ឆ្លងឆ្នាំមិនដឹងទៅណា ទៅលេងកំពតទៅ គេរៀបចំកម្មវិធីសប្បាយៗ ៣យប់ ៣ថ្ងៃឯណោះ

ពេល​វេលា​ដ៏​សំខាន់​មួយ​ប្រចាំ​ឆ្នាំ​ ក្នុង​ការ​បិទ​ទំព័រ​ឆ្នាំ​ចាស់​ស្វាគមន៍​ឆ្នាំ​ថ្មី​កាន់​តែ​កៀក​មក​ដល់​មែន​ទែន​ហើយ​ពោល​គឺ​នៅ​សល់​ប្រមាណ​ជាង​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ​ដើម្បី​អបអរ​សាទរ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ២០២៣ រដ្ឋបាល​ខេត្ត​កំពត​បាន​ប្រកាស​ថា​ខេត្ត​កំពត​បាន​ត្រៀម​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​រយៈ​ពេល​០៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០២២។

យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​កំពត​ ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេកប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០២២ បាន​ប្រកាស​ឲ្យ​សាធារណជន និង​បងប្អូន​ដែល​រស់​នៅ​ខេត្ត​កំពត​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​ ក្នុង​តំបន់​នីមួយៗ នឹង​មាន​កម្មវិធី​ជា​ច្រើន​ដូចជា​ ការ​ប្រណាំង​ទូក​នេសាទ សម្ដែង​ឆត្រ​យន្តហោះ ប្រដាល់​សេរី និង​សម្ដែង​ក្បាច់​គុន​បុរាណ​ខ្មែរ នៅ​តាម​ដង​ព្រែក​កំពង់បាយ ការ​ប្រគំ​តន្ត្រី​ដល់​ទៅ​៣ទីតាំង ព្រម​ជា​មួយ​ការ​បាញ់​កាំជ្រួច និង​ការ​រាប់​ថយ​ក្រោយ។

​រដ្ឋបាល​ខេត្ត​កំពត ក៏​​បាន​បញ្ជាក់​ថា​ខ្លួន​កំពុង​រៀបចំ​លម្អ​ភ្លើង​ពណ៌​នៅ​តាម​ផ្លូវ និង​បាន​បញ្ជាក់​ថា​ខេត្ត​កំពត​មាន​កន្លែង​ស្នាក់​រហូត​ដល់ ៤ ៦០០បន្ទប់​ដែល​គ្រប់​គ្រាន់​សម្រាប់​ទទួល​ទេសចរ​គ្រប់​រូប។ លើស​ពី​នេះ​ទេសចរ ក៏​អាច​អាច​បោះតង់​តាម​ឆ្នេរ ​តាម​កោះ ដោយ​មាន​សុវត្ថិភាព​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ផង​ដែរ។

សូម​ជម្រាប​ថា​រដ្ឋបាល​ខេត្ត​កំពត បាន​ប្រកាស​អំពាវនាវ ទៅ​ដល់​សាធារណៈ​ជន​ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ និង​ក្រៅ​ខេត្ត ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តជាតិ​អញ្ជើញ​ចូល​រួម​កម្សាន្ត​ឱ្យ​បាន​ច្រើន​កុះករ​ និង​ជួយ​រក្សា​អនាម័យ បរិស្ថាន​ទាំង​អស់​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ