“យើងមិនបែកគ្នាព្រោះសម្ដីអ្នកដទៃឡើយ” ១០ ប្រយោគចាក់ដោតពីប្រវត្តិស្នេហ៍ស្មោះ ១០ឆ្នាំរបស់ James Jirayu

បន្ទាប់ពីបានរៀបមង្គលការកាលពីថ្ងៃទី១៩ ខែធ្នូ តារាសម្ដែងថៃ James Jirayu និងភរិយា Foam Benjamat ក៏បានផ្ដល់បទសម្ភាសរួមគ្នាលើកដំបូងជាមួយសារព័ត៌មានក្នុងស្រុក។ ក្នុងបទសម្ភាសអ្នកទាំងពីរបានរៀបរាប់ដំណើរដើមទងនិងរឿងរ៉ាវជាច្រើនដែលពួកគេបានឆ្លងកាត់ជាមួយគ្នា ហើយខាងក្រោមនេះ AMS សូមលើកយកចំណុចគួរឱ្យចាប់អារម្មណ៍ខ្លះៗដែលពួកគេបានលើកឡើង៖

១. James Jirayu បានជួប Foam លើកដំបូងកាលពី១០ឆ្នាំមុន ដោយពេលនោះ James ត្រូវថត​ពាណិជ្ជកម្ម ហើយ Foam គឺជាអ្នកធ្វើការក្រោយឆាករបស់ក្រុមហ៊ុនផលិតពាណិជ្ជកម្មនោះ។

២. ជួបដំបូងៗ Foam គិតថា James គឺជា Gay ព្រោះធ្លាប់ឮព័ត៌មាន​ខ្សឹបខ្សៀវ​បែបនេះពីរូបគេ ប៉ុន្តែពេលបានរួមការងារជាមួយគ្នា ទើបនាងដឹងថាការពិតមិនអីចឹងទេ។

៣. ត្បិតថាពេលរួមការងារគ្នាដំបូង ពួកគេមិនសូវបាននិយាយគ្នាច្រើន ប៉ុន្តែ James ក៏មាន​អារម្មណ៍​ចូលចិត្ត Foam បាត់ទៅហើយ។ គេចូលចិត្តមនុស្សស្រីដែលមានចរិតលក្ខណៈ​បែបនេះ ពោលគឺជាមនុស្ស active ឧស្សាហ៍ ធ្វើនេះធ្វើនោះ ដូច្នេះហើយ James ក៏ព្យាយាម​ស្វែងរក​វិធី​ដើម្បីបាននិយាយគ្នាជាមួយ Foam។

៤. ចុងក្រោយ James ក៏ឆាតទៅ Foam និងសុំ add LINE។ ពេលនោះ Foam នៅគិតក្នុងចិត្តថា​គេប្រហែលឆាតទៅមនុស្សស្រីច្រើននាក់ហើយ ព្រោះមើលទៅដូចជាខិល ប៉ុន្តែគេក៏ពិសោធន៍ឱ្យឃើញថាគេមិនមែនជាមនុស្សបែបហ្នឹងទេ។

៥. អំឡុងពេលស្រលាញ់គ្នា មានព័ត៌មានអវិជ្ជមានចេញមកច្រើន និងមាន Comment អាក្រក់ៗមកកាន់ Foam។ ទោះបីយល់ពីអាជីពរបស់ James ប៉ុន្តែពេលខ្លះ Faom នៅតែមានអារម្មណ៍ថាវាធ្ងន់ធ្ងរពេកសម្រាប់នាង។ ការរិះគន់ខ្លះធ្វើឱ្យនាងគេងយំច្រើនថ្ងៃ រហូតចាប់ផ្ដើម​គិតថាគួរបញ្ចប់ទំនាក់ទំនងនេះឬអត់? ប៉ុន្តែ James មិនព្រមបញ្ចប់ឡើយ និងតែងប្រាប់មិត្តស្រីថា៖ “ដែលយើងមានបញ្ហាបែបនេះគឺដោយសារតែអ្នកដទៃ យើងនឹងមិនបែកគ្នាដោយសារអ្នកដទៃទេ បើត្រូវបែកគឺត្រូវបែកដោយសារតែយើងឈប់ស្រលាញ់គ្នាប៉ុណ្ណោះ!”។

៦. Foam និយាយថា James ជាមនុស្សចិត្តត្រជាក់ខ្លាំង។ ភាពចិត្តត្រជាក់របស់គេបានជួយបន្ធូរបន្ថយបញ្ហានានា​ឱ្យធូរស្រាលបាន បញ្ហាខ្លះគេក៏ជួយដោះស្រាយ បញ្ហាខ្លះដោះស្រាយមិនបានក៏ទុកចោលទៅ។ គេជាមនុស្សមើលពិភពលោកក្នុងផ្លូវល្អ មិនដែលគិតមិនល្អចំពោះអ្នកណាទេ ធ្វើឱ្យនាងមានអារម្មណ៍កក់ក្ដៅដែលបាននៅក្បែរ។

៧. ចំណែក James និយាយថា Foam មិនមែនជាមនុស្សស្រីផ្អែមល្ហែមទេ ប៉ុន្តែគឺជាមនុស្ស​ដែល​សំឡឹងមើលពិភពលោកតាមការពិត តែងមានបំណងល្អបើទោះបីពេលខ្លះពាក្យសម្ដីនាងស្ដាប់ទៅចាក់ដោតពេកក៏ដោយ ប៉ុន្តែវាក៏ធ្វើឱ្យគេមានចិត្តឱ្យខំប្រឹងធ្វើគ្រប់យ៉ាងឱ្យប្រសើរឡើង។ ភាពមិនផ្អែមល្ហែមរបស់ Foam បែរធ្វើឱ្យជីវិតរបស់ James កាន់តែ​មានរសជាតិជាងមុន។

៨. ទោះមិនមែនជាមនុស្សស្រីដែល Sweet ប៉ុន្តែ​ Foam មើលថែ James ល្អខ្លាំងណាស់។ នៅពេល James មានការទៅក្រៅប្រទេស Foam គឺជាអ្នករៀបវ៉ាលី រៀបសម្លៀកបំពាក់ឱ្យគេទាំងអស់។ Foam ក៏ចូលចិត្តធ្វើម្ហូប និងចេះធ្វើនំដែរ ដោយបច្ចុប្បន្ននាងបានបើកភោជនីយដ្ឋាន ហើយម្ហូបក្នុងហាងភាគច្រើន នាងជាអ្នកធ្វើតែម្ដង។

៩.  Foam មិនដែលរំពឹងថានឹងមានពិធីមង្គលការទេ ព្រោះគិតថាប៉ះពាល់ការងាររបស់ James ប៉ុន្តែថ្ងៃនេះពិធីមង្គលការដែលមានមនុស្សទូទាំងប្រទេសរួមអបអរក៏បានកើតឡើង។ Foam មិនយកបណ្ណាការពី James ឡើយ ព្រោះគិតថាមិនចាំបាច់។ នាងចង់ឱ្យ James ទុកលុយដែលគេសន្សំសម្រាប់កូនៗល្អជាង សម្រាប់នាងសុំតែចិញ្ចៀនមួយវង់គ្រប់គ្រាន់។

១០. ខណៈពេលសម្ភាស មានអ្នកកាសែតសួរថា៖ “មានមនុស្សជាច្រើនច្រណែន Foam ដែលបាន James ជាគូ” ប៉ុន្តែ Foam តបថា៖ “ត្រូវច្រណែន James Ji ទៅវិញទេដែលបានមនុស្សស្រីល្អនិងកម្រដូចខ្ញុំជាប្រពន្ធ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *