្យឱ្យបានត្រឹមត្រូវ និងមុនពេលដែលក្រុមហ៊ុនធ្វើការឆ្លើយតបទៅនឹងការស្នើសុំ។ ក្នុងនាមជាភាគីម្នាក់នៃកិច្ចសន្យា ADOR មិនបានបំពានលើកិច្ចព្រមព្រៀងនោះទេ។ ការអះអាងដែលថា ក្រុមហ៊ុនបានបំផ្លាញទំនុកចិត្ត មិនមែនជាហេតុផលសមស្របសម្រាប់ការបញ្ចប់កិច្ចសន្យាឡើយ”។

ទន្ទឹមគ្នានឹងការលើកឡើងរបស់ Danielle ក្រុមហ៊ុន ADOR បានបកស្រាយផ្ទុយពីនេះថា៖ “កិច្ចសន្យាផ្តាច់មុខរវាង ADOR និង NewJeans នៅតែមានសុពលភាព។ យើងស្នើឱ្យ NewJeans បន្តធ្វើការជាមួយយើងតាមកាលវិភាគដែលបានព្រមព្រៀងគ្នា»។

បន្ថែមពីការរៀបរាប់ខាងលើ​ ADOR បានបង្ហាញឆន្ទៈដោះស្រាយបញ្ហា និងបង្វឹក NewJeans ឱ្យក្លាយទៅជាសិល្បករលំដាប់ ដោយសេចក្ដីថ្លែងការណ៍នោះបានសរសេរថា៖ “យើងបានធ្វើការស្នើសុំជួបគ្នាជាមួយនឹង NewJeans ជាច្រើនដង តែការព្យាយាមនេះមិនទទួលបានជោគជ័យនោះទេ។ យើងសង្ឈឹមថា NewJeans នឹងបើកចិត្តឱ្យយើងច្រើនជាងមុន និងយល់ព្រមមកជួបជាមួយយើងដើម្បីពិភាក្សាគ្នារកដំណោះស្រាយ។ ADOR នៅតែប្ដេជ្ញាចិត្តក្នុងការគាំទ្រ NewJeans  ក្នុងការរីកចម្រើនរបស់ពួកនាង ក្នុងនាមជាសិល្បករលំដាប់ពិភពលោក”។

ដោយឡែក អ្នកចម្រៀងស្រីទាំង ៥ នៅតែបន្តជំហរប្រើប្រាស់ឈ្មោះក្រុមរបស់ខ្លួនដដែល ត្បិតអះអាងថានឹងបញ្ចប់កិច្ចសន្យាក៏ដោយ។ Hyein ពោលថា៖ “បើទោះបីជា យើងអាចនឹងជួបបញ្ហាក្នុងការប្រើប្រាស់ឈ្មោះ NewJeans មួយរយៈក៏ដោយចុះ ពួកយើងនឹងមិនបោះបង់វាទេ។ សម្រាប់យើង វាលើសពីឈ្មោះដែលយើងប្រើរកស៊ី តែវាមានអត្ថន័យចំពោះអ្វីដែលយើងបានព្យាយាមបង្កើតឡើង។ យើងនឹងបន្តតស៊ូដើម្បីប្រើប្រាស់ឈ្មោះនេះ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *