ប្រជាប្រិយភាពមិនថមថយ ធ្វើឲ្យព្រះនាង នរោត្តម ជេនណា អាចបន្តការងារ BA ហាងពេជ្រដ៏ល្បី

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម ជេនណា ទើប​បាន​បន្ត​ការងារ​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ហាង​ពេជ្រ​ដ៏​ល្បី​មួយ​ប្រចាំ​ប្រទេស​កម្ពុជា ដោយ​ការងារ​នេះ​ទ្រង់​បាន​កាន់​តាំង​ពី​ឆ្នាំ ២០២២ មក​ម្ល៉េះ ហើយ​ឥឡូវ​ទ្រង់​ក៏​នៅ​បន្ត​ថែម​ត​ទៅ​ទៀត។

ព្រះនាង ជេនណា និង Princess Alanka បាន​រួម​សហការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ចំពោះ​សមិទ្ធផល​ដែល​ចេញកន្លង​​ទៅ។ សន្ទុះ​គាំទ្រ​ការងារ​របស់​ព្រះនាង​តូច​​សព្វថ្ងៃ​មាន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ហើយ​ការ​ទទួល​ការងារ​នីមួយ​ៗដែរ​​សែ​រាជវង្ស​អង្គ​នេះ​ទទួល​ពិតជា​រៀបចំ​បាន​ល្អ​ខ្លាំង និង​មាន​គុណភាព គួរ​ជា​ទី​ទុក​ចិត្ត ទើប​បណ្ដា​ក្រុមហ៊ុន​ធំ​ៗ​តម្រង់​ជួរ​ចង់​បាន​ទ្រង់​ទៅ​រួម​ការងារ។

ក្រោយ​បាន​ចុះ​ហត្ថលេខា​បន្ត​កុង​ត្រា​ជា BA ព្រះនាង​បាន​រៀបរាប់​ថា “ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​បន្ត​ទូត​សុច្ឆន្ទៈ​ជាមួយ​ហាង​ពេជ្រ Princess Alanka ដែល​ជា​ហាង​ពេជ្រ​ធំ​មាន​ស្តង់ដារ និង​មាន​ម៉ូដ​គ្រឿង​អលង្ការ​ពេជ្រ​ថ្មី​ៗ ស្អាត​ៗ​ដែល​ពាក់​ទៅ​ពោរពេញ​ដោយ​ទំនុក​ចិត្ត។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​យើង​ខ្ញុំ​ពិត​ជា​មាន​អនុស្សាវរីយ​ជាមួយ​គ្នា​ច្រើន​មែនទែន ហើយ​យើង​នឹង​បន្ត​ធ្វើអ្វី​ដ៏​អស្ចារ្យ ចែក​ជូន​ពុក​ម៉ែ​បង​ប្អូន​បន្ត​ទៀត!”។

គួរ​បញ្ជាក់​ថា ការងារ​ជា Brand Ambassador នេះ​ពិតជា​កម្រ​មាន​តារា​ណា​ដែល​អាច​ត​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន​បាន​ថែម​ទៀត​ណាស់។ ​​មួយ​វិញ​ទៀត​ព្រះនាង នរោត្តម ជេនណា ​ជា​អ្នក​សិល្បៈ​ដែល​ទទួល​បាន​ការងារ​ទូត​សុឆន្ទៈ​នេះ​ច្រើន​ផង​ដែរ ហើយ​ជា​ញឹកញាប់​ទ្រង់​ក៏​ជា​មុខមាត់​តំណាង​ឲ្យ​ប្រទេស​ចូលរួម​កម្មវិធី​នៅ​ចិន និង​ត្រូវ​ស្ថានីយ​ទូរទស្សន៍​ចិន​យាង​ទ្រង់​ជា​ភ្ញៀវ ពេល​មក​ថត​នៅ​កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

Leave a Reply

Your email address will not be published.Required fields are marked *