ព្រះនាង ជេនណា ល្អល្អះជាមួយឈុតអាវធំ មានក្បាច់ផ្កាចន្ទន៍

វត្តមាន​របស់​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា នៅ​លើ​វេទិកា​កម្មវិធី HOFS នៅ​ប្រទេស​សិង្ហបុរី កាលពី​ពេល​ថ្មី​ៗ​នេះ ពិតជា​ទទួល​បាន​ការ​សរសើរ ព្រោះ​អ្នកអង្គម្ចាស់​ក្សត្រិយ៍​ពិត​ជា​បុគ្គល​ស័ក្ដិសម​ក្នុង​ការ​ទទួល​ពាន Role Model Inspiration Hall Of Fame។

សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នា​ព្រឹត្តិការណ៍ HOFS Awards 2025 ប្រទេស​សិង្ហបុរី​កាលពី​ពេល​ថ្មី ព្រះនាង​បាន​ជ្រើសរើស​ប្រភេទ​អាវ​ធំ និង​សំពត់​ពណ៌​ខ្មៅវែងបែប​កន្ទុយត្រីដែល​ច្នៃ​ឡើង​ដោយ Designer ខ្មែរ អូលីវ៉ា គង់។ ទោះជា​ទ្រង់​មិន​បាន​គ្រង​ឈុត​រ៉ូប តែ​ទ្រង់​បែរ​ជា​បញ្ចេញ​អនុភាព​តាម​រយៈ​ការ​ស្លៀកពាក់​ឈុត​បែប Lady boss។

បើ​ទោះ​ជា​ឈុត​អាវ​ធំ​ក៏​ពិត​មែន តែ​ទ្រង់​នៅ​មិន​ភ្លេច​រំលេច​អត្តសញ្ញាណ​ខ្មែរ ដែល​លើ​អាវ​បាន​ឌិន​ចេញ​ជា​ក្បាច់​ខ្មែរ ក្នុង​ទម្រង់​ផ្កា​ចន្ទន៍។ ក្រោយ​ទទួល​បាន​ពាន​រង្វាន់ ព្រះនាង​វ័យ ១៣ ព្រះ​វស្សា បាន​បង្ហោះ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ថា “ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ទទួល រង្វាន់ Role Model Inspiration Hall Of Fame នៅ​ក្នុង​ព្រឹត្តិការណ៍ HOFS Awards 2025 ប្រទេស​សិង្ហបុរី ព្រឹត្តិការណ៍​នេះ​មិនមែន​គ្រាន់​តែ​ជា​ការ​ទទួល​ពាន​រង្វាន់​ទេ ប៉ុន្តែ​ជា​ឱកាស​ដ៏​ធំ​របស់ខ្ញុំ ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ថ្មី​ៗ និង​ជា​ជំហាន​របស់​ខ្ញុំ​ក្នុង​ការ​ឈាន​ជើង​ទៅ​ក្នុង​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។ នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ទាំង​នេះ ខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី​អរ​ព្រះ​គុណ និង​ដឹង​គុណ​ថ្វាយ​សម្ដេច​តា និង​ព្រះ​មាតា​ខ្ញុំ ដែល​លោក​ទាំង​ទ្វេ​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា បង្ហាត់​បង្រៀន ព្រម​ទាំង​ត្រួសត្រាយ​ណែនាំ​ផ្លូវ​ដល់​រូប​ខ្ញុំ តាំង​ពី​តូច​រហូត​ដល់​ខ្ញុំ​អាច​សម្រេច​បាន​នូវ​ស្នាដៃ​ជាច្រើន មក​ទល់​សព្វថ្ងៃ​នេះ“។

មិន​តែ​ប៉ុណ្ណោះ​ម្ចាស់​បទ “សូរិយា​” ក៏​បាន​អបអរ​សាទរ​ដល់​សិល្បករ​ខ្មែរ ២ រូប​ទៀត គឺ​កញ្ញា ស៊ីន យូប៊ីន និង ស៊ីន ជេននី ដែល​ទទួល​បាន​ពាន​រង្វាន់ HOSF 2025 ជាមួយ​ទ្រង់​ផង​ដែរ។ សមាជិក​នៃ​ព្រះរាជ​វង្សានុវង្ស​កម្ពុជា​អង្គ​នេះ ក៏​មិន​បាន​ភ្លេច ចំពោះ​ការ​ស្រលាញ់​គាំទ្រ និង​ជឿជាក់​របស់​​មហាជន​​គ្រប់​សកម្មភាព​នានា ដែល​ជា​កម្លាំង​ចល​ករ​មួយ​ជំរុញ​ទឹកចិត្ត​ឱ្យ​កាន់តែ​ខំ​ប្រឹង​បន្ថែម​ជាមួយ​បេះដូង និង​ក្ដី​ស្រឡាញ់៕

រូបភាព៖ Jenna Norodom


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *