ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្តី ជាស្ពានបុរាណដែលវែងជាងគេនៅប្រទេសកម្ពុជាក្នុងសម័យអង្គរ។ ស្ពាននេះត្រូវបានកសាងឡើងក្នុងសតវត្សទី១២។ ស្ពាននេះត្រូវបានកសាងឡើង ដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងខេត្តដែលនៅប៉ែកខាងកើតនៃប្រទេស ដោយសាងសងឆ្លង់កាត់ស្ទឹងជីក្រែង។
ស្ពាននេះមានប្រវែង ៧៥ម៉ែត្រ និងមានកំពស់ ១៤ម៉ែត្រ(បណ្តោយ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ កំពស់១០ម៉ែត្រ ពីបាតស្ទឹង មានរន្ធត្រដេវចំនួន២១ និងសសរចំនួន២០។ ថ្មដែលគេយកមកកសាងគឺគេប្រើថ្មបាយក្រៀម។សំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជា សម័យអង្គរ ស្ពាននេះត្រូវបានចាត់ទុកថា ជាគំរូដ៏ល្អសម្រាប់វិស័យសំណង់ និងវិស្វករសម័យបច្ចុប្បន្ន ព្រមទាំងទៅអនាគត។
ស្ពានកំពង់ក្តីមានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី ក្នុងនៅក្នុង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សព្វថ្ងៃនេះស្ពាននាគមានសភាពទ្រុឌទ្រោម ជាខ្លាំងដោយសារទឹកហូរកាត់ពីក្រោមខ្លាំងពេក និងដោយសារការដឹកជញ្ជូនឆ្លងកាត់។ សព្វថ្ងៃស្ពាននាគនេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់ការឆ្លងកាត់ដោយទុកឲ្យស្ពានប្រាប់ទិសនេះនៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕