ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មី សម្រាប់ពិភពលោកនៃប្រភេទខ្យងគោកនៅកម្ពុជា

​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​​ខ្យង ឧទយាទិត្រ លើ​ភ្នំ​បាណន់​ ខេត្ត​បាត់​ដំបង ​ដែល​ការ​រក​ឃើញ​នេះ​គឺ​ជា​កំណត់ត្រា​ថ្មី​សម្រាប់​ពិភពលោក​នៃ​ប្រភេទ​ខ្យង​គោក​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​កេ​ឲ្យ​ដឹង​ពី​ខាង​ក្រសួង​បរិស្ថាន។

មុន​នេះ​បន្តិច​ ក្រសួង​បរិស្ថាន​បាន​បង្ហោះ​ជូន​ដំណឹង​អំពី​ការ​រក​ឃើញ​កំណត់​ត្រា​ថ្មី​ របស់​ពិភពលោក​នៃ​ប្រភេទ​ខ្យង​គោក​នៅ​កម្ពុជា។ ការ​រក​ឃើញ​ខ្យង ឧទយាទិត្យ Clostophis udayaditinus នៅ​តំបន់​ភ្នំ​​បាណន់ ​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ទទួលស្គាល់​ថា​ជា​ប្រភេទ​ខ្យង​គោក​ថ្មី​ សម្រាប់​វិទ្យាសាស្ត្រ​។

តាម​ការ​សិក្សា​កន្លង​មក​ពី​តំបន់​ភ្នំ​ថ្ម​កំបោរ​ប្រទេស​កម្ពុជា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ ​និង​កត់ត្រា​ខ្យង​គោក​​ ១៣ ​ប្រភេទ​ពី​ពួក ​(Genus) ចំនួន​ ៥​ ដោយ​ក្នុង​នោះ​​មិន​ទាន់​មាន​ពួក Clostophis នៅ​ឡើយ​ទេ ដូច្នេះការ​រក​ឃើញ​ខ្យង​គោក​ពួក Clostophis គឺ​ជា​កំណត់​ត្រា​មួយ​ថ្មី​​ទៀត​សម្រាប់​ពិភពលោក​ ក៏​ដូច​ជា​ការ​បង្កើត​កំណត់ត្រា​ពួក​ថ្មី​សម្រាប់​កម្ពុជា​ផង​ដែរ។ ខ្យង​គោក​ប្រភេទ Clostophis ជា​ពួក​ខ្យង​ដែល​មាន​ទំហំ​តូច (ជា​ទូទៅ​តូច​ជាង​២០​ មិល្លីម៉ែត្រ) ​ខ្យង ឧទយាទិត្យ Clostophis udayaditinus គឺ​ជា​ខ្យង​ទី ​២០​នៃ​ពួក Clostophis ដែល​បាន​រក​ឃើញ។​

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​រក​ឃើញ​មួយ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ ព្រោះ​មិន​ត្រឹម​ជា​កំណត់ត្រា​ដំបូង​នៃ​ពួក​ខ្យង Clostophis នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​នៃ​លក្ខខណ្ឌ​ភូមិសាស្ត្រ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​តំបន់​ថ្ម​កំបោរ​កម្ពុជា​ទៀត​ផង។ ដោយឡែក ខ្យងនេះត្រូវ​បាន​គេដាក់ឈ្មោះឱ្យថាជាខ្យង ឧទយាទិត្យ សម្រាប់​ឧទ្ទិស​ដល់​ព្រះ​បាទ ឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែល​ទ្រង់​ជា​ព្រះរាជា​ខ្មែរ​ដំបូង​គេ​ដែល​បាន​កសាង​ប្រាសាទ​ភ្នំ​បាណន់ នៅ​លើ​កំពូល​ភ្នំ​បាណន់៕

ប្រភពរូបភាព ៖ ក្រសួង​បរិស្ថាន​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *