នៅទីបំផុតបានឃើញរូបរាងថ្មីសន្លាងនៃមកុដ Miss Grand Cambodia 2024 ដែល sponsor ដោយហាងពេជ្រ Princess Alanka ហើយ បន្ទាប់ពីហាងពេជ្រដ៏ធំនេះបានរៀបចំពិធីបង្ហាញមកុដ Miss Grand Cambodia 2024 យ៉ាងអធិកអធម ភ្ជាប់ជាមួយកម្មវិធីបន្តកុងត្រាទូតសុឆន្ទៈ ព្រះនាងតូច ជេនណា រួមទាំងការបង្ហាញម៉ូដនាឡិកាពេជ្រ ដែលជា Collection ដំបូងរបស់ហាងពេជ្រ Princess Alanka កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅនេះ។




ពិតជាពុំធ្លាប់មានពីមុនមក មកុដ Miss Grand Cambodia 2024 «មកុដហង្សសួគ៍» ត្រូវបានរចនាឡើងយ៉ាងប្រណីត បំផុសឡើងនូវគំនិតសត្វហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្រដោយក្បាច់រចនារំលេចឡើងដោយគ្រាប់ពេជ្ររាប់ពាន់ស័ក្តិសម និងមានអំណាចសម្រាប់ម្ចាស់ក្សត្រីថ្មីនៅក្នុងឆ្នាំ ២០២៤ នេះ។ យោងតាមការប្រកាសរបស់អ្នកស្រី អ៊ឹម សុគន្ធា មកុដ Miss Grand Cambodia 2024 មានតម្លៃដល់ទៅជាង ១ លានដុល្លារអាមេរិក ជាមកុដដ៏ថ្លៃបំផុតមួយក្នុងវិស័យ beauty pageant នាពេលបច្ចុប្បន្ន។

អ្វីដែលធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺវត្តមាន កញ្ញា ប៊ី សុធារី ដែលនាងត្រូវបានជ្រើសរើសឱ្យកាន់មកុដតម្លៃជាង ១ លានដុល្លារឡើងទៅប្រគល់ជូន ព្រះនាងតូច ជេនណា នៅលើឆាកពិធី ដើម្បីបើកបង្ហាញ និងប្រគល់ជូន អ្នកស្រី អ៊ឹម សុគន្ធា National Director Miss Grand Cambodia ខណៈ កញ្ញា ធី សុគន្ធា ជាអ្នកទទួលមកុដពីដៃ National Director មករក្សាទុកវិញ។




មានមតិលើកឡើងផ្សេងៗគ្នាជាច្រើនជុំវិញរឿង ប៊ី សុធារី និង ធី សុគន្ធា ដែលអ្នកទាំងពីរត្រូវជ្រើសឱ្យឡើងបំពេញតួនាទីពិសេសលើឆាក ខណៈដែលបេក្ខភាពផ្លូវការផ្សេងៗទៀតត្រូវចាត់ចែងឱ្យដើរម៉ូដគ្រឿងអលង្ការពេជ្រជំនួញវិញ។ តើនេះជាការឱ្យហេតុឬយ៉ាងណា? ស្របពេលដែល fan page ឈ្មោះថា Universe Cambodia បានចែករំលែកវីដេអូ ភ្ជាប់ជាមួយ Caption ថា « ប៊ី សុធារី – Sotheary Bee អ្នកប្រគល់ Kunthea Thy អ្នកទទួល ដូចគេអោយហេតុ»។

ឆ្លៀតឱកាសដ៏ពិសេសនេះ National Director Miss Grand Cambodia បានប្រកាសប្រាប់ឱ្យបេក្ខភាពផ្លូវការទាំងអស់ខំប្រឹងបញ្ចេញឱ្យពីសមត្ថភាពឱ្យស័ក្តិសមមកុដដ៏មានតម្លៃនេះ ខណៈសមភូមិប្រកួតកាន់តែស្វិតស្វាញខ្លាំងឡើងរាល់ថ្ងៃ៕




















































Account
Security
Favourite Content