ប្រាក់លើកទឹកចិត្តប្រមាណ ២៨លានរៀល ធឿន ធារ៉ា គុនខ្មែរប៉ះជាមួយ ម៉ុងហ្គោលី កក្រើកសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស

ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងភេសជ្ជៈប៉ូវកម្លាំង វើក និងស្ថានីយទូរទស្សន៍ ថោន WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស ដែលបានប្រព្រឹត្តនៅថ្ងៃទី១៥ ធ្នូ ២០២៤ នៅមុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានក្លាយជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ល្បីកក្រើកនៅក្នុងប្រទេស និងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រដាល់គុនខ្មែររបស់ប្រទេសកម្ពុជា ដែលបានវាស់វែងសមត្ថភាព បច្ចេកទេស ជាមួយកីឡាករមកពីប្រទេសម៉ុងហ្គោលី។

ខ្មែរ ប៊ែវើរីជីស ដែលមានភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជាក្រុមហ៊ុនគំរូ ដែលមានគោលជំហច្បាស់លាស់ ចេញមុខគាំទ្រឧបត្ថម្ភយ៉ាងច្រើនសន្ធឹងសន្ធាប់ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរខ្នាតជាតិ និងអន្តរជាតិជាច្រើន ដើម្បីលើកតម្កើងមរតកក្បាច់គុនបុរាណខ្មែរអោយកាន់តែរីកមុខរីកមាត់។ ជាពិសេស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ដៃផ្ទាល់របស់កីឡាករសរុបប្រមាណ ៥០នាក់ ជារៀងរាល់ខែ គឺដើម្បីលើកកម្លាំងចិត្តកីឡាករឱ្យ ខិតខំហ្វឹកហាត់ ដើម្បីបង្កើតកេរ្តិ៍ឈ្មោះសម្រាប់សាមីខ្លួនផ្ទាល់ ក៏ដូចជាក្បាច់គុនខ្មែរឱ្យកាន់តែល្បីសុះសាយ។ នៅអំឡុងពេលប្រកួតនេះផងដែរ ដើម្បីអបអរស្នាដៃដណ្តើមបានជ័យជំម្នះពីកីឡាករម៉ុងហ្គោលី អ្នកលេងកែងពូថៅ ធឿន ធារ៉ា បានទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្តប្រមាណ ២៨លានរៀល ដែលក្នុងនោះ ទឹកប្រាក់ចំនួន១២លានរៀល ក៏បានផ្តល់ជូនដោយលោកអ្នកឧញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ខ្មែរ ប៊ែវើរីជីស បានបង្កើតសង្វៀនប្រកួតប្រដាល់គុនខ្មែររីកសុះសាយទូទាំងប្រទេស និងច្រើនជាងគេប្រចាំសប្ដាហ៍ រួមជាមួយសន្ទុះការគាំទ្រ និងកោតសរសើរពីមហាជន។ ក្រុមហ៊ុនបានស្វះស្វែងបង្កើតឱកាស ក៏ដូចជានាំមកនូវការប្រកួតកីឡាប្រដាល់ខ្នាតអន្តរជាតិធំៗ ដើម្បីផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបច្ចេកទេស និងបទពិសោធន៍ដល់កីឡាករ។ ជាក់ស្តែង ការប្រកួត WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស រវាងប្រទេសកម្ពុជា និងប្រទេសម៉ុងហ្គោលីនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។


ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែមានឆន្ទៈជំរុញអត្តសញ្ញាណជាតិបង្ហាញទៅពិភពលោក ដើម្បីលើកស្ទួយវិស័យធំៗនៅកម្ពុជា ព្រមទាំងបានវិនិយោគអស់រាប់រយលានដុល្លារលើគ្រឿងចក្រទំនើប បច្ចេកវិទ្យាចុងក្រោយពីសហគមន៍អឺរ៉ុប និងបញ្ជាច្រវាក់ផលិតកម្មទាំងមូលដោយវិស្វករជំនាញដែលជាកូនខ្មែរ រហូតទទួលបានផលិតផល «Made In Cambodia» ស្តង់ដារពិភពលោក។ ឆ្លៀតក្នុងឱកាសដ៏កម្រនេះផងដែរ អ្នកឧកញ៉ា លាង ម៉េង ក៏បានជូនក្រមាខ្មែរ ដែលទើបតែត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ទៅកាន់កីឡាករកម្ពុជា និងកីឡាករម៉ុងហ្គោលី ដើម្បីជាការទទួលស្វាគមន៍ និងបង្ហាញពីមោទនភាពខ្មែរ៕


គាំទ្រខ្មែរ ប៊ែវើរីជីស លើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា!


WURKZ ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់!


WURKZ បង្កើនថាមពលឥតឈប់ឈរ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *