តស់ទៅលេងខេត្តកោះកុងចូលរួមព្រឹត្តិការណ៍ «សាទរដែននិរតី»

ជា​លើក​ទី​១​ហើយ​ដែល​ខេត្ត​កោះកុង​បាន​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ «សាទរ​ដែន​និរតី» ដែល​មាន​រយៈពេល ៦​ ថ្ងៃ​ដោយ​មាន​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​សម្រាប់​បង​ប្អូន​ចូលរួម​លេង​កម្សាន្ត​ និង​ទស្សនា​ដោយ​ផ្ទាល់។

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​ទេសចរណ៍​មុន​នេះ​បាន​ឱ្យ​ដឹង​ថា ​ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ខាង​មុខ​នេះ ខេត្ត​កោះកុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ «សាទរ​ដែន​និរតី» នៅ​តាម​បណ្ដោយ​ផ្លូវ​មាត់​សមុទ្រ​ ក្រុង​ខេមរភូមិន្ទ​ទល់​មុខ​សាលា​ខេត្ត​កោះកុង។

ព្រឹត្តិការណ៍​នេះ​ក៏​មាន​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ដូច​ជា ការ​ប្រគំតន្ត្រី​អម​ដោយ​តារា​ចម្រៀង​ល្បី​ៗ ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ពាន​រង្វាន់​ថ្នាក់​ខេត្ត ការ​ប្រឡង​ចម្រៀង តារា​ចម្រៀង សំនៀង​ឯក ខេត្ត​កោះកុង ការ​ដាក់​តាំង​ផលិតផល​និង​មហោស្រព​អាហារ​ចម្រុះ​ជាតិ​សាសន៍ ការ​បោះជំរំ អុំ​ទូក​កាយ៉ាក់​គយគន់​ទេសភាព ការ​បង្ហោះ​គោម និង​បាញ់​កាំជ្រួច ជិះ​កង់​រៃ​អង្គាស​ថវិកា​ជួយ​កុមារ​កម្ពុជា ការ​ត្រីប​ដោយ​ក្រុម​ម៉ូតូ​ធំ​ ដើម្បី​កុមារ​កម្ពុជា។

ដោយ​ឡែក ​សម្រាប់​ការ​ជួប​ជុំ ​និង​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ម៉ូតូ​ធំ​ផ្សងព្រេង​គឺ​អាច​ចុះ​ឈ្មោះ​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥។ សម្រាប់​ព្រឹត្តិការណ៍ «សាទរ​ដែន​និរតី» ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​ខេត្ត​កោះកុង។ ដូច្នេះ​សង្ឃឹម​ថា​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​នា​នា៕

រូបភាព៖ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *