ហាង​កាហ្វេ​ជាយ​ក្រុង​មួយ​​នេះ fresh សាហាវ​ណាស់ ​ល្អ​សម្រាប់​អ្នក​មិនសូវមានពេលច្រើន

ស្ត្រេស​ខ្លាំង​មែនទេ? មាន​ពេល​ទំនេរ​តិច​ពេក​មិន​ដឹង​គួរ​ដើរ​លេង​ទៅ​ទីណា​​ល្អ​មែន​ទេ? ចុះ​ហេតុអ្វី​បាន​ជា​មិន​សាក​ស្វែង​រក​កន្លែង​លំហែ​កាយ​ក្បែរ​ក្រុង​ណា​មួយ​ ដើម្បី​បន្ធូរ​ស្ត្រេស​ចេញ​ខ្លះ​ទៅ។ ការ​ស្វែង​រក​កន្លែង​លំហែ​កាយ​ មិន​មែន​ជា​រឿង​ពិបាក​ ហើយ​ក៏​មិន​ងាយ​ស្រួល​ដែរ​សម្រាប់​អ្នក​ដែល​មិន​សូវ​ចូលចិត្ត​ដើ​រ​លេង ផ្ទុយ​ទៅ​វិញ AMS សូម​លើក​ទឹកចិត្ត​ឲ្យ​ប្រិយមិត្ត​ណា​ដែល​ជួប​នូវ​បញ្ហា​ស្ត្រេស ធុញ​ថប់ គួរ​តែ​សាកល្បង​ប្រើ​វិធីសាស្ត្រ​លំហែ​កាយ​បន្ធូរ​ស្ត្រេស​​ចេញ​ម្ដង។

កាន់​តែ​ងាយស្រួល​ទៅ​ទៀត​នោះ បើ​សិន​ជា​ប្រិយមិត្ត​អ្នក​គឺ​ជា​អ្នក​ចូលចិត្ត​ផឹក​កាហ្វេ​ យើង​មាន​ហាង​កាហ្វេ​ជាយក្រុង​មួយ​ចង់​ណែនាំ វា​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីប្រជុំជន​ ហើយ​ជា​ហាង​កាហ្វេ​មួយ​ដែល​មាន​ការ Design ប្លែក​អារម្មណ៍​តាម​បែប​បុរាណ​។ ហាង​កាហ្វេ​មួយ​នេះ​មាន​ឈ្មោះ​ថា «Lé Toul Café » ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៤២ ភូមិ​ទួល ​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

បើ​ចង់​ទៅ​លេង​នៅ​ហាង​កាហ្វេ​នេះ ប្រិយមិត្ត​គ្រាន់​តែ​ចំណាយ​ពេល​ជិះ​ម៉ូតូ​មិន​ដល់ ១ ម៉ោង​ផង នឹង​បាន​ទៅ​ដល់​ហាង​កាហ្វេ ហើយ enjoy កាហ្វេ ក៏​ដូចជា​ចាប់​ផ្ដើម​ថត​រូប​លេង​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​មិត្តភ័ក្ដិ។ ចំពោះ​បរិវេណ​នៅ​ក្នុង​ហាង​កាហ្វេ​វិញ ​គ្រាន់តែ​ចូល​ទៅ​ដល់​ភ្លាម​ក៏​មាន​អារម្មណ៍​ថា​ប្លែក​ចិត្ត និង​ចង់​គយគន់​ពី​របៀប​នៃ​ការ​រៀបចំ​ឲ្យ​មាន​ផ្ទះ​បុរាណ សម្ភារៈ​បុរាណ ឧបករណ៍​ប្រើប្រាស់​កាល​ពី​ជំនាន់ ២០០០ ដែ​ល​ដាក់​តាំង​បង្ហាញ​ភ្ញៀវ​ឲ្យ​បាន​ស្គាល់​​ពី​ស្នាដៃ​របស់​ខ្មែរ​ដែល​ធ្វើ​ឲ្យ​អ្នក​ផឹក​កាហ្វេ​ទាំង​ឡាយ​នឹក​រលឹក​ទៅ​ដល់​អតីតកាល​រៀង​ៗ​ខ្លួន។

សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថតរូប​បើ​បាន​ទៅ​ដល់ Lé Toul Café ដឹង​តែ​មិន​ខក​បំណង​ឡើយ​ព្រោះ​ថា​នៅ​ទីនេះ​មាន​កន្លែង​ថត​រូប​ស្អាត​ៗ​ជាច្រើន​ស្ទើរ​តែ​គ្រប់​ប្លង់ ហើយ​មួយ​វិញ​ទៀត​ប្រិយមិត្ត​ក៏​អាច​ជ្រើសរើស​កន្លែង​អង្គុយ​ផឹក​កាហ្វេ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​បាន​ផងដែរ​ដែល​មាន​ជា​លក្ខណៈ​បែប Outdoor និងIndoor ជាដើម៕

ទំនាក់ទំនង៖ 098 633 883

ទីតាំង៖ https://goo.gl/maps/jFkJMafgjMJpgdLQ8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ