វត្ថុបុរាណកម្ពុជា ព្រះនារាយណ៍ផ្ទំធំ បង្ហាញវត្តមាននៅបារាំង និងសហរដ្ឋអាមេរិក

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា​ក្រោយ​ការ​បើក​សម្ពោធ ​ពិព័រណ៍​រាជ​សំរឹទ្ធ​ខ្មែរ​ ជា​ផ្លូវ​ការ​នឹង​មាន​ការ​តាំង​បង្ហាញ​រូប​ចម្លាក់​ព្រះ​នារាយណ៍​ថ្ទំ​ធំ នៅ​តាម​សារមន្ទីរ​ធំៗ​ក្នុង​ប្រទេស​បារាំង​ និង​សហរដ្ឋ​អាមេរិក​ជាច្រើន។

កាល​ពី​ថ្ងៃ​ចន្ទ​ ដើមសប្ដាហ៍នេះ ​​លោក​ជំទាវ​ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ដឹកនាំ​ប្រតិភូ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​កម្មវិធី​សម្ពោធ​បើក​ពិព័រណ៍​ស្ដី​ពី Angkor Royal Bronzes: Art of the Divine ដែល​រៀប​ចំ​ និង​សហការ​ដោយ​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គីមេ (Guimet) សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (EFEO) វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​ជួសជុល​នៃ​សារមន្ទីរ​បារាំង (C2RMF) និង​សារមន្ទីរ​ជាតិ​កម្ពុជា។

តាម​រយៈ​ការ​ចូលរួម​នា​ឱកាស​នេះ​ដែរ លោក​ជំទាវ​រដ្ឋ​មន្ត្រី​ក៏​បាន​ឡើង​ថ្លែង​នូវ​ចំណាប់​អារម្មណ៍​ព្រម​​ទាំង​បាន​ដើរ​ទស្សនា​ចម្លាក់​ព្រះ​នារាយណ៍​ផ្ទំ​ដ៏​ធំ​ដែល​ដាក់​នៅ​ចំ​កណ្ដាល​នៃ​បរិវេណ​សាល​នៃ​សារមន្ទីរ​តែ​ម្ដង។ ដោយ​ឡែក​ តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​មួយ​នេះ​នឹង​ដាក់​នៅ​សារមន្ទីរ ហ្គីមេ ប្រទេស​បារាំង ក្នុង​រយៈពេល ៤ខែ គិត​ចាប់​ពី​ថ្ងៃ​​៣០ ខែ​មេសា ឆ្នាំ២០២៥ ហើយ​បន្ត​ដាក់​ដាក់​តាំង​នៅ​សារមន្ទីរ Minneapolis Institute of Art, Minnesota នាចុងឆ្នាំ ២០២៥។

ក្រោយ​បញ្ចប់​ការ​តាំង​ពិព័រណ៍​នៅ​រដ្ឋ​មីនីសូតា នា​ដើម​ឆ្នាំ​២០២៦ រូប​ចម្លាក់​ព្រះ​នារាយណ៍​ថ្ទំ​ធំ​ចំនួន​១​នឹង​បន្ត​ទៅ​ដាក់​តាំង​នៅ​សារមន្ទីរ Smithsonian National Museum of Asian Art, Washington, D.C. និងសារមន្ទីរ Asian Art Museum, San Francisco រហូតដល់ដើមឆ្នាំ ២០២៧៕

ប្រភពរូបភាព៖ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *