បានទៅដល់សៀមរាប កុំភ្លេចទៅទស្សនាប្រាសាទសាងពីថ្មភក់ពណ៌ «ផ្កាឈូក» ដ៏កម្រមួយនេះ

គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​បាន​ឮ​ និង​ស្គាល់​ប្រាសាទ​បន្ទាយ​ស្រី​ ។ ​តើ​អ្នក​ធ្លាប់​បាន​សង្កេត​ដែរ​ឬ​ទេ​ថា ប្រាសាទ​មួយ​នេះ​សាង​សង់​ឡើង​ពី​ថ្ម​ភក់​ដែលមានពណ៌ ​«ផ្កា​ឈូក» ​​មាន​លក្ខណៈ​ពិសេស​​ប្លែក​​ពី​ប្រាសាទ​បុរាណ​នានា​ក្នុង​តំបន់​អង្គរ​​។​

ប្រសិន​ក្រឡេក​មួយ​ភ្លែត​ អ្នក​ប្រាកដ​ជា​គិត​ថា ​​ជា​ចម្លាក់​ដែល​ឆ្លាក់​លើ​ដី​ឥដ្ឋ​ ឬ​លើ​ឈើ​​ ព្រោះ​ថា​ចម្លាក់​នៅ​លើ​ប្រាសាទ​បន្ទាយ​ស្រី ​មាន​លក្ខណៈ​លម្អិត​ជ្រៅ ​ដែល​មើល​ទៅ​ស្ទើរ​តែ​មិន​ជឿ​ថា​ជា​ចម្លាក់​នៅ​​ផ្ទាំង​ថ្ម​។​ នៅ​លើ​ប្រាង្គប្រាសាទទាំងមូល ថ្ម​ភក់​ពណ៌ «ផ្កាឈូក​»​ ត្រូវ​បាន​ប្រើ​ជា​សសរ គ្រោង​ទ្វារ​បង្អួច ​ជើង​ទៀន ​ផ្ដែរ​ ហោជាង រីឯ​ស្រទាប់​ខាង​ក្រៅ​នៃ​តួ​ប៉ម​ទាំង​បី​ក៏​មាន​ការ​ប្រើ​ប្រាស់​​ថ្ម​បាយ​ក្រៀម​ ​ក្នុង​ការ​សាង​សង់​កំពែង​ លាន ​ខ្លោង​ទ្វារ ​អគារ​រណប​ និង​ស្រទាប់​ទី​២​នៃ​តួ​ប៉ម​ទាំង ​៣​ ផង​ដែរ​។ ប្រាសាទ​ដែល​សាង​សង់​ពី​ថ្ម​ភក់​ពណ៌​ «​ផ្កា​ឈូក​»​ មួយ​នេះ​ ត្រូវ​បាន​អ្នក​ទេសចរ​បរទេស​​​កោត​សរសើរ​មិន​ដាច់​ពី​មាត់​​​​នូវ​សម្រស់​ដ៏​​ស្រស់​ស្អាត​​ បើ​ទោះ​បី​ជា​ប្រាសាទ​មួយ​នេះ​មាន​បរិវេណ​រាង​តូច​​បន្តិច​ តែ​ទ្រង់​ទ្រាយ​​ប្រាសាទ​លម្អ​ទៅ​ដោយ​ចម្លាក់​ផ្កា​ភ្ញី​​ នៃ​រឿង​រ៉ាវ​ទាក់​ទង​ទៅ​និង​លទ្ធិ​ទេវរាជ «រឿង​រាមកេរ្តិ៍​ខ្មែរ» មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចម្លាក់​នីមួយៗ​​សុទ្ធ​តែ​មាន​លក្ខណៈ​រស់​រវើក​​យ៉ាងល្អឯក។

ប្រាសាទ​ដែលសាងសង់ឡើងដោយថ្មភក់ពណ៌ «ផ្កា​ឈូក» ដ៏​កម្រមួយនេះ​ស្ថិត​នៅ​ក្នុង​ភូមិ ​បន្ទាយ​ស្រី​ ឃុំ​ បន្ទាយ​ស្រី​ ស្រុក​ បន្ទាយ​ស្រី​ មាន​ចម្ងាយ ​៣៩​គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​ទី​រួម​ខេត្ត​សៀម​រាប​​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ