មកស្ដាប់ DJ ក្ដឹប និង ខ្មែរ១ជីវិត បកស្រាយអ្វីទៅជាការ Diss Track របស់តារារ៉េប

បើក​ឆាក​ឆ្នាំ ២០២៥ នៅ​ក្នុង​វិស័យ​ចម្រៀង​រ៉េបខ្មែរ​នាប៉ុន្មាន​ថ្ងៃ​នេះ​ កំពុងតែ​មាន​​ព្យុះភ្លៀង Diss Track ម្ដង​ទៀត​ហើយ ក្រោយ​ស្ងប់ស្ងាត់​បាន​មួយ​រយៈ​ពី​សំណាក់​កំពូល​តារា​រ៉េប​ប្រចាំ​ប្រទេស ២ រូប។ អ្នក​គាំទ្រ​នៅ​ចាំ​បាន​រូបភាព និង​វីដេអូ​ខ្លី​ៗ​ដែល​កំពូល Rapper ទាំង ២ បាន​ចួប ហើយ​ចាប់ដៃ​គ្នា​ ថ្ងៃ​មង្គលការ វិសាល និង ស្រីនា កាលពី​ចុង​ខែ​មីនា ឆ្នាំ ២០២៤ កន្លង​ទៅ ហើយ​គិត​ថា​ ​លែង​បាន​ឮ​បទ​ចម្រៀងDiss Track គូ​នេះ​​តទៀត​ហើយ។

តែ​អ្វី​ៗ​ដែល​ជា​ក្ដី​ស្រមៃ​អ្នក​គាំទ្រ​ទាំង​សង​ខាង អាច​នឹង​រលាយ ក្រោយ​​​ប៉ារូល​បទ​ចម្រៀង​បែក​ធ្លាយ​ពី​កម្ម​វិធីថ្ងៃ The VannDa Listening Party ដែល​អ្នក​គាំទ្រ​វិស័យ​ហ៊ីបហប់​គិត​ថា បទ​ដែល វណ្ណដា យក​ទៅ​ច្រៀង​នៅ​លើ​ឆាក បាន​កំពុង​តែ​ឌឺដង​ទៅ​កាន់​ភាគី​គូបដិបក្ខ ហើយ​ម្ខាង​ទៀត​ក៏​មិន​បាន​បង្អង់​យូរ​ទម្លាក់​ទាំង​បទ​ចម្រៀង ទម្លាក់​ទាំង status ផ្លែផ្កា​តបត​វិញ​ភ្លាម​ៗ​ទាន់​ចិត្ត​ក្ដៅ​តែម្ដង។

ងាក​មក​អ្នក​គាំទ្រ​វិញ អាច​គ្រាន់តែ​ដឹង​ថា​ប្រភេទ​ចង្វាក់ Hip-Hop តែ​មិន​យល់​ថា​ហេតុអ្វី​ជា​មាន​ការ Diss Track នេះ​កើត​ឡើង​ឡើយ។ សម្រាប់​អ្នក​ស្នេហា​វិស័យ​ចម្រៀង​ហ៊ីបហប់​ខ្លះ​ប្រាកដជា​ដឹង​ពី​អត្ថន័យ​ខ្លះ​ៗ​នៃ​ការ​បង្កើត​ឲ្យ​មាន Diss Track របស់​តារា​រ៉េប​រួច​មក​ហើយ តែ​ខ្លះ​ទៀត​ក៏​សូវ​ជា​យល់​ប៉ុន្មាន​ដែរ។ ក្នុង​នោះ​ដើម្បី​ឲ្យ​ប្រិយមិត្ត បាន​ស្គាល់ និង​ដឹង​ពី​របៀប​នៃ​ការ Diss Track អាច​មើល​ទៅ​អំណះអំណាង​ដែល​លើក​ឡើង​ដោយ legend ខ្មែរ ២ រូប ដែល​ប្រឡូក​ជោកជាំ​ក្នុង​វិស័យ​តន្ត្រី​មួយ​នេះ។

ទី១ តារា​រ៉េប Khmer 1 Jivit ដែល​អ្នក​គាំទ្រ​ឲ្យ​រហស្សនាម​ថា ប៉ារ៉ូល​ពិឃាដ​បាន​បង្ហោះ​​ការ​យល់​ឃើញ​ក្នុង​ការ​ដែល Rapper Diss Track គ្នា​ថា “Diss Track គឺជា​កីឡា​របស់ HipHop Culture សម្រាប់​សិល្បករ​បរិយាយ​ពី​អារម្មណ​របស់​ខ្លួន​ទៅ​លើ គូបដិបក្ខ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ប្រមូដ​ខ្លួនឯង​ដែរ តែ​បើ​សួ​អំពី​ការ​ដាក់​ពិន្ទុ​ទៅ​លើ​អ្វី​ទៅ​ដែល​អស្ចារ្យ ចំពោះ Diss song នីមួយៗ​មោរ​សួរ​ខ្ញុំ​ឯ​ណេះ“។

មិន​សូវ​ជា​ខុស​គ្នា​ពី Khmer 1 Jivit ឡើយ DJ Kdeb ដែល​មាន​ភាព​ល្បីល្បាញ​ផ្នែក​រ៉េប​ជិត ២០ ឆ្នាំ​មក​ណេះ និយាយ​ក្នុង Podcast មួយ​ថា “Diss Track ជា​រឿង​សាមញ្ញ​ធម្មតា ក្នុង​វិស័យ HipHop រ៉េប​ ហើយអ្នក Rap បើ​មិន Diss គ្នា​ទេ មិន​ដឹង​ថា​សរសេរ​ចម្រៀង​ពី​អ្វីទេ“។ ម្ចាស់​បទ «សុរា» បាន​បន្ត​ទៀត​ ជា​ធម្មតា​បទ​ចម្រៀង​មាន​រៀបរាប់​ពី​ប្រភេទ​រឿង ស្នេហា ជីវិត ខូចចិត្ត ឈឺចាប់ ដដែល​ៗ​វិល​ទៅ​វិញ​ទៅ​មក។

DJ ក្ដឹប បាន​សម្រាយ​ពី​ការ​សរសេរ​បទ​ប្រភេទ HipHop ថា “ដំបូង​គឺ​សរសេរ​ពី​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង, ប្រវត្តិ​ខ្លួនឯង, ការ​លើក​ទឹក​ចិត្ត, ការ​តស៊ូ, ឧបសគ្គ​មេរៀន​ក្នុង​ជីវិត,ការ​ឈឺចាប់,ការ​តូច​ចិត្ត ការ​មើល​ងាយ…”។ តារា​រ៉េប​ដែល​រូបនេះ​បន្ថែម​ទៀត​ថា ក្នុង​វិស័យ​រ៉េប​ទាល់តែ​មាន​ដៃគូ​ដែល​ត្រូវ Diss គ្នា ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​អ្វី​ស្ដាប់​ថ្មី​ប្លែក និង​បាន​លើក​ឡើង​ពី​តារា​បរទេស​ល្បី​ៗ បង្កើត​បទ​ចម្រៀង​ឌឺដង​គ្នា ដែល​នោះ​ជា​រឿង​ធម្មតា​ទៅ​ហើយ។

មួយ​ឃ្លា​ចុងក្រោយ​ពី ក្ដឹប បាន​ឲ្យ​និយមន័យ HipHop រ៉េប​ថា ជា​សេរីភាព​ក្នុង​ការ​និយាយ លើកលែង​តែ​ការ​ប្រើដៃជើង ទើប​មិន​ត្រូវ តែ​ក្នុង​អត្ថន័យ​ចម្រៀង​គឺ​គ្មាន​បញ្ហា​អ្វី​ឡើយ៕

រូបភាព៖ KDEP MUSIC និង Khmer1Jivit Official



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក



Leave a Reply

Your email address will not be published.Required fields are marked *