សហព័ន្ធកីឡាទូកក្តោងកម្ពុជា និង Bay of Lights អញ្ជើញអ្នកជំនាញល្បីឈ្មោះមកលើកកម្ពស់កីឡាទូកក្តោងកម្ពុជា

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកីឡាជិះទូកក្ដោងនៅកម្ពុជា ក្រុមហ៊ុន Bay of Lights Entertainment និងសហព័ន្ធកីឡាទូកក្តោងកម្ពុជា (CSF) បានអញ្ជើញម្ចាស់ជើងឯកកីឡាជិះទូកក្ដោង Lemmy Teo មកពីប្រទេសសិង្ហបុរី សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃដែលធ្វើឡើងនៅការិយាល័យក្រុមហ៊ុន Bay of Lights ។

Bay of Lights Entertainment និងសហព័ន្ធកីឡាទូកក្តោងកម្ពុជារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកក្តោងថ្នាក់ជាតិជាមួយលោកបណ្ឌិត Lemmy Teo

លោកបណ្ឌិត Lemmy Teo ដែលជាម្ចាស់ជើងឯកកីឡាជិះទូកក្ដោង និងជាគ្រូឧទ្ទេសពោរពេញដោយបទពិសោធន៍ជាង ៣០ឆ្នាំ ត្រូវបានអញ្ជើញឱ្យដឹកនាំវគ្គបណ្តុះបណ្តាលនេះ ដើម្បីចែករំលែកនូវជំនាញដ៏សម្បូរបែបរបស់លោកដល់គ្រូបង្វឹកកម្ពុជា ព្រមជាមួយចំណេះដឹង និងបច្ចេកទេសបង្កើតកម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ល្អបំផុតនៅក្នុងថ្នាក់។

កម្មវិធីវគ្គបណ្តុះបណ្តាលនេះដែរក៏មានគោលបំណងផ្តល់ចំណេះដឹង និងជំនាញដ៏មានតម្លៃដល់គ្រូបង្វឹកទូកក្តោងកម្ពុជា ដើម្បីត្រៀមដឹកនាំការហ្វឹកហាត់ ដល់ក្រុមកីឡាករ កីឡាការិនីឆ្ពោះទៅចូលរួមការប្រកួតកីឡាជាតិ និងអន្តរជាតិផ្សេងៗ ក៏ដូចជាជំរុញវត្តមានរបស់កម្ពុជានៅលើឆាកកីឡាទូកក្តោងពិភពលោក។

គំនិតផ្តួចផ្តើមកិច្ចសហការនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានសិក្ខាកាមចូលរួម ២៥ នាក់ ដែលបានសម្តែងការសាទរ និងការកោតសរសើរជាខ្លាំងចំពោះឱកាសបានរៀនសូត្រពីលោកបណ្ឌិត Lemmy Teo ។

អ្នកចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្វឹកទូកក្ដោងថ្នាក់ជាតិ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights នៅខេត្តព្រះសីហនុ

សូមបញ្ជាក់ជាថ្មីថា លោកបណ្ឌិត Lemmy Teo គឺជាអ្នកជំនាញជិះទូកក្តោងមានបទពិសោធន៍ជាង ៣០ ឆ្នាំ និងជាជើងឯក Grandmasters Champion ដែលបានឈ្នះពានក្នុងកម្មវិធីប្រកួត World RS1 Windsurfing Championship ឆ្នាំ ២០១៧ នៅទីក្រុង Hoi An ប្រទេសវៀតណាម។ លោកក៏មានតួនាទីជាប្រធានសមាគមកីឡាជិះទូកក្ដោង ប្រទេសសិង្ហបុរី និងជាទីប្រឹក្សាសហព័ន្ធកីឡាទូកក្តោងកម្ពុជា ព្រមទាំងជាទីប្រឹក្សាសហព័ន្ធកីឡាទូកក្តោងសិង្ហបុរីផងដែរ។

លោកបណ្ឌិត Lemmy Teo បានមានប្រសាសន៍ថា៖ “ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃកីឡាជិះទូកក្ដោងនៅកម្ពុជាពិតជាមានសារៈសំខាន់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កីឡាករ កីឡាការិនី។ កីឡាករខ្លះបន្ទាប់ពីការប្រណាំងទូកក្តោង ក៏អាចនឹងចង់បន្តអាជីពជាគ្រូបង្ហាត់ ឬគ្រូបង្វឹក។ នេះហើយគឺជាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ”។ លោកបន្តថា៖ “សិក្ខាកាមបានរៀនសូត្រអំពីវិធីសាស្រ្តបង្វឹកសំខាន់ៗ និងព័ត៌មានពាក់ព័ន្ធ ក្នុងការពង្រឹងចំណេះដឹង និងជំនាញជិះទូកក្ដោង។ គ្រូបង្វឹកដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនឹងទទួលបានការវាយតម្លៃ និងវិញ្ញាបនប័ត្រដើម្បីធានាបាននូវស្តង់ដារសម្រាប់ការបណ្ដុះបណ្ដាល”។

អ្នកចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្វឹកទូកក្ដោងថ្នាក់ជាតិ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Bay of Lights នៅខេត្តព្រះសីហនុ

វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទូកក្តោងថ្នាក់ជាតិ ជាមួយលោកបណ្ឌិត Lemmy Teo នៅ Bay of Lights ខេត្តព្រះសីហនុ

កិច្ចសហការគ្នានេះ គឺជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការលើកកម្ពស់កីឡាជិះទូកក្ដោង ក្នុងខេត្តព្រះសីហនុ និងប្រទេសកម្ពុជា។ តាមរយៈការផ្តល់ឱកាសឱ្យកីឡាករជិះទូកក្ដោងរៀនសូត្រពីលោកបណ្ឌិត Lemmy Teo វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកដល់ការរីកលូតលាស់ និងអភិវឌ្ឍន៍សហគមន៍ជិះទូកក្ដោងនៅខេត្តព្រះសីហនុ និងប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃ បានបញ្ចូលនូវប្រធានបទជាច្រើន រួមមានទស្សនវិជ្ជានៃការបង្វឹក ទ្រឹស្តី សុវត្ថិភាព និងការអភិវឌ្ឍន៍កម្មវិធីសិក្សា។ សិក្ខាកាមមានឱកាសទទួលបានបទពិសោធន៍ជាក់ស្តែង ក្រោមការណែនាំរបស់លោក Lemmy Teo និងទទួលបានការវាយតម្លៃ និងវិញ្ញាបនប័ត្រនៅពេលបញ្ចប់វគ្គសិក្សា។

កុំភ្លេចចូលរួមសហគមន៍កីឡាទឹកក្នុងប្រទេសកម្ពុជា និងតាមដានព័ត៌មានលម្អិតអំពីសហព័ន្ធកីឡាទូកក្តោងកម្ពុជាតាមរយៈ តំណភ្ជាប់នេះ

អំពី Bay of Lights Entertainment

Bay of Lights Entertainment គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខគេរបស់កម្ពុជា ដែលជាអ្នកនៅពីក្រោយកន្លែងកម្សាន្តដ៏ពេញនិយមក្នុងខេត្តព្រះសីហនុ Sihanoukville Adventure Club, Nitro Kart Circuit និង Fly Max Reverse Bungee ។ ក្រុមហ៊ុននេះបានដំណើរការកន្លែងកម្សាន្តចម្រុះជាច្រើននៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ក្នុងក្រុងរាម ដែលបានជំរុញកំណើនទេសចរណ៍របស់ខេត្តព្រះសីហនុ តាមរយៈសេវាកម្មពិសេស និងបទពិសោធន៍កម្សាន្តមិនអាចបំភ្លេចបាន។ សម្រាប់ព័ត៌មានលម្អិត និងបន្ថែម សូមចូលទៅកាន់គេហទំព័រ www.bayoflights-entertainment.com


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *