ប្រកាសលទ្ធផលក្រុមល្ខោនយីកេ ៥ក្រុមដែលបានជាប់ទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីមហោស្រពល្ខោនយីកេទូទាំងប្រទេស​ ឆ្នាំ២០២៥

នៅសល់រយៈពេលជាងមួយខែទៀត កម្មវិធីមហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥ ក្រោមប្រធានបទ “គុណធម៌ និងកតញ្ញូ” នឹងខិតមកដល់ ហើយនៅថ្ងៃទី១០ ខែតុលានេះនាយកដ្ឋានសិល្បៈទស្សនីយភាព ក៏បានប្រកាសលទ្ធផលក្រុមល្ខោនយីកេចំនួន ៥ក្រុមដែលបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

យោងតាមសេចក្ដីប្រកាស ក្រុមដែលបានឈ្នះក្នុងវគ្គវីដេអូជម្រុះទាំង ៥ រួមមាន៖

១. ក្រុម រស្មីវិបុល ក្រុងដូនកែវ មកពីខេត្តតាកែវ

២. ក្រុម រស្មីអូរក្រសាន មកពីខេត្តកែប

៣. ក្រុម ខ្ញុំស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ

៤. ក្រុម សិល្បៈយុវជន ជំនាន់ថ្មីចំបក់កោង មកពីខេត្តស្វាយរៀង

៥. ក្រុម សាមុត មកពីខេត្តបន្ទាយមានជ័យ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ គណៈកម្មការមេប្រយោគ រួមមានឯកឧត្តមបណ្ឌិត គឹម ពីនន់ ឯកឧត្តម យន់ ខៀន សាស្ត្រាចារ្យ សេង សំអាន លោកស្រីសាស្ត្រាចារ្យ អ៊ុយ លតាវណ្ណ និងលោកសាស្ត្រាចារ្យ ចាន់ សារិន ព្រមទាំងក្រុមការងារនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការត្រួតពិនិត្យវីដេអូចូលរួមប្រកួតវគ្គវីដេអូជម្រុះ មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥ ក្រោមប្រធានបទ “គុណធម៌ និងកតញ្ញូ” ។ គណៈកម្មការមេប្រយោគ បានពិនិត្យវាយតម្លៃ និងដាក់ពិន្ទុលើវីដេអូសម្ដែងរបស់ក្រុមល្ខោនយីកេនីមួយៗ ដោយការយកចិត្តទុកដាក់ មានសុក្រិតភាព ធ្វើការជម្រុះ ចម្រាញ់យកក្រុមសិល្បៈឆ្នើមចំនួន៥ក្រុម ដើម្បីបន្តទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ “មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥” គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សា លើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ និងលើកកម្ពស់​កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់ សិល្បករ ល្ខោនយីកេ​ឱ្យមានលទ្ធភាព​ចូលរួមក្នុងសកម្មភាព​វប្បធម៌ព្រមទាំង​បានបង្ហាញនូវសមត្ថភាព និង ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ ព្រមទាំងបានដឹងនូវតម្លៃសិល្បៈអរូបីមួយនេះ។ ដើម្បីចូលរួមអបអរសាទរមហោស្រពនេះដែរ ក្រសួងនឹងរៀបចំឱ្យសិល្បករ អង្គការ​ សមាគម សិល្បៈមហាជនទូទាំងប្រទេសដែលមានចំណេះជំនាញល្ខោនយីកេ បានចូលរួមប្រកួតប្រជែងក្នុងមហោស្រពដើម្បីស្វែងរកម្ចាស់ជ័យលាភីពានរង្វាន់ និងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើន។

ព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃនេះ បានទទួលការសហការរៀបចំ និងផ្សព្វផ្សាយពីក្រុមហ៊ុន APSARA MEDIA SERVICES (AMS) ដោយមានគោលបំណងពង្រីកការផ្សព្វផ្សាយឲ្យទូលំទូលាយ និងឈានដល់គ្រប់ស្រទាប់មហាជន។ 

“មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥” វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២០ ដល់ ២៣ ខែវិច្ឆិកា  ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ និងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងផេកដៃគូសហការរៀបចំផងដែរ ៕

Screenshot


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *