មានទឹក​ចិត្ត​​!​ ភ្ញៀវ​ទេសចរ​បរទេស​ជ្រុះ​បាត់​កាបូប ​និង​ទូរស័ព្ទ​ត្រូវ​បាន​មគ្គុទ្ទេសក៍​សៀមរាប​រើស​បាន​ ហើយ​ប្រគល់​ជូន​​វិញ

ភ្ញៀវ​ទេសចរ​បរទេស​បង្ហាញ​ក្ដី​រំភើប​ និង​អរគុណ​ចំពោះ​ទឹក​ចិត្ត​ក្រុម​ការងារ​​​ប្រចាំ​ការ​ក្នុង​រមណីយដ្ឋាន​តំបន់​អង្គរ​ខេត្ត​សៀមរាប​ ដែល​បាន​ប្រគល់​ជូន​កាបូប​លុយ​ និង​ទូរស័ព្ទ​មក​កាន់​ពួក​គាត់​វិញ​ ។

ពិត​ជា​ទង្វើ​ល្អ​គួរ​ឱ្យ​សរសើរ​ពិត​មែន ​កាល​ពី​ថ្ងៃ​ទី ​២៨​ ខែ​មករា​ឆ្នាំ​ ២០២៤​ វេលា​ម៉ោង​ប្រមាណ​ជា ​១ ​រសៀល​ ក្រុម​ការងារ​ទេសចរ​ប្រចាំ​ប្រាសាទ​អង្គរ​វត្ត​ និង​អង្គភាពពាក់ព័ន្ធ​បាន​ប្រគល់​កាបូប​យួរ​ពណ៌​ខ្មៅ​ជូន​ម្ចាស់​ដើម​វិញ​ ដោយ​គាត់​បាន​ភ្លេច​នៅ​ខាង​លិច​ស្ពាន​បណ្ដែត​ទឹក​។ ​ក្នុង​ថ្ងៃ​ដដែល​កាបូប​លុយ​ពណ៌​ខ្មៅ​មួយ​ទៀត​ត្រូវ​បាន​ប្រគល់​ជូន​ជនជាតិ​​អាល្លឺម៉ង់​ដែល​ជា​ម្ចាស់​ដើម ​បន្ទាប់​ពី​ក្រុម​ការងារ​បាន​ប្រទះ​ឃើញ​នៅ​ចំណុច​មុខ​ជណ្ដើរ​ឡើង​រូត​បាកាន​ប្រាសាទ​អង្គរ​វត្ត​។ ដោយ​ឡែក​ថ្ងៃ​ទី ​២៩ ​ខែ​មករា ​ឆ្នាំ ​២០២៤​ទូរស័ព្ទ​ Iphone8 ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​បន្ទាប់​ពី​ប្រទះ​ឃើញ​នៅ​ប្រាសាទ​មេបុណ្យ​ខាង​កើត​។

ទាំង​នេះ​ជា​សម្ភារ​ដែល​ក្រុម​ភ្នាក់​ងារ​ទេសចរ​ខេត្ត​សៀមរាប​បាន​ប្រទះ​ឃើញ​ និង​ប្រគល់​​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ក្រោយ​ពួក​គេ​បាន​ភ្លេច​ អំឡុង​ពេល​ដើរ​ទស្សនា​នៅ​តំបន់​ប្រាសាទ​អង្គរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ