Fiyata ឲ្យតម្រុយចូលរួមប្រកួតកម្មវិធីសម្រស់ ហ្វេនៗគាំទ្រពេញទំហឹង

​តារា​ស្រី ថៃ នារីសុជាតា ឬ​អ្នក​គាំទ្រ​ស្គាល់ និង​ហៅ Fiyata បាន​បង្ហើប​​ពី​ការ​ចូលរួម​ប្រកួតកម្មវិធី​សម្រស់​​​មួយ។ Freshies girl លេខ២ ឆ្នាំ ២០១០ រូប​នេះ ធ្លាប់​ត្រូវ​បាន​អ្នក​គាំទ្រ និង​ហ្វេន​ផេក beauty pageant ជាច្រើន​ក៏​ជំរុញ​ឲ្យ​អ្នកនាង​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ជារឿយៗ។

Fiyata ជា​តារា​សម្ដែង និង Influencer ដ៏​មាន​ឥទ្ធិពល ហើយ​មិន​ត្រឹម​តែ​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​កម្មវិធី​សម្រស់​ពី​មុន​មក​ទេ នាង​ក៏​ជា​បុគ្គល​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ខ្លាំង​ពី​សំណាក់​យុវវ័យ ព្រោះ​អ្នកនាង​តែងតែ​បញ្ចេញ​មតិ​បញ្ហា​សង្គម​ជាច្រើន ការ​លើក​ទឹកចិត្ត ពិសេស​ករណី​ស្រ្តី និងការ​អប់រំ​។ មហាជន​តែងតែ​ជំរុញ​ឲ្យ​អ្នក​ម៉ាក់​កូន​១ រូប​នោះ​ចូលរួម​ប្រកួត Universal Woman ដែល​មាន​កំពូល​តារា​បង្ហាញ​ម៉ូដ ប្រាសាទ ដាវីន ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​កម្មវិធី​ប្រចាំ​នៅ​កម្ពុជា។

ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​តារា​ស្រី​រូប​នេះ បាន​ព្រលយ​ពាក្យ​ប៉ុន្មាន​ម៉ាត់​លើ​បណ្ដាញ​សង្គម អម​ជាមួយ​រូបភាព “គោលដៅ​របស់​ខ្ញុំ​គឺ​ធំ​ជាង​នេះ ហើយ​សកលលោក​កំពុង​តែ​ហៅ​ឈ្មោះ​ខ្ញុំ… ខ្ញុំ​មិន​ឈប់​ត្រឹម​នេះ​ទេ My goal is big and the Universe is calling me…. I won’t stop here”។ គ្រាន់តែ​ឃើញ​បែប​នេះ ហ្វេន​ៗរំភើប និង​ចាំ​គាំទ្រ​ពេញ​ទំហឹង បើ​នាង​ចូលប្រកួត​ពិតមែន។ បាន​ជា​អ្នក​គាំទ្រ​គិត​ថា Fiyata ស័ក្ដិសម​នឹង​កម្មវិធី ព្រោះ​នាង​ជា​តារា​ស្រី​មាន​ចំណេះដឹង​ទាំង​ភាសា​បរទេស ទាំង​ផ្នែក​វិស័យ​សិល្បៈ និង​ជំនួញ។ មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​ជា​តារា​ស្រី​ម្នាក់​ធ្លាប់​បាន​សិក្សា​ផ្នែក design និង fashion មកពី​បរទេស​ស្រាប់។

លើ​ពី​នេះ​ទៅ​ទៀត​កូន​ស្រី​ពៅ​របស់​កវី​និពន្ធ ងិន ម៉ានីយ៉ា រូប​នេះ ចេះ​រាំ​របាំ ច្រៀង និង​មាន​ការ​តុបតែង​ខ្លួន​ស្រស់​ស្អាត ត្រូវ​គ្រប់​កាលៈទេសៈ។ បើ​និយាយ​ពី​រូប​សម្រស់ កម្ពស់ គឺ Fiyata មាន​គ្រប់យ៉ាង។

យើង​មិន​ទាន់​ដឹង​ថា តើ ថៃ នារីសុជាតា ពិតជា​ចូល​រួម​កម្មវិធី​ប្រកួត​សម្រស់ Universal Woman ឬ​ក៏​កម្មវិធី​ផ្សេង​ឡើយ តែ​ភាព​រយ​ខ្ពស់​អាច​ជា​កម្មវិធី​នោះ ព្រោះ ​កម្មវិធី​នោះ​ គឺជា​កម្មវិធី​ប្រកួត​សម្រស់​ស្ត្រី ដែល​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​វ័យ​ចន្លោះ​ពី ២៥ ទៅ ៤៥ឆ្នាំ ដោយ​មិន​គិត​ពី​ប្រវត្តិ​ស្ត្រី​នោះ​ឡើយ ទោះ​ពួកគេ​នៅ​លីវ រៀបការ​ហើយ​ក្ដី ឬ​ក្រោយ​លែងលះ​ក៏​ដោយ។

Universal Woman ជា​កម្មវិធី​សម្រស់​លំដាប់​អន្តរជាតិ ឆ្លុះបញ្ចាំង​ពី​ភាព​ចម្រុះ​គ្នា​នៃ​សម្រស់ វប្បធម៌ តួនាទី សមត្ថភាព​ស្ត្រី ក្នុង​ការ​សម្រេច​បាន​សុខុមាលភាព​ទូទៅ​ផ្អែក​លើ​ការ​គោរព​សិទ្ធិមនុស្ស និង​អាច​ប្រើប្រាស់​សំឡេង​របស់​ពួកគេ​ទៅ​កាន់​ពិភពលោក។ គួរ​បញ្ជាក់​ដែរ​ថា ឆ្នាំនេះ​កម្ពុជា ​គឺជា​ម្ចាស់​ផ្ទះរៀបចំ​ប្រកួត Universal Woman International 2024 ដែល​នឹង​ធ្វើ​ឡើង​អំឡុង​ខែមីនា ខាង​មុខ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ