ដូចបានដឹងហើយថា កាលពីប៉ុន្មានខែមុន អ្នកបង្កើតមាតិកា Review ម្ហូបដ៏ល្បីលំដាប់ពិភពលោក Best Ever Food Review Show ដែលមាន Chanel YouTube មានអ្នក Subscribe ជាង ១០លាននាក់ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីផលិតមាតិកាវីដេអូពីមុខម្ហូបប្លែកៗ នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកបង្កើតមាតិកាផ្នែកម្ហូបរូបនេះ បានធ្វើដំណើរទៅដល់កំពង់ភ្លុក ដែលស្ថិតនៅក្នុងខេត្តសៀមរាប ដើម្បីបង្ហាញពីការធ្វើប្រហុក និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅតំបន់មួយនេះ។


វីដេអូនិយាយពីប្រហុក ដែលជាគ្រឿងផ្សំគោល សម្រាប់មុខម្ហូបផ្សេងៗ និងជាអាហារដ៏ល្បីបំផុតមួយរបស់ប្រជាជនខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាជុំវិញពិភពលោក។ ក្នុងនោះដែរវីដេអូមួយនេះ មានអ្នកទស្សនាជិត ២លានដងលើយូធូប និងជាង ៤លានដង លើទំព័រហ្វេសប៊ុកផេក Best Ever Food Review Show គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤ នេះ។


វីដេអូប្រមាណជាង ២០នាទីនេះ បានបង្ហាញពីដំណើរការក្នុងការធ្វើត្រីផ្សេងៗ ជាច្រើនប្រភេទ ឱ្យក្លាយជាប្រហុកច្រើនប្រភេទ មានជាប្រហុកសាច់ ប្រហុកធម្មតា ជាដើម។ មិនតែប៉ុណ្ណោះអ្នក Review ម្ហូបខាងលើថែមទាំងបានភ្លក់ប្រហុកខ្មែរដែលធ្វើហើយទៀតផង។ ក្រៅពីបង្ហាញពីការធ្វើប្រហុក និងបង្ហាញពីភាពពេញនិយមរបស់ប្រជាជនខ្មែរក្នុងការទទួលទានប្រហុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃហើយនោះ អ្នកផលិតមាតិកាខាងលើក៏បានបង្ហាញពីម្ហូបប្រចាំតំបន់ដូចជា សត្វពស់ព្រលិត ដែលប្រជាជនខ្មែរតាមតំបន់និយមចូលចិត្តយកមកចម្អិនម្ហូបផងដែរ។ ទន្ទឹមនឹងនេះដែរ ក៏មានការបញ្ចេញមតិព្រោងព្រាត បង្ហាញពីការចាប់អារម្មណ៍ពីសំណាក់បណ្ដាជាតិសាសន៍នានាលើពិភពលោក និងបង្ហាញការយល់ឃើញខុសៗគ្នា៕




ទស្សនាវីដេអូ៖


























Account
Security
Favourite Content