សមាជិកក្រុមចម្រៀង MBLAQ គឺ Thunder ដែលត្រូវជាប្អូនប្រុសសំណព្វចិត្ដរបស់តារាស្រី Sandara Park បានចូលរោងមង្គលការហើយ។ Thunder និងគូដណ្ដឹង Mimi សមាជិកក្រុម Gugudan បានដឹកដៃគ្នាចូលរោងមង្គលសាងគ្រួសារនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។






អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនោះ កម្មវិធីមង្គលការរបស់តារាប្រុស Thunder មានការចូលរួមពីតារាល្បីៗ ជាច្រើនរូប។ សមាជិកក្រុមចម្រៀង 2NE1 គឺ Minzy តារាប្រុសល្បី Seven សមាជិកក្រុមចម្រៀង Gugudan, តារាចម្រៀងស្រី Gummy, តារាប្រុស Lee Joon សមាជិកក្រុម MBLAQ, តារាចម្រៀងប្រុស Lee ChanWon និងតារាស្រី JeA សមាជិកក្រុម Brown Eyed Girls សុទ្ធតែមានវត្ដមានក្នុងកម្មវិធី។


ក្នុងថ្ងៃពិសេសរបស់ប្អូនប្រុស តារាស្រី Sandara Park ក៏បានច្រៀងចម្រៀងរួមគ្នាជាមួយតារាប្រុស Lee Joon សមាជិក MBLAQ ដើម្បីអបអរដល់គូស្វាមីភរិយាថ្មី។ ភ្ញៀវកិត្ដិយស ដែលបានចូលរួមក្នុងកម្មវិធីមង្គលការ បានបង្ហាញនូវអារម្មណ៍រីករាយ និងរាំលេងយ៉ាងសប្បាយខ្លាំង។


គួរបញ្ជាក់ថា Thunder និងគូដណ្ដឹង Mimi សមាជិកក្រុម Gugudan បានសេពគប់មើលចិត្ដថ្លើមគ្នាអស់រយៈពេល ៤ ឆ្នាំមកហើយ។ នៅខែ តុលា ឆ្នាំ ២០២៣ Thunder និង Mimi បានប្រកាសថាកំពុងរៀបចំពិធីមង្គលការ ខណៈអ្នកទាំងពីរបង្ហាញពីភាពផ្អែមល្ហែម និងរៀបចំខ្លួនរួចរាល់ក្នុងការបង្កើតគ្រួសាររួមគ្នា។ តារាប្រុស Thunder បានទម្លាយថា វត្ដមានរបស់គូដណ្ដឹងរបស់លោក បានកែប្រែជីវិតរបស់លោកយ៉ាងច្រើន។ លោកមានភាពជឿជាក់ជាងមុន និងរីករាយជាងមុន ជីវិតធ្លាប់តែមានភាពធុញទ្រាន់ ក្លាយជាជីវិតពិសេស និងមានន័យមួយ៕
























































Account
Security
Favourite Content