សម្រុកមិនធម្មតា! តារាប្រុសខេប៉ុប ១៨ រូបសម្រេចឈានជើងប្រឡូកអាជីពទោលក្នុង ២០២៤

២០២៤ ជាឆ្នាំដែលតារាចម្រៀងប្រុសកូរ៉េខាងត្បូងជាច្រើនរូប សម្រុកតួនាទីរបស់ខ្លួនជាសិល្បករទោល ដើម្បីមានឱកាសបង្ហាញពីសមត្ថភាព និងប្រមូលប្រជាប្រិយភាពបានច្រើនជាងមុន លើសពីនាមជាសមាជិកក្រុមចម្រៀង។ ខាងក្រោមនេះ ជាអ្នកចម្រៀងប្រុសទាំង ១៨រូបដែលចាប់បានឱកាសថ្មីក្នុងវិស័យចម្រៀងប៉ុបកូរ៉េនៅក្នុងឆ្នាំ ២០២៤៖

១. Chanyeol ពីក្រុម EXO

ផ្ដើមដោយសមាជិកពីក្រុមចម្រៀងបុរសជំនាន់ទី ៣ Chanyeol បានសម្រេចបញ្ចេញអាល់ប៊ុមទោលរបស់ខ្លួននៅក្នុងឆ្នាំនេះ ក្រោយបំពេញតួនាទីជាតារារ៉េបប្រចាំក្រុមអស់រយៈពេល ១២ឆ្នាំមកហើយ។ អាល់ប៊ុមទោលដំបូងក្នុងងារថ្មីមួយនេះមានឈ្មោះថា Black Out និងបានចេញផ្សាយតាំងតែពីថ្ងៃទី២៨ ខែសីហា មកម៉្លេះ។

២. Lee Seung Hoon ពីក្រុម Winner

តារារ៉េបមួយទៀតដែលបានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពជាអ្នកសិល្បៈនេះគឺ Lee Seung Hoon។ តារាប្រុសវ័យ ៣២ឆ្នាំ ដែលអ្នកគាំទ្រតែងនិយមថាហៅ Hoony ជាបុគ្គលចុងក្រោយបង្អស់របស់ក្រុម ក្នុងការបញ្ចេញស្នាដៃទោលរបស់ខ្លួន គឺអាល់ប៊ុម My Type កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។

៣. Cha Eun-woo និង​ Yoon San-Ha ពីក្រុម ASTRO

នៅក្នុងឆ្នាំ ២០២៤នេះ ផលិតកម្ម Fantagio បានសម្រេចបើកផ្លូវឱ្យតារាពីក្រុម ASTRO ចំនួន ២រូបចាប់ផ្ដើមអាជីពទោលរបស់ខ្លួន។ ជាក់ស្ដែង Cha Eun-woo បានចេញប្រឡូកវិស័យនេះមុន ជាមួយនឹងអាល់ប៊ុម Entity កាលពីពាក់កណ្ដាលខែកុម្ភៈ មុននឹង San-ha ចាប់ផ្ដើមការងារនេះនៅថ្ងៃទី៦ ខែសីហា តាមរយៈអាល់ប៊ុម Dusk។

៤. Ten, Doyoung, Jaehyun និង Yuta ពីក្រុម NCT

មិនមែន១ មិនមែន២ តែឆ្នាំនេះ SM បានផ្ដល់ឱកាស​ឱ្យសិល្បករពីក្រុម NCT រហូតដល់ទៅ ៤រូបផ្សេងគ្នា មកបញ្ចេញមន្តស្នេហ៍រៀងៗខ្លួនក្នុងការងារទោល។ ផ្ដើមដោយ Ten សមាជិកវ័យ ២៨ឆ្នាំរូបនេះបាននាំផ្លូវសមាជិកក្រុមដទៃទៀត តាមរយៈអាល់ប៊ុមខ្នាតតូចដែលមានឈ្មោះតែមួយដូចនឹងឈ្មោះខ្លួន TEN កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ បន្ដដោយ Doyong ជាមួយនឹងអាល់ប៊ុម Youth ចេញលក់នៅចុងខែមេសា និង Jaehyun ដែលចេញអាល់ប៊ុម J នៅថ្ងៃទី២៦ ខែសីហា។

ខុសប្លែកពីសមាជិកក្រុមទាំង ៣ដែលបញ្ចេញស្នាដៃចម្រៀងជាភាសាកូរ៉េ Yuta បានផ្ដើមការងារទោលរបស់ខ្លួនជាមួយនឹងចម្រៀងភាសាជប៉ុន នៅក្នុងអាល់ប៊ុម Depth ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា។

៥. Lucas អតីតសមាជិក NCT

ក្រោយសម្រាកអស់មួយរយៈធំ អតីតសមាជិក NCT រូបនេះបានត្រឡប់មកវិញជាមួយនឹងមុខមាត់ថ្មី។ ស្ថិតនៅក្រោមទ្រនំដដែល Lucas បានចេញអាល់ប៊ុម Renegade នៅថ្ងៃដំបូងនៃខែមេសាតែម្ដង។

៦. Hui, Wooseok និង Jinho ពីក្រុម Pentagon

ដើមឆ្នាំភ្លាម Hui សមាជិកក្រុម Pentagon ចាប់អាជីពទោលភ្លាម ដោយនៅថ្ងៃទី១៦ ខែមករា Hui បានបញ្ចេញអាល់ប៊ុម Whu Is Me: Complex។ នៅខែបន្ទាប់ជាវេនរបស់ Wooseok វិញម្ដង ដោយលោកបានចេញនូវចម្រៀងទោល Empty Paper នៅថ្ងៃទី២៤ ខែកុម្ភៈ។ ចុងក្រោយ Jinho បានចេញអាល់ប៊ុមទោលខ្នាតតូច Cho:rd កាលពីខែកញ្ញា។

៧. DK, Song និង Ju-ne ​ពីក្រុម iKON

មិនចាញ់ក្រុមដទៃប៉ុន្មានទេ ផ្លាស់មកនៅភ្នាក់ងារថ្មី 143 Entertainment សិល្បករពេញដោយសមត្ថភាព ៣រូបពីក្រុម iKon បានចាប់ផ្ដើមធ្វើការងារទោលរបស់ខ្លួន។ នៅថ្ងៃទី១៥ ខែកុម្ភៈ Dk បានចេញអាល់ប៊ុម Nakseo បន្តដោយ Song ដែលបញ្ចេញអាល់ប៊ុមខ្នាតតូច It’s Call នៅដើមខែមីនា។ ឯ Ju-ne វិញ ក៏បានចេញអាល់ប៊ុមទោលខ្នាតតូចដូចគ្នាដែរ គឺអាល់ប៊ុម Bruise នៅថ្ងៃទី៣ ខែកក្កដា។

៨. Sungjin ពីក្រុម DAY6

ជាឆ្នាំដ៏ជោគជ័យមួយរបស់ក្រុម DAY6 ជាមួយនឹងការឈ្នះពានរង្វាន់ Daesandg ជាលើកដំបូងក្រោយចាប់ផ្ដើមអាជីពអស់ពេល ៩ឆ្នាំ Sungjin ក៏បានផ្ដើមតួនាទីថ្មីនៅក្នុងឆ្នាំ ២០២៤នេះដែរ។ ពោលនៅដើមខែ១១ ចុងឆ្នាំនេះ តារាពហុជំនាញ Sungjin បានចេញអាល់ប៊ុម 30។

៩. Yeonjun ពីក្រុម TXT

Yeonjun សមាជិកពីក្រុមចមៀង Tomorrow X Together​ ដែលជាក្រុមទទួលបានប្រជាប្រិយភាពច្រើនបំផុតរបស់ BigHit នៅពេលនេះក៏បានបញ្ចេញស្នាដៃទោលរបស់ខ្លួនដែរ ដោយអ្នកចម្រៀងវ័យ ២៥ឆ្នាំរូបនេះបានចេញនូវ mixtape ដែលមានឈ្មោះថា Yeonjun’s Mixtape: Ggum កាលពីខែកញ្ញាកន្លងទៅនេះ។

១០. Lee Dong Yeol ពីក្រុម UP10TION

ដោយមានកេរ្តិ៍ឈ្មោះស្រាប់ពីការប្រកួតកម្មវិធី Boys Planet មុននឹងបានចូលរួមជាសមាជិកក្រុម UP10TION តារាចម្រៀងប្រុស Lee Dong Yeol ក៏បានក្ដាប់ឱកាសក្នុងនាមជាសិល្បករទោលក្នុងឆ្នាំ ២០២៤នេះដែរ។ កាលពីខែឧសភាកន្លងទៅនេះ Lee Dong Yeol បានបញ្ចេញអាល់ប៊ុមខ្នាតតូចមួយដែលមានឈ្មោះថា Howling៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *