ស្ពានហាល ផ្នែកខាងកើតប្រាសាទបេងមាលា កំពុងរងការខូចខាត ហើយមានអ្នកជំនាញធ្វើការជាក្រុមធ្វើកំណាយស្រាវជ្រាវ ដើម្បីឈានដល់គម្រោងជួសជុលឡើងវិញនាពេលខាងមុខនេះ។

ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានកំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យានៅលើរចនាសម្ព័ន្ធរបស់ស្ពានហាលស្ថិតនៅផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលស្ពានមួយនេះឡើងវិញ។
តាមរយៈមន្ត្រីបច្ចេកទេសបានឱ្យដឹងថា នៅពេលដែលធ្វើកំណាយបកស្រទាប់ដីខាងលើឃើញថាកម្រាលស្ពានមានការស្រុតចុះខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គំរបស់រចនាសម្ព័ន្ធមួយចំនួនដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ និងក្បាលនាគបាក់ជាច្រើនបំណែក ធ្លាក់ចូលទៅខាងក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលនេះបណ្ដាលមកពីកត្តាអាយុកាល និងធម្មជាតិ។









ដោយមើលឃើញពីភាពចាំបាច់ និងដើម្បីរក្សាបាននូវសម្បត្តិជាតិដែលដូនតាបន្សល់ទុក គម្រោងជួសជុលស្ពានផ្នែកខាងកើតប្រាសាទបេងមាលានឹងត្រូវបានដំណើរការដោយស្ថិតនៅក្រោមមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

























Account
Security
Favourite Content