វាលធំ តំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង

មើល​មួយ​ភ្លែត​ស្មាន​ថា​រូប​គំនូរ​តាម​ពិត​តំបន់​ទេសចរ​ធម្មជាតិ វាល​ធំ ឬ​ភាសា​តំបន់​ហៅ​ថា ត្រាញ់​ទិះ សោះ។ តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​​ឧទ្យាន​ជាតិ​វិរៈជ័យ​នៃ​ភាគ​ឦសាន​ប្រទេស​កម្ពុជា។

តំបន់​អេកូ​ទេសចរណ៍ វាលធំ ឬ ត្រាញ់​ទិះ ប្រៀប​ដូច​ជា​ឋានសួគ៌​លើ​ដី​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ទៅ​ដល់ ​ជាមួយ​ផ្ទាំង​ទស្សនីយភាព​ធម្មជាតិ​វាល​ស្មៅ​ខៀវ​ខ្ចី​ធំ​ល្វឹងល្វើយ​យ៉ាង​ល្អ​ឯក​រួម​ផ្សំ​នឹង​អាកាសធាតុ​ត្រជាក់​ ខ្យល់​បរិសុទ្ធ​យ៉ាង​ស្រស់ស្រាយ។ តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​គ្រប​ដណ្ដប់​ដោយ​វាល​ស្មៅ​ពណ៌​បៃតង​ខៀវ​ខ្ចី​នា​រដូវវស្សា​ ហើយពណ៌​មាស​នា​រដូវ​ប្រាំង។ តំបន់​នេះ​សម្បូរ ដោយ​ធនធាន​ធម្មជាតិ​និង​ជីវៈ​ចម្រុះ​​​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ស្រោង ​និង​វាល​ស្មៅ។

តំបន់​ទេសចរណ៍​ធម្មជាតិ «វាលធំ» មាន​ចម្ងាយ ៣២ គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​តាវែង ខេត្ត​រតនគិរី។ អ្នកទេសចរ​អាច​ជ្រើស​រើស​មធ្យោបាយ ១ ក្នុង​ចំណោម​ការ​ជិះ​ម៉ូតូ និង​ថ្មើរ​ជើង។ ចំពោះ​ការ​គេង​នៅ​លើ​ភ្នំ​តង់​គឺ​ជា​ជម្រើស​ល្អ​បំផុត​ព្រោះ​អ្នក​ទេសចរ​អាច​មើល​ថ្ងៃ​លិច​ ​ថ្ងៃ​រះ​ពី​លើ​ភ្នំ​ដែល​មាន​ទេសភាព ៣៦០ ដឺក្រេ។ រី​ឯ​ការ​គេង​នៅ​ជិត​ប្រភព​ទឹក​ងាយ​ក្នុង​ការ​ដាំ​ស្ល​ ​ងូត​ទឹក​ហើយ​មាន​ដើម​ឈើ​សម្រាប់​ចង​អង្រឹង​ និង​មាន​ម្លប់​ជ្រក​ស្រួល​ពេល​ថ្ងៃ​ក្ដៅ៕

រូបភាព ផ្ដល់ជូនដោយ @នារីចល័តចរ – Neary Chalat Chor


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ប្រជាប្រិយភាពរបស់តារាសម្ដែងចិនលំដាប់ជួរមុខ និងជាតួឯកប្រុសក្នុងរឿង "Pursuit of Jade"  Zhang Linghe កំពុងតែហក់ឡើងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក Jing Quan

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

ភាពយន្តភាគ Stranger Things បានបញ្ចប់ចក្រវាលរបស់ខ្លួនតាំងតែពីចុងឆ្នាំ ២០២៥ កន្លងទៅ ដោយបន្សល់ទុកនូវប្រស្នាអំពីជីវិតរបស់តួអង្គឯក Eleven ឱ្យទស្សនិកជននៅសង្ស័យនៅឡើយ។

ចូលរួមទស្សនាសិល្បៈសម្ដែងមហោស្រព Golden (r)Age ចាប់ពីស្អែកតទៅ

មហោស្រព​សិល្បៈ​សម្ដែង Golden (r) Age ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ទៅ គឺ "ឆ្នាំ​សូន្យ" ឥឡូវនេះបាន​ឈាន​ចូល​ដល់​ឆ្នាំ​ដំបូង​ហើយ គ្រប់​យ៉ាង​នឹង​កាន់​តែ​ធំ​ហើយ​អស្ចារ្យ​ជាង​មុន​ជាមួយ​វត្តមាន​សិល្បករ អ្នកដឹកនាំ ស្នាដៃ​អ្នក​

ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

កម្មវិធី The Zero Project បាន​បើកបង្ហាញមុខបេក្ខជនទាំង ១២ នាក់​ជាផ្លូវការ កាលពី​ថ្ងៃ ៣១ ​ខែឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ សោះ​មនុស្ស​ឈរ​មើល​ច្រើន​កុះករ តាំងពី​ជាន់​លើ​បំផុត​នៃ​ផ្សារ​ទំនើប

ការវិលត្រឡ​ប់មកប្រឡូកការងារសិល្បៈរបស់ Kim Soo Hyun ស្ថិតនៅក្រោមការពិចារណានៅឡើយ

ផ្អែកតាមការឱ្យដឹងរបស់មេធាវី Kho Sang Rock ដែលជាតំណាងផ្លូវច្បាប់របស់ Kim Soo Hyun បានបញ្ជាក់ថា ការវិលត្រឡប់មកកាន់វិស័យសិល្បៈរបស់តារាប្រុសកំពុងស្ថិតនៅក្រោមការពិភាក្សាយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន

ក្រោយកំដរអ្នកអានអស់ជិត ៤ ឆ្នាំពេលនេះរឿងគំនូររូបភាព Jinx បានមកដល់ទីបញ្ចប់ហើយ

សម្រាប់អ្នកនិយមអានរឿងគំនូររូបភាព (Manhwa) ច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាននូវស្នាដៃដ៏ល្បីល្បាញគឺរឿង "Jinx"។ ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

ទីភ្នាក់ងារ Ji Chang Wook ទទួលស្គាល់ករណីរងការពិន័យពន្ធរាប់សិបលានដុល្លារ ដោយបកស្រាយថាជាការយល់ច្រឡំ

ក្រុមហ៊ុន Spring Company ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់តារាសម្ដែងកូរ៉េ Ji Chang Wook បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ នៅថ្ងៃទី ២ ខែមិថុនា ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថា រូបលោកត្រូវបានបង្គាប់ឱ្យបង់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *