ឱកាសសម្រាប់អ្នកស្នេហាយីកេ! ក្រសួងវប្បធម៌ប្រកាសរៀបចំការប្រឡងល្ខោនយីកេទូទាំងប្រទេសឆ្នាំ ២០២៥

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសរៀបចំ មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥ ក្រោមប្រធានបទ “គុណធម៌ និងកតញ្ញូ” ដែលនឹងប្រារព្ធឡើងចំនួន ០៤ ថ្ងៃ ចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដោយនឹងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សា លើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ និងលើកកម្ពស់​កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់ សិល្បករ ល្ខោនយីកេ​ឱ្យមានលទ្ធភាព​ចូលរួមក្នុងសកម្មភាព​វប្បធម៌ព្រមទាំង​បានបង្ហាញនូវសមត្ថភាព និង ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ និងបានដឹងនូវតម្លៃសិល្បៈអរូបីមួយនេះ។

ដើម្បីចូលរួមអបអរសាទរ មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥នេះ ក្រសួងនឹងរៀបចំឱ្យសិល្បករ អង្គការ​ សមាគម សិល្បៈមហាជនទូទាំងប្រទេសដែលមានចំណេះជំនាញល្ខោនយីកេ បានចូលរួមប្រកួតប្រជែងក្នុងមហោស្រពដើម្បីស្វែងរកម្ចាស់ជ័យលាភីពានរង្វាន់ និងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើន។

ព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃនេះដែរ បានទទួលការសហការរៀបចំ និងផ្សព្វផ្សាយពីក្រុមហ៊ុន APSARA MEDIA SERVICES (AMS) ដោយមានគោលបំណងពង្រីកការផ្សព្វផ្សាយឲ្យទូលំទូលាយ និងឈានដល់គ្រប់ស្រទាប់មហាជន។ កន្លងមក ក្រុមហ៊ុន AMS ក៏បានសហការនិងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍មហោស្រពចាប៉ីដងវែងដែរកាលពីមុន ដែលទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រសួង និងទស្សនិកជន។ ការជោគជ័យនោះ បានក្លាយជាចំណុចសំខាន់ក្នុងការជំរុញឲ្យបន្តសហការជាមួយព្រឹត្តិការណ៍វប្បធម៌ផ្សេងៗក្នុងអនាគត។

គួរបញ្ជាក់ថា យីកេ គឺជាល្ខោនមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង។ ល្ខោននេះ គឺជាប្រភេទល្ខោនច្រៀងផង រាំផង  និងប្រើប្រាស់ឧបករណ៍ស្គរជាចម្បងក្នុងមធ្យោបាយសម្តែងដែលមានចន្លោះពី២ ដល់ ១៣ស្គរ ទៅតាមទំហំតូច ឬធំរបស់ក្រុមល្ខោននីមួយៗ។

សម្រាប់សិល្បករ សិល្បការិនីល្ខោនយីកេ ដែលមានបំណងចូលរួមប្រកួតប្រជែងអាចទាញយកពាក្យចូលរួមតាមតំណភ្ជាប់ខាងក្រោម៖

>> https://drive.google.com/file/d/1Ao5HUraOrTNyRBL2nzKmJyOvR3RbC97l/view?usp=sharing



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។



Leave a Reply

Your email address will not be published.Required fields are marked *