SM បញ្ចេញក្រុមចម្រៀងខេប៉ុបអង់គ្លេសដំបូងបំផុត ត្រៀមវាយលុកទីផ្សារពិភពលោក

ផលិតកម្ម SM Entertainment ដែលជាទ្រនំសិល្បករខេប៉ុបល្បីៗដូចជា TVXQ, Super Junior, Girls’ Generation, Shinee, Exo, Red Velvet និង NCT ជាដើម បានបង្ហាញក្រុមចម្រៀងបុរស K-pop សញ្ជាតិអង់គ្លេសដំបូងបំផុតរបស់ខ្លួន មានឈ្មោះថា Dear Alice ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនកម្សាន្តល្បីរបស់អង់គ្លេស Moon&Back Media។

តាមរយៈសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡុងដ៍ កាលពីពេលថ្មីៗ SM Entertainment បានបង្ហាញនូវសមាសភាពសមាជិកក្រុមចម្រៀងបុរស K-pop សញ្ជាតិអង់គ្លេសដំបូងនេះដែលសុទ្ធសឹងជាជនជាតិអង់គ្លេសទាំង​ប្រាំ​នាក់​រួមមាន Blaise អាយុ ១៩ ឆ្នាំ Dexter អាយុ ២២ ឆ្នាំ James Sharp អាយុ ២៣ ឆ្នាំ Oliver អាយុ ២០ ឆ្នាំ និង Reese អាយុ ២០ឆ្នាំ។

គួរបញ្ជាក់ថា សមាជិក​ក្រុម​ទាំង ៥ រូប​បាន​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ ដោយបាន​រៀនសូត្រពីវិធីសាស្ត្រក្នុងការ​ក្លាយ​ជា​តារា K-pop ក្រោម​ផលិតកម្ម SM Entertainment។ ដំណើរជីវិតរយៈពេល ១០០ ថ្ងៃរបស់ពួកគេនៅទីក្រុងសេអ៊ូល នឹងត្រូវចាក់ផ្សាយនៅក្នុងកម្មវិធីទូរទស្សន៍មួយមានឈ្មោះថា “Made in Korea: The K-pop Experience” ដែលនឹងចាក់ផ្សាយនៅលើ BBC One និង BBC iPlayer ក្នុងខែសីហានេះ ដោយមានសរុបចំនួន ៦ ភាគ។ ក្រោយការចាក់ផ្សាយកម្មវិធីនេះ ក្រុម Dear Alice នឹងចាប់ផ្តើមសកម្មភាពជាក្រុមចម្រៀង ដោយមានគោលដៅវាយលុកទីផ្សារមិនត្រឹមតែក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះទេ តែទូទាំងពិភពលោកតែម្ដង។

ពាក់ព័ន្ធការបង្កើតក្រុមចម្រៀងនេះ ក្រុមហ៊ុនកម្សាន្តទាំងពីរបានដើរតួនាទីដាច់ដោយឡែកពីគ្នា ដោយក្រុមហ៊ុនអង់គ្លេស Moon&Back Media គឺជាអ្នកជ្រើសរើសសមាជិកក្រុម ហើយក្រុមហ៊ុនកូរ៉េ SM Entertainment បានផ្តល់ការណែនាំទាក់ទងនឹង K-pop ដូចជាការផលិតតន្ត្រី វីដេអូចម្រៀង និងក្បាច់រាំជាដើម។ គួរបញ្ជាក់ដែរថា Moon&Back Media គឺជាក្រុមហ៊ុនរបស់ផលិតករ Nigel Hall ដែលជាអ្នកផលិតកម្មវិធីល្បីអង់គ្លេសដូចជា X Factor និង Britain Got Talent ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *