ផ្កាជម្ពូទេពដ៏ស្រស់ស្រទន់ ដែលភាគច្រើនត្រូវបានប្រជាជននាពេលបច្ចុប្បន្ននាំគ្នាហៅថាផ្កា សាគូរ៉ាខ្មែរ កំពុងរីកស្គុះស្គាយបន្តគ្នារដឹកនៅតាមដងផ្លូវលេខ ៣៣ អា ក្នុងទឹកដីខេត្តកែបដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។

រូបភាពច្រើនសន្លឹកនៃផ្កាជម្ពូទេព ដែលរីកស្គុះទាំងនៅលើដើម ហើយធ្លាក់រោយពេញដី យ៉ាងស្រស់ស្អាតនៅខេត្តកែបបានកំពុងទាក់ចិត្តបណ្ដាអ្នកប្រើបណ្ដាញសង្គមហ្វេសបុកចង់ទៅទស្សនា និងផ្ដិតយករូបភាពស្អាតៗដោយផ្ទាល់។ ផ្កាជម្ពូទេព កំពុងលេចរូបរាងជាបណ្ដើរៗ និងដុះបន្តកន្ទុយគ្នាយ៉ាងស្រស់ត្រកាលប្រៀបបីដូចជាស្ថានសួគ៌នៅលើដីដែលអាចឱ្យអ្នកដែលបានទៅឃើញផ្ទាល់អាចផ្ដិតយករូបភាពស្អាតៗព្រមទាំងទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃពូជផ្កាដ៏ស្រស់ស្អាតមួយនេះ។
ពូជផ្កាដ៏ស្រស់ស្អាតនេះតែងត្រូវបានប្រជាជនកត់សម្គាល់ថាតែងបង្ហាញខ្លួននាពេលដើមឆ្នាំដោយចាប់ពីខែមករា រហូតទៅដល់ខែមេសា។ ដោយឡែកផ្កាជម្ពូទេពនេះត្រូវបានប្រជាជនមួយចំនួនយល់ច្រឡំថាជាផ្កាសាគូរ៉ារបស់ជប៉ុនត្បិតថាផ្កាខ្មែរដែលមានសណ្ឋាន និងពណ៌ផ្កាដូចគ្នារហូតត្រូវបានពួកគេនាំគ្នាហៅលេងតៗ គ្នាថាជាផ្កាសាគូរ៉ាខ្មែរ។








គួរឱ្យដឹងដែរថា ជម្ពូទេព ជាប្រភេទរុក្ខជាតិមានដាំដំបូងគេនៅប្រទេសថៃជាង ៧ទសវត្សរ៍មកហើយ។ ជម្ពូរទេព ឬ ជម្ពូរទេព១ពាន់ ឈ្មោះសាមញ្ញថា ធម្មៈបូជា ឈ្មោះហៅតាមសៀមថា ជម្ពូរផាស៊ីប និងឈ្មោះវិទ្យាសាស្ត្រថា Tabebuia rosea (Bertol.) DC ដោយមានអំបូរឈ្មោះថា Bignoniaceae៕
ប្រភពរូបភាព៖ SPS


























Account
Security
Favourite Content