AB Vanna និង ម៉ាច ដាវី បង្ហាញភស្តុតាងចំៗគ្មានខ្លារអាពាក់ព័ន្ធដំណឹងបែកធ្លាយលើបណ្តាញសង្គម

បន្ទាប់ពីស្ថាប័នគ្រប់គ្រង Miss Grand Ratanakiri បានចេញសេចក្តីប្រកាសច្រានចោលរឿង ម៉ាច ដាវី ធ្លាប់រៀបការ និងការក្លែងបន្លំអាយុចូលរួមប្រកួត ស្រាប់តែពេលនេះ លោក ភួង វណ្ណា ហៅ AB Vanna ចេញមកទម្លាយភស្តុតាងចំៗ ដើម្បីទាមទារភាពស្អាតស្អំឱ្យបវរកញ្ញារបស់ខ្លួន។

អ្នកគ្រប់គ្រង Miss Grand Ratanakiri បានបង្ហាញលិខិតបញ្ជាក់ភាពនៅលីវរបស់ ម៉ាច ដាវី ដែលត្រូវបានចេញដោយមេឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្តាល។ ក្នុងលិខិតនោះបានបញ្ជាក់ថា ដាវី កើតថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៨ ហើយសព្វថ្ងៃនាងមានអាយុ ២៦ឆ្នាំ ដូចការបញ្ជាក់ក្នុងការប្រកួតកម្មវិធី Miss Grand Cambodia 2024 ពិតមែន។ 

AB Vanna សង្កត់ធ្ងន់ថា ស្ថាប័ន Miss Grand Ratanakiri មិនបានរត់គេចមិនបកស្រាយរឿងដ៏រសើបនោះឡើយ ប៉ុន្តែដោយសារហេតុការណ៍កើតឡើងចំថ្ងៃឈប់សម្រាក ដូច្នេះយើងត្រូវរង់ចាំដល់ថ្ងៃលិខិតផ្លូវការពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ដើម្បីយកមកធ្វើជាអំណះអំណាង និងជាភស្តុតាងបញ្ជាក់ភាពស្អាតស្អំរបស់ ដាវី ព្រោះមិនចង់បកស្រាយតែមាត់នោះឡើយ។ លោកបញ្ជាក់ទៀតថា មុនពេលប្រកួតក្រុមការងារលោកបានត្រួតពិនិត្យប្រវត្តិរូបបេក្ខភាពច្បាស់លាស់ ហើយប្រវត្តិរបស់ ម៉ាច ដាវី ត្រឹមត្រូវតាមលក្ខន្តិកៈនៃការប្រកួតមែន។

ទន្ទឹមគ្នានោះផងដែរ កញ្ញា ម៉ាច ដាវី ដែលកំពុងរងរឿងអាស្រូវយ៉ាងធ្ងន់ធ្ងរ នៅតែច្រានចោលព័ត៌មានបែកធ្លាយថា នាងធ្លាប់រៀបការ និងបានក្លែងបន្លំអាយុដើម្បីចូលរួមប្រកួត ដោយនាងបញ្ជាក់ចំៗថា រូបភាព និងវីដេអូនៃពិធីមង្គលការដែលគេចែកចាយលើ social media នោះគឺត្រឹមជាការសម្តែងដើម្បីការងារមុខជំនួញ។ រីឯ ការក្លែងបន្លំអាយុ គឺមិនមែននាងអ្នកធ្វើឡើយ តែវាកើតឡើងដោយសារមិត្តភ័ក្តនាងដែលជាអ្នកចុះឈ្មោះឱ្យនាងចូលប្រកួតកាលឆ្នាំ២០២០ ទើបបង្កឱ្យមានកំហុសឆ្គងបែបនេះ។ 

តាមរយៈសារជាសំឡេង ម៉ាច ដាវី បញ្ជាក់ចំថា «ខ្ញុំសូមអះអាងថា ខ្ញុំមិនធ្លាប់ប្រកាសលិខិតអាពាហ៍ពិពាហ៍ មិនធ្លាប់ចុះអេតាស៊ីវិល ហើយក៏មិនធ្លាប់លែងលះពីមុនដែរ»។

ឆ្លៀតឱកាសនេះ កញ្ញា ម៉ាច ដាវី និង លោក ភួង វណ្ណា សូមធ្វើការសុំទោសទៅកាន់អ្នកគាំទ្រទាំងអស់ចំពោះរឿងដែលបានកើតឡើង ហើយក៏អរគុណទៅកាន់អ្នកទាំងអស់គ្នាដែលស្រលាញ់ចូលចិត្ត ហើយផ្តល់សេចក្តីទុកចិត្តលើសមត្ថភាព ទេពកោសល្យរបស់នាង។ ដាវី ប្តេជ្ញាថា នឹងប្រើប្រាស់បទពិសោធន៍ទាំងនេះជាកម្លាំងចិត្តចូលរួមការប្រកួតឱ្យអស់ពីលទ្ធភាពមិនឱ្យគ្រប់គ្នាខកបំណងឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ