ដល់ខែហើយ! ផ្កាជម្ពូទេព រីកស្គុះស្គាយធ្លាក់ក្រាលពេញដី បង្កើតទស្សនីយភាពស្អាតខ្លាំង

ផ្កាជម្ពូ​ទេព​ដ៏​ស្រស់​ស្រទន់​ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ប្រជាជន​នា​ពេល​បច្ចុប្បន្ន​នាំ​គ្នា​ហៅ​ថា​ផ្កា​ សាគូរ៉ា​ខ្មែរ ​កំពុង​រីក​ស្គុះ​ស្គាយ​បន្ត​គ្នា​រដឹក​នៅ​តាម​ដង​ផ្លូវ​លេខ​ ៣៣ ​អា​ ក្នុង​ទឹកដី​ខេត្ត​កែប​ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។

រូបភាព​ច្រើន​សន្លឹក​នៃ​ផ្កា​ជម្ពូ​ទេព​ ដែល​​​រីក​ស្គុះ​ទាំង​នៅ​លើ​ដើម ហើយធ្លាក់​រោយ​ពេញ​ដី យ៉ាង​ស្រស់​ស្អាត​នៅ​​ខេត្ត​កែប​បាន​កំពុង​ទាក់​ចិត្ត​បណ្ដា​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសបុក​ចង់​ទៅ​ទស្សនា​ និង​ផ្ដិត​យក​រូបភាព​ស្អាត​ៗ​ដោយ​ផ្ទាល់​។ ផ្កា​ជម្ពូ​ទេព កំពុង​លេច​រូបរាង​ជា​បណ្ដើរ​ៗ និង​ដុះ​បន្ត​កន្ទុយ​គ្នា​យ៉ាង​ស្រស់​ត្រកាល​ប្រៀប​បី​ដូច​ជា​ស្ថានសួគ៌​នៅ​លើ​ដី​ដែល​អាច​ឱ្យ​អ្នក​ដែល​បាន​ទៅ​ឃើញ​ផ្ទាល់​អាច​ផ្ដិត​យក​រូបភាព​ស្អាត​ៗ​ព្រម​ទាំង​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ពូជ​ផ្កា​ដ៏​ស្រស់​ស្អាត​មួយ​នេះ​។ ​

ពូជ​ផ្កា​ដ៏​ស្រស់​ស្អាត​នេះ​តែង​ត្រូវ​បាន​ប្រជាជន​កត់​សម្គាល់​ថា​តែង​បង្ហាញ​ខ្លួន​នា​ពេល​ដើម​ឆ្នាំ​ដោយ​ចាប់​ពី​ខែ​មករា ​រហូត​ទៅ​ដល់​ខែ​មេសា​។ ​ដោយ​ឡែក​ផ្កា​ជម្ពូ​ទេព​​នេះ​ត្រូវ​បាន​ប្រជាជន​មួយ​ចំនួន​យល់​ច្រឡំ​ថា​ជា​ផ្កា​សាគូរ៉ា​របស់​ជប៉ុន​ត្បិត​ថា​​ផ្កា​ខ្មែរ​ដែល​មាន​សណ្ឋាន ​និង​ពណ៌​ផ្កា​ដូច​គ្នា​រហូត​ត្រូវ​បាន​ពួក​គេ​នាំ​គ្នា​ហៅ​លេង​ត​ៗ គ្នា​ថា​ជា​ផ្កា​សាគូរ៉ា​ខ្មែរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ជម្ពូ​ទេព ជា​ប្រភេទ​រុក្ខជាតិ​​​មានដាំដំបូងគេនៅប្រទេសថៃជាង ៧ទសវត្សរ៍មកហើយ។ ជម្ពូរទេព ឬ ជម្ពូរទេព១ពាន់ ឈ្មោះសាមញ្ញថា ធម្មៈបូជា ឈ្មោះហៅតាមសៀមថា ជម្ពូរផាស៊ីប និងឈ្មោះវិទ្យាសាស្ត្រថា Tabebuia rosea (Bertol.) DC ដោយមានអំបូរឈ្មោះថា Bignoniaceae៕

ប្រភពរូបភាព៖ ​SPS



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *