តារាជើងចាស់ ៧ រូបនេះ សុទ្ធតែមានកូនស្រីធំទន្ទឹមខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាតខ្លាំងទៀត

មិន​នឹក​ស្មាន​សោះ​ ក្រោយ​រៀបការ​សាង​គ្រួសារ​ជា​ច្រើន​ឆ្នាំ​តារា​ស្រី​ល្បី​ៗ​ក្នុង​វិស័យ​សិល្បៈ​ទាំង ​៧ ​ដួង​នេះ​ បង្កើត​បាន​កូន​ស្រី​សុទ្ធ​តែ​មាន​សម្រស់​ស្រស់​ស្អាត​ និង​ចម្រើន​វ័យ​ធំ​ទន្ទឹម​ខ្លួន ​ថែម​ទាំង​មាន​ទេព​កោសល្យ​សិល្បៈ​មិន​ចាញ់​អ្នក​ម្ដាយ​។ ថ្ងៃ​នេះ ​AMS​ នឹង​នាំ​អារម្មណ៍​មហាជន​មក​ស្គាល់​ពី​កូន​ស្រី​​តារា​ល្បី​ៗ ក្នុង​ស្រុក​ទាំង​៧​ដួង​ខាង​ក្រោម​នេះ​៖​

១.​ អ្នក​នាង​ ខៀវ​ សាន​សា​ណា​

ប្រភពរូបភាព ៖ ហ្វេសបុក ខៀវ សានសាណា

ពិធី​ការិនី​​​ពូកែ​វោហារ​សព្ទ​ និង​អាច​ប្រើប្រាស់​ភាសា​បាន​យ៉ាង​ល្អ​ទាំង​ជាតិ​ និង​អន្តរជាតិ​នៅ​ក្នុង​កម្មវិធី​លំដាប់​ធំ​ៗ​នៅ​ក្នុង​ស្រុក​។​ ពិធីការ​នី​​ល្បី​ឈ្មោះ​រូប​នេះ​បាន​រៀប​ការ​ និង​មាន​កូន​ស្រី​​ដ៏​គួរ​ឱ្យ​ស្រលាញ់​ដែល​បច្ចុប្បន្ន Donna Helen Bowser​ ចម្រើន​វ័យ​កាន់​តែ​ធំ​ ចំណែក​មុខ​មាត់​ក៏​ស្អាត​បែប​កូន​កាត់​ខ្មែរ-កាដាណា ឯ​រូបរាង​ក៏ស្រឡូន​ខ្ពស់​ស្រឡះ​ ជាមួយ​ទម្រង់​កូន​កាត់​។ Donna​តែង​ត្រូវ​បាន​អ្នក​ម៉ាក់​សរសើរ​ជា​រឿយ​ៗ​ថា​ចូលចិត្ត​រាំ ​មិន​តែ​ប៉ុណ្ណោះ​នាង​តូច​ក៏​អាច​និយាយ​ភាសា​ខ្មែរ​បាន​ច្បាស់​ៗ​ថែម​ទៀត​ផង​។​​​​​​​ ហើយ​ម្ដាយ​ក៏​ជំរុញ​ឲ្យ​ប្រកួត​បវរកញ្ញា​ផង​ដែរ។

២.​ អ្នក​នាង​ ម៉េង​ កែវ​ពេជ្ជតា​

ប្រភពរូបភាព ៖ ហ្វេសបុក ម៉េង កែវ​ពេជ្ជតា​

​ ម៉េង​ កែវ​ពេជ្ជតា​ ត្រូវ​បាន​មហាជន​ដាក់​ងារ​ថា​ជា​ «រាជិនី​សំឡេង»​ ក៏​ព្រោះ​តែ​ទឹម​ដម​ដ៏​ក្រអួន​ក្រអៅ​មិន​ចេះ​រីង​ស្ងួត​របស់​អ្នក​នាង​។​ តារា​ចម្រៀង​ដែល​រក្សា​បាន​ប្រជាប្រិយភាព​ក្នុង​បេះដូង​មហាជន​រូប​នេះ​ក៏​មាន​កូន​ស្រី​តូច​ច្រឡឹង​ម្នាក់​ដែល​មិន​​ត្រឹម​មាន​រូប​សម្បត្តិ​សមសួន​​ ថែម​ទាំង​ជា​តន្ត្រីករ​ថែម​ទៀត​ផង​។ ​​ម៉េង ​ពេជ្ជតា​សង្វា​ពេជ្រ​ ហៅ​​ ​ផ្អែម ​មិន​ត្រឹម​មាន​រូប​ឆោម​ស្រស់​ស្អាត​ ថែម​ទាំង​មាន​ដុង​សិល្បៈ​កាត់​ទៅ​រក​អ្នក​ម្ដាយ ​ដោយ​កុមារី​រូប​នេះ​អាច​ច្រៀង ​និង​ប្រើ​ប្រាស់​ឧបករណ៍​តន្ត្រី​មួយ​ចំនួន​ទាំង​សម័យ ​និង​បុរាណ​បាន​ទៀត​ផង​។​

៣.​ អ្នក​នាង​ គង់​ សុជាតិ​

ប្រភពរូបភាព ៖ ហ្វេសបុក គង់ សុជាតិ

ពិធី​ការិនី​ឆ្នើម​ដែល​នៅ​តែ​រក្សា​បានតំណែង​​ក្នុង​កម្មវិធី​មង្គលការ​ធំ​ៗ​ជា​ច្រើន​ និង​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ធំ​ក្នុង​ស្រុក​។​ ពិធី​ការិនី​ចាស់​វស្សា​រូប​នេះ​ក៏​មាន​កូន​ស្រី​ដ៏​ស្រស់ស្អាត​ និង​ស៊ិច​ស៊ី​ម្នាក់​ដែល​ទើប​ឡើង​បង្ហាញ​សមត្ថភាព​លើ​ឆាក​​កណ្ដាល​កម្មវិធី​មង្គល​ដ៏​ធំ​មួយ​ជាមួយ​លោក​ប៉ា​អ្នក​ម៉ាក់​។ ម៉ៅ សាលភាពនែលលី ហៅ Nimo មិន​ត្រឹម​ជា​ក្មេង​ស្រី​ពូកែ​វោហារ​សព្ទ​មិន​ខុស​ពី​ម្ដាយ ប៉ុន្តែ​យុវតី​ស្រស់​ស្អាត​រូប​នេះ​ថែម​ទាំង​ជា​សិស្ស​ពូកែ​ដែល​តែង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នៅ​​ក្នុង​ការ​សិក្សា​ថែម​ទៀត​ផង​។

៤.​ អ្នក​នាង ​ចន​ ច័ន្ទ​លក្ខិណា

ប្រភពរូបភាព ៖ ហ្វេសបុកចន​ ច័ន្ទ​លក្ខិណា

ជា​តារា​សម្ដែង​ជើង​ចាស់​ល្បី​ឈ្មោះ​ដែល​រក្សា​បាន​ទាំង​ប្រជាប្រិយភាព​ និង​ភាព​ល្បីល្បាញ ​ជា​ពិសេស​នោះ​គឺ​នៅ​តែ​អាច​រក្សា​បាន​នូវ​ភាព​ស្រស់​ស្អាត​ និង​ស៊ិច​ស៊ី​មិន​ចេះ​ជិន​ណាយ​។​ តារា​សម្ដែង​ស្រី​ខ្ពស់​ស្រឡះ​រូប​នេះ​ក៏​មាន​កូន​ស្រី​ដែល​ធំ​ទន្ទឹម​ខ្លួន​​ ជូ​លី​ ដែល​មាន​ឈ្មោះ​ពិត ​​នី​ ហង្សា​ជូ​លី​​។​ ជា​កូន​ស្រី​ត្រួយ​បណ្ដូល​ចិត្ត​ដែល​មាន​ទាំង​រូប​សម្រស់​ និង​ទេព​កោសល្យ​កាត់​ទៅ​រក​អ្នក​ម្ដាយ​ ដោយ​យុវតី​រូប​នេះ​បាន​បង្ហាញ​មុខ​ក្នុង​ការ​ថត​ប្រូម៉ូត​ផលិតផល​ជួយម៉ាក់ទៀតផង។​ កូន​ស្រី​តារា​សម្ដែង​ថ្ពាល់ខួច​រូប​នេះ​តែង​ត្រូវ​បាន​អ្នក​នៅ​ក្នុង​ចង្កោម​សិល្បៈ​ពោល​សរសើរ​​ថា​ជា​ក្មេង​ស្រី​សុភាព​រាប​សារ​ទន់​ភ្លន់ ​និង​មាន​ចំណេះ​ដឹង​គួរឱ្យ​សរសើរ​។​

៥. អ្នក​នាង​ ស៊ឹម ​សូលីកា​

ប្រភពរូបភាព ៖ ហ្វេសបុកPhirak Nochta  (ណុច)

​​​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​ផង​ដែរ​​របស់​ ពិធី​ការិនី​ឆ្នើម​រូប​នេះ​​​ឈ្មោះ​ថា​ សុកាន ភីរៈណុច ចូល​វ័យ ​២៣ ​ឆ្នាំដោយ​កូន​ស្រី​ពិធី​ការិនី​រូប​ស្រស់​ខាង​លើភ្ជាប់ពាក្យ​ និងជិតចូលរោងការ​ហើយ។ សុកាន ភីរៈណុច ថែម​ទាំង​មាន​មុខ​មាត់​កាត់​ទៅ​រក​អ្នកម្ដាយប្រៀប​បី​ដូច​ជា​កូន​ភ្លោះ​យ៉ាងអ៊ីចឹង។

៦. ​អ្នក​នាង​ យុគ ​ចិន្តា​

ប្រភពរូបភាព ៖ ផេកAorm Tailor អម រចនាម៉ូត 

គ្រាន់​តែ​បាន​ឮ​ឈ្មោះ​មហាជន​ប្រាកដ​ជា​ស្គាល់​បាន​យ៉ាង​ច្បាស់​ថា​ជា​ពិធី​ការិនី​ដ៏​ឆ្នើម​មួយ​រូប​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។​ បច្ចុប្បន្ន​ពិធី​ការិនី​រូប​នេះ​ហាក់​មាន​ភាព​មមាញឹក​ខ្លាំង​នៅ​ក្នុង​មុខ​ជំនួញ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ផង​ និង​ហាង​កាត់​ដេរ​សម្លៀកបំពាក់​ផង។​ ជា​និច្ចកាល​អ្នក​នាង​តែង​បង្ហាញ​វត្តមាន​បង្ហោះ​វីដេអូ​ជាមួយ​កូន​ស្រី​រូប​ស្រស់​ដែល​តែង​បណ្ដើរ​គ្នា​ត្រសង​ចូលរួម​កម្មវិធី​តូច​ធំជាមួយគ្នា​។​​ កូន​ស្រី​ពិធី​ការិនី​រូប​នេះ​មាន​ឈ្មោះ​ថា ​យុគ​ ដា​ពេជ្រ​ ហៅ​ ​អម ​​ទាំង​រូប​សម្រស់​សម្ដី​សំដៅ​​​គឺ​មិន​ខុស​ពី​ម្ដាយ​​នោះ​ឡើយ​។​ ​អម ​ជា​កូន​ស្រី​ដោយ​គន្លង​ធម៌​ម្នាក់​ដែល​តែង​ជួយ​ការងារ​អ្នក​នាងជាពិសេស​ក្នុង​ហាង​ អម​រចនា​ម៉ូត​​ តែ​ម្ដង​។​

៧. ​អ្នក​នាង​ សុខ​ សោ​ម៉ា​វត្តី​

ប្រភពរូបភាព ៖ ហ្វេសបុក Sok somavotey

មិន​នឹក​ស្មាន​សោះ​ថា​អ្នក​ម៉ាក់​សាច់​ចាំ​មិន​ចេះ​ចាស់​រូប​នេះ​មាន​កូន​ស្រី​ស្រស់​ស្អាត​ទន្ទឹម​ខ្លួន​បែប​នេះ​។​ បង្ហាញ​មុខ​ជាមួយម្ដាយ​នា​ថ្ងៃ​មង្គលការ​ប្អូន​ស្រី​របស់ សុខ សោម៉ាវត្តី ​Jasmine​ កាន់​តែ​ស្រស់​ស្អាត​ទាក់​ភ្នែក​តែ​ម្ដង​។ ​កូន​ស្រី​តារា​ស្រី​វ័យជាង ៣០ ឆ្នាំ​រូប​នេះ​មាន​មុខ​មាត់​គួរ​ឱ្យ​ស្រលាញ់ ​កម្ពស់​វិញ​ជិត​ស្មើ​ វត្តី ទៅ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *