ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ​ប្រកាសជ្រើសរើសសិល្បករចាប៉ីដងវែងច្រើននាក់

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ប្រកាស​ជ្រើស​រើស​បេក្ខភាព​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ផ្នែក​ចាប៉ី​ដង​វែង​ជា​ច្រើន​នាក់​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង មហោស្រព​ចាប៉ី​ដង​វែង ក្រោម​ប្រធាន​បទ «ទំពាំង​ស្នង​ឫស្សី»។

ដើម្បី​ចូលរួម​អបអរ​សាទរ​នៃ​ការ​ដាក់​បញ្ចូល​ឧបករណ៍​បុរាណ​ខ្មែរ​ចាប៉ី​ដង​វែង​ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ (UNESCO) ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​​មហោស្រព​ចាប៉ី​ដង​វែង​ទូទាំង​ប្រទេស​ឆ្នាំ​ ២០២៥ ចាប់​ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០២៥។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ក៏​បាន​ប្រកាស​ជ្រើស​រើស​បេក្ខភាព​ជា​សាធារណជន ​ឬ​សិល្បករ​ចាប៉ី​ដង​វែង​ជា​ច្រើន​នាក់​ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​មហោស្រព ចាប៉ី​ដង​វែង ក្រោម​ប្រធាន​បទ «ទំពាំង​ស្នង​ឫស្សី» ក្នុង​ន័យ​នេះ​គឺ​ដើម្បី​ចូលរួម​លើក​ស្ទួយ​សិល្បៈ​ចាប៉ី​ដង​វែង​ឱ្យ​មាន​ភាព​ផុលផុស​នៅ​ក្នុង​សង្គម​ខ្មែរ​ ក៏ដូចជាបន្តអភិរក្ស និងថែរក្សាជា​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ដែល​មាន​កំណើត​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​តាំង​ពី​បុរាណ​កាល​មក​ម្លេះ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ចាប៉ី​ដង​វែង​មិន​ត្រឹម​ជា​ឧបករណ៍​កេះ​ដេញ​ប៉ុណ្ណោះ​ទេ​ តែ​ឧបករណ៍​ភ្លេង​បុរាណ​មួយ​ប្រភេទ​នេះ​ក៏​អាច​ប្រគំ​បញ្ចូល​ជាមួយ​តន្ត្រី​បស្ចិម​ប្រទេស​ផង​ដែរ។

ចាប៉ី​ដង​វែង​ បានដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ (UNESCO) នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដែលគិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល ​៩​ឆ្នាំ​ហើយ៕

លីងសម្រាប់ចុះឈ្មោះ https://drive.google.com/file/d/1Pcr4hkeie5K4lTZ1KueTw4A-REMZYMMm/view?usp=drive_link

ប្រភពរូបភាព៖ វីដេអូក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *