ភ្ជុំបិណ្ឌឆ្នាំនេះ តើអ្នកមានគម្រោងទៅលេងខេត្តសៀមរាបមែនទេ? បើនេះជា plan អ្នក ដើម្បីងាយស្រួលទៅកាន់ទឹកដីអង្គរជាលក្ខណៈគ្រួសារ AMS សូមណែនាំកន្លែង ៣ ដែលស័ក្ដិសមសម្រាប់ការជួបជុំញ៉ាំអាហារ ក្លែមទេសភាពអមដោយធម្មជាតិ។
ភ្នំក្រោមអេកូរីសត – Phnom Krom Eco Resort
ទីកន្លែងក៏ធំទូលាយ កន្លែងអង្គុយក៏មានផាសុកភាព និងឯកជនភាព រីឯទេសភាពក៏ស្រស់ត្រកាលមែនទែន។ ស្ថិតនៅអមដោយធម្មជាតិខៀវស្រងាត់ ធ្វើឱ្យទុក្ខព្រួយក្នុងចិត្តហាក់ដូចរសាត់ទៅខ្យល់។ ចំពោះម្ហូបអាហារ និងភេសជ្ជៈ គឺមានច្រើនប្រភេទ ច្រើនជម្រើសជូនលោកអ្នក ពិសេសម្ហូបស្រុកស្រែជាមួយរសជាតិបែបអ្នកសៀមរាប។
ទីតាំង ៖ https://maps.app.goo.gl/8ect1Y3i3CyNfP7n6












សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ – Bakong My Village
ទីនេះជាកន្លែងដែលអ្នកមិនគួររំលង នៅក្នុងស្រុកប្រាសាទបាគង! ក្រៅពីមានកញ្ចុះធំៗនៅដាច់ៗពីគ្នា ព្រមទាំងការតុបតែងយ៉ាងស្រស់ស្អាត សហគមន៍ទេសចរណ៍ដ៏មានប្រជាប្រិយភាពនេះ ក៏មានសកម្មភាពកម្សាន្ត រួមមានស្ទូចត្រី ជិះទូកលេងក្នុងបឹង ជិះរទេះគោ ឬឡានហ្ស៊ីបគយគន់ទេសភាពស្រុកស្រែ បាញ់ធ្នូ បាញ់កាំភ្លើងខ្យល់ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
ទីតាំង ៖ https://goo.gl/maps/w4Sx8s8m9URfyL7s6











រមណីយដ្ឋានធម្មជាតិភូមិស្លា – Phumsla Eco Resort
នៅចម្ងាយត្រឹមតែ ៧ គីឡូម៉ែត្រ ពីក្រុងសៀមរាបប៉ុណ្ណោះ! និយាយពីទេសភាពវិញ គឺពិតជាស្រស់ស្រាយ ធ្វើឱ្យអ្នករសាយពីទុក្ខកង្វល់ ជាមួយខ្យល់អាកាសបរិសុទ្ធ អមដោយទិដ្ឋភាពភ្នំក្រោមពីចម្ងាយ។ បើបាននៅអង្គុយលេងដល់ពេលថ្ងៃលិចទៀត ទេសភាពស្អាតខ្លាំងៗតែម្តង៕ ជម្រើសម្ហូបអាហារបែបស្រុកស្រែក៏មានច្រើនជម្រើសផងដែរ។
ទីតាំង ៖ https://goo.gl/maps/Zxf9khG8MPHZp17T7








*តែយ៉ាងណា ដោយសារថ្ងៃបុណ្យធំៗអាចនឹងមានមនុស្សច្រើន អ្នកគួរតែកក់កន្លែងទុកមុនផងដែរ…




Account
Security
Favourite Content