ស្គាល់មុខកូនកាត់ខ្មែរ-អង់គ្លេស ៤ រូប កំពុងអង្រួនវិស័យសិល្បៈទាំងវ័យក្មេង

មិនមែនជារឿងចម្លែកទេ ដែលគេឃើញមានកូនខ្មែរកាត់សាសន៍ផ្សេងៗក្នុងរង្វង់សិល្បៈ​ពេលបច្ចុប្បន្ន។ ក្នុងចំណោមនោះ កូនកាត់ខ្មែរ-អង់គ្លេស ក៏ត្រូវបានគេប្រទះឃើញកាន់តែច្រើនផងដែរ បើនិយាយពីសម្រស់ និងកម្ពស់ពួកគេវិញនោះ​ ពិតជាស្រស់ស្អាតហើយទាក់ទាញខ្លាំងមែនទែន ជាពិសេសទ្រេទម្រង់មុខបែប​អឺរ៉ុប និង​អាស៊ី​ចូលគ្នា​បែប​នេះ ពេញ​និយម​តែម្តង។ AMS Infotainment សូមនាំប្រិយមិត្តទស្សនិកជនទៅស្គាល់កូនកាត់ខ្មែរ-អង់គ្លេសចំនួន ៤ រូបដែលកំពុងអង្រួនវិស័យសិល្បៈទាំងវ័យក្មេង៖

១. ស៊ុយតុន ហ្ល្ររែនផានីតា ៖ ហ្ល្ររែនផានីតា មានអាយុ ១៣ ឆ្នាំ ម្តាយជនជាតិខ្មែរ ឪពុកជនជាតិអង់គ្លេស។ នាងជាកូនស្រីច្បងរបស់តារាម៉ូដែល គង់ ផល្លា ហេតុដូច្នេះទើបមានឱកាសចូលហាត់រៀនដើរម៉ូដតាំងពីក្មេងខ្ចីមកម្ល៉េះ ហើយបច្ចុប្បន្ន ផានីតា ចេះដើរម៉ូដយ៉ាងស្ទាត់ជំនាញ និងធ្លាប់បានចូលរួមដើរម៉ូដកម្មវិធីជាតិ-អន្តរជាតិជាបន្តបន្ទាប់។

កាន់តែចម្រើនវ័យ ហ្ល្ររែនផានីតា កាន់តែស្រស់ស្អាតខ្លាំងជាមួយទ្រេមុខកូនកាត់ រាងខ្ពស់ស្រឡះ ធ្វើឱ្យនាងក្តោបការងារសិល្បៈជាច្រើនទាំងវ័យក្មេង ដូចជាការថតស៉្បតពាណិជ្ជកម្ម និងថតម៉ូដសម្លៀកបំពាក់ ជាដើម។

២. ស៊ុយតុន វីនីច័ន្ទលីណា ៖ លីណា ជាកូនស្រីទី២ របស់តារាម៉ូដែល គង់ ផល្លា និងត្រូវជាប្អូនស្រីបង្កើតរបស់ ស៊ុយតុន ហ្ល្ររែនផានីតា។ នាងមានអាយុ ១០ឆ្នាំ និងចេះដើរម៉ូដយ៉ាង​ស្ទាត់ជំនាញដូចបងស្រីដែរ ដោយសារអ្នកម្តាយបញ្ជូនឱ្យហាត់រៀនដើរម៉ូដទាំងវ័យក្មេងដូចគ្នា។

មិនខុសពីបងស្រីនោះឡើយ វីនីច័ន្ទលីណា ក៏មានបទពិសោធន៍ដើរម៉ូដកម្មវិធីជាតិ-អន្តរជាតិធំៗ ហើយកន្លងមកនាងក៏ទទួលបានការងារសិល្បៈផ្សេងៗដូចបងស្រីផងដែរ។

៣. រ៉ូសស្សែល ហ្សូលីយ៉ា អេលីហ្សាប៊ែត កានីកា ហៅ Julia Russell ៖ កូនកាត់ខ្មែរ-អង់គ្លេស Julia Russell អាយុ ១៧ឆ្នាំ ម្តាយជនជាតិខ្មែរ ឪពុកជនជាតិអង់គ្លេស។ តារាស្រីវ័យក្មេងនេះ ជាម្ចាស់ជយលាភី Face of Cambodia 2023 (ផ្នែកស្ត្រី) និងធ្លាប់បានតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិ Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង តែពុំទទួលបានជោគជ័យ។ 

ថ្មីៗនេះ Julia Russell ត្រូវបានក្រុមហ៊ុន Cambodia International Models ជ្រើសតាំងជា Miss Celebrity Cambodia 2024 ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss & Mister Celebrity International 2024 ដែលនឹងប្រព្រឹត្តិឡើងនៅប្រទេសវៀតណាម នាអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

៤. សឺរីដេន អានីសាហុន ៖ អាយុ ១២ឆ្នាំ កម្ពស់ ១,៦៣ ម៉ែត្រ ម្តាយជនជាតិខ្មែរ-ឪពុកជនជាតិអង់គ្លេស។ សឺរីដេន ជាបេក្ខភាពជាប់វគ្គជម្រុះតាមរយៈរូបថត 𝐎𝐧𝐥𝐢𝐧𝐞 លើកដំបូងក្នុងកម្មវិធី Miss Preteen Cambodia 2024 ត្រៀមចូលប្រកួតថ្នាក់ជាតិ ដើម្បី​បន្ត​មកុដពីយុវតី ល្អហួស។ 

កូនកាត់ខ្មែរ-អង់គ្លេសរូបនេះពិតជាស្រស់ស្អាតជាមួយទ្រេមុខកូនកាត់ រីឯការដើរម៉ូដវិញល្អមិនចាញ់ម៉ូដែលស្រករក្រោយប៉ុន្មានឡើយ ព្រោះសព្វថ្ងៃនាងជាកូនសិស្ស Kanha Slerkcher Catwalk Class របស់ កញ្ញាស្លឹកឈើ ដែលជាម្ចាស់ជយលាភីលំដាប់រងទី ៣ កម្មវិធី Miss Queen Cambodia 2023៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ