មនុស្សស្រី ៤ ប្រភេទដែលបុរសចាប់អារម្មណ៍ស្រឡាញ់ និងចង់រៀបការជាមួយ

ភាពស្រស់ស្អាតពីខាងក្រៅរបស់មនុស្សស្រីគឺជាចំណុចទាក់ទាញរបស់មនុស្សស្រីដ៏មានមន្ដស្នេហ៍។ ប៉ុន្តែត្រឹមរូបរាងខាងក្រៅមិនទាន់អាចចាប់យកក្ដីស្រឡាញ់ពិតជាគូអនាគតជាមួយមនុស្សប្រុសណាម្នាក់ឡើយ ពោលគឺត្រូវបូករួមជាមួយភាពស្រស់ស្អាតពីខាងក្នុងផងដែរ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកភាពស្រស់ស្អាតពីខាងក្នុងរបស់មនុស្សស្រីទាំង ៤ ប្រភេទដែលបុរសជាច្រើនប្រាថ្នាយកជាគូជីវិត៖

១. មនុស្សស្រីមានការយល់ដឹងទូលាយ

គ្មានទ្រព្យសម្បត្តិ ឬភាពទាក់ទាញជាជាងចំណេះដឹង និងការយល់ដឹងនោះទេ។ មនុស្សស្រីដែលមានការយលដឹងទូលាយតែងតែមានគំនិតជួយជ្រោមជ្រែងក្រុមគ្រួសារឱ្យកាន់តែមានបាន និងចេះយល់ពីទុក្ខលំបាករបស់មនុស្សជាទីស្រឡាញ់ផងដែរ។ លើសពីនេះនាងក៏មានភាពឈ្លាសវៃចេះលើកទឹកចិត្តដៃគូឱ្យជម្នះជាមួយនឹងភាពលំបាកទៀតផង។

២. មនុស្សស្រីយល់ពីតម្លៃរបស់ខ្លួន

តម្លៃរបស់មនុស្សម្នាក់ៗគឺមិនត្រូវឱ្យ និងវិនិច្ឆ័យដោយអ្នកណាម្នាក់ក្រៅពីខ្លួនឯងឡើយ។ មនុស្សស្រីដែលយល់ពីតម្លៃរបស់ខ្លួននឹងដឹងថាខ្លួនជាអ្នកណា ហើយចង់បានអ្វីយ៉ាងពិតប្រាកដ។ ពួកគេតែងតែចេះដឹងពីរបៀបរស់នៅដោយមោទនភាព និងគ្រប់គ្រងជីវិតបានដោយខ្លួនឯង។ មិនត្រឹមប៉ុណ្ណេះ នាងដឹងច្បាស់ពីរបៀបថែរក្សា និងស្រឡាញ់ខ្លួន​ឯងឱ្យបានច្រើនមុនស្រឡាញ់អ្នកណាម្នាក់។ លើសពីនេះ នាងនឹងមិនផ្ញើសំណាងរបស់ខ្លួនទៅលើស្វាមីទាំងស្រុងនោះទេ ពោលគឺនាងនឹងរស់នៅបង្កើតសំណាងឱ្យខ្លួន និងគ្រួសារបានដោយឯករាជ្យ។

៣. មនុស្សស្រីចេះគិត

មនុស្សស្រីប្រភេទបុរសណាក៏ប្រាថ្នាចង់បានជាគូគាប់ដែរ។ នាងតែងតែដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីមិនត្រូវធ្វើទៅតាមកាលៈទេសៈ។ នាងចេះអត់អោន និងគិតពីមនុស្សជុំវិញខ្លួន ជាពិសេសមើលថែក្រុមគ្រួសារបានយ៉ាងល្អជំនួសឱ្យបុរសជាមេគ្រួសារបានផងដែរ។ លើសពីនេះ នាងក៏ដឹងពីរបៀបថែរក្សាទំនាក់ទំនងរវាងប្ដីប្រពន្ធ និងតែងតែជាអ្នកលើកទឹកចិត្តដ៏ល្អ និងជួយជំរុញស្វាមីឱ្យទទួលបានភាពជោគជ័យ។

៤. មនុស្សស្រីចេះយល់ចិត្ត

ជឿជាក់ថាមនុស្សប្រុសភាគច្រើនមិនសូវចេះនិយាយចែករំលែកពីអារម្មណ៍របស់ខ្លួនចេញមកដូចមនុស្សស្រីនោះទេ។ មានន័យថាមនុស្សស្រីច្រើនដឹងពីរបៀបក្នុងការចែករំលែកអារម្មណ៍ច្រើនជាង។ បែបនេះហើយទើបមនុស្សប្រុសតែងតែប្រាថ្នាចង់បានដៃគូជីវិតដែលចេះយល់ពីចិត្តរបស់គេទាំងពេលរីករាយ និងពេលសោកសៅ។ លើសពីនេះនាងនឹងធ្វើឱ្យមនុស្សជាទីស្រឡាញ់មានអារម្មណ៍ថានាងនៅជាមួយគេរហូតគ្រប់ពេលវេលា និងចាំលើកទឹកចិត្តគេជានិច្ច។ ដូច្នេះមនុស្សស្រីប្រភេទនេះតែងតែទទួលបានការស្រឡាញ់ ការគោរព និងភាពស្មោះត្រង់ពីស្វាមីរហូត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ