មនុស្សជាង ៣០០ នាក់ប្រមូលផ្ដុំ​គ្នា អានសៀវភៅក្បែរកូនឡានដឹកសៀវភៅក្នុងខេត្តកំពត

កូន​ឡាន​ដឹក​សៀវភៅ​ជាង​​១ ​ពាន់​ក្បាល​បាន​ទៅ​ដល់​ទឹក​ដី​ខេត្ត​កំពត​ ថែមទាំងបានទាក់ទាញ​អ្នក​ស្រលាញ់​ និង​ចូល​ចិត្ត​ការ​អាន​ជា​ច្រើន​នាក់​​ មក​ប្រមូល​ផ្ដុំ​កកកុញ​ក្នុង​ទីតាំង​​តែ​មួយ​ ដើម្បី​បាន​អាន​សៀវភៅ​ទាំង​អស់​នោះ​ថែមទៀតផង។​

មិន​នឹក​ស្មាន ​ត្រឹម​រយៈពេល​ ២​ ថ្ងៃ​នៃ​ការ​មក​ដល់​របស់កូន​ឡាន​ដឹក​សៀវភៅ​​ ​«ទេសចរណ៍​អំណាន​» ទទួល​បាន​អ្នក​អាន​ដល់​ទៅ​ជាង ​៣០០​ នាក់​​នៅ​ក្នុង​ខេត្ត​កំពត​។​ ទោះ​បី​ជា​មាន​បញ្ហា​មួយចំនួនកើតឡើងចំពោះ​កូន​ឡានមយូរា​ពណ៌​ទឹក​ក្រូចក៏ពិតមែន ​ប៉ុន្តែមិនអាចរារាំង​ការ​ធ្វើ​ដំណើរ និងការ​តាំង​ចិត្ត​​​របស់​ស្ថាបនិកបណ្ណាល័យចល័ត​រូប​នេះ​​ចំពោះ​​ការ​បន្ត​ដំណើរ​សាកល្បង​​ «ទេសចរណ៍​អំណាន​» របស់​លោក​ទៅ​កាន់​ខេត្ត​កំពត​បានឡើយ​។​ ​

ជា​លទ្ធផល​លោក​ក៏​បាន​ទៅ​ដល់​ខេត្ត​កំពត​ហើយ​បាន​​ចាប់​ផ្ដើម​ប្រតិបត្តិការ​បោះ​ទីតាំង​រៀប​ចំ​កន្លែង​សម្រាប់​ការ​អាន​សៀវភៅ​នៅ​ម្ដុំ​​សេះ​សមុទ្រ​​​ ហើយ​ដែលគួរឱ្យរំភើបចិត្ត​នោះ​គឺក្នុង​រយៈពេល​២ ​ថ្ងៃ​នៃ​ការ​សាក​ល្បង​បណ្ណាល័យ​ចល័ត​ «​ទេសចរណ៍​អំណាន​» នៅ​ថ្ងៃ​ ២៥​ និង​ ២៦ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៩ យប់ មាន​អ្នក​ចូល​រួម​អាន​ដល់ទៅ​ជាង​ ៣០០​ នាក់ ​ក្នុង​នោះ​លោក​ទទួល​បាន​សៀវភៅ​ដែល​ជា​ការបរិច្ចាគ​​​ជាង​ ១០០ ​ក្បាល​ និង​មាន​អ្នក​ដែល​ខ្ចី​ទៅ​អាន​​នៅ​ផ្ទះ​ ៦៣ ​ក្បាល​។​

ចំនួន​​ដ៏​ច្រើន​នៃ​អ្នក​អាន​នៅ​ក្នុង​ខេត្ត​កំពត​នេះ បាន​​ធ្វើ​ឱ្យ​ស្ថាបនិក​សាលា​ដូង​មានចិត្តពុះ​កញ្ជ្រោល​ចង់​ដឹង​ថា​ខេត្ត​ណា​ដែល​ជាខេត្តបន្ទាប់អាច​បំបែក​កំណត់​ត្រា​របស់​ខេត្ត​កំពត​បាន​។​ កំពត​ជា​ខេត្ត​ទី​២ ​បន្ទាប់​ពី​ភ្នំពេញ​នៃ​ការ​សាកល្បង​ «ទេសចរណ៍​អំណាន» ហើយ​ខេត្ត​បន្ទាប់​នោះ​គឺ​​កែប​​ ប៉ុន្តែ​ដោយ​សារ​តែ​​កូន​ឡាន​ដែល​ដឹក​សៀវភៅទាំង​នោះ​បាន​ខូច ​តម្រូវ​ស្ទូច​ទៅ​ភ្នំពេញ​វិញ​ ដើម្បី​ធ្វើ​ការ​ជួស​ជុល​។ លោកសង្ឃឹម​ថា​នឹង​មាន​ខេត្ត​ជា​ច្រើន​ទៀត​ដែល​មយូរា​ទឹក​ក្រូច​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ដើម្បី​បណ្ដុះ​ការ​អាន​ដល់​មនុស្ស​គ្រប់​គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា