ប្រៀបបីដូចឋានសួគ៌លើវេហា ពូជឈើបាយឡាវពណ៌ស្វាយកំពុងរីកស្គុះស្គាយលើកំពូលភ្នំ

មិន​នឹក​ស្មាន​ កម្ពុជា​​មាន​ពូជ​ឈើ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា ​បាយ​ឡៃ ឬ​ភាសា​តំបន់​​ហៅថា ​បាយ​​ឡាវ​ ដែល​មាន​​សម្រស់​ស្រស់​ស្អាត​ប្រៀប​បី​ដូច​ឋាន​សួគ៌​លើ​វេហា​នៅ​ពេល​លេច​ចេញ​ជា​កញ្ចុំ​ផ្កា​​ពណ៌​ស្វាយ​ដាស​អណ្ដែត​នៅ​លើ​ចុង​ឈើ​​កណ្ដាល​​ព្រៃ​ក្រាស់​ក្នុង​តំបន់​ ល្អាង​គ្រី​​​ នាទឹក​ដី​​នៃ​ខេត្ត​កោះកុង។​​​​

នា​ពេល​ថ្មី​ៗ​នេះ ​រូបភាព​ច្រើន​សន្លឹក​នៃ​តំបន់​ ល្អាងគ្រី ឬ កំឡូតផ្លាតូ ​ត្រូវ​បាន​ចែក​ចាយ​​សា​​ជា​ថ្មី​យ៉ាង​ផុលផុស​នៅ​លើ​បណ្ដាញ​សង្គម ​ក្រោយ​បាន​ឃើញ​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ពូជ​ឈើ​​ម្យ៉ាង​ដែល​មាន​ពណ៌​ស្វាយ​​ដុះ​ស្គុះ​ស្គាយ​​អណ្ដែត​នៅ​លើ​ដើម​ឈើ​ខ្ពស់​ផុត​អាកាស​ប្រៀប​បី​ដូចជា​ឋាន​សួគ៌​​នៅ​លើ​វេហា​។​

ដោយ​ឡែក​ ពូជ​ផ្កា​កម្រ​នេះ​ដែរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ និង​ផ្ដិតជារូបភាព​បាន​នៅ​ក្នុង​ឧទ្យានជាតិ​ ជួរ​ភ្នំ​ក្រវាញ​ ភូមិ​ ពោធិ៍​បឹង ឃុំ​ ដង​ពែង ស្រុក ​ស្រែ​អំបិល​ ខេត្ត​ កោះកុង​។​ សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​​ពូជ​ឈើ ​បាយ​ឡៃ​ ​កំពុង​ត្រូវ​បាន​មហាជន​ស្នើ​ឱ្យ​មាន​ការ​អភិរក្ស​ ដោយ​សារ​តែ​ជា​ប្រភេទ​ឈើ​កម្រ​ ណាមួយ​បើ​និយាយ​ពី​សម្រស់​ក៏​ស្រស់​ស្អាត​ខ្លាំង​ដែល​អាច​ក្លាយ​ជា​ចំណុច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​សំខាន់​ឱ្យ​ទៅ​កម្សាន្ត​ និង​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ពូជ​ផ្កា​ពណ៌​ស្វាយ​នេះ​ដែរ។​

​​

គួរឱ្យដឹងដែរថា នៅ​ក្នុង​តំបន់​អេកូ​ទេសចរណ៍ ​​ល្អាង​គ្រី​ ដែល​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​ក្រវាញ​មួយ​នេះ​មិន​ត្រឹម​តែ​មាន​ពូជ​ឈើ​កម្រ​ដ៏​ស្រស់​ស្អាត​ ថែម​ទាំង​ជា​កន្លែង​គយ​គន់​មើល​ពពក ​​ថ្ងៃ​រះ​ និង​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​ផង​ដែរ ៕

ប្រភពរូបភាព ៖ Dori Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម