ទិដ្ឋភាព​ថ្ងៃ​ទី​១ ​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរ ​ចូល​ទស្សនា​ព្រះបរមរាជវាំង​ឡើង​វិញ

ថ្ងៃ​ទី ១ ធ្នូ​ ខែ​ធ្នូ ឆ្នាំ២០២២ នេះ​ជា​ថ្ងៃ​ដំបូង​ដែល​ព្រះបរមរាជវាំង​បើក​ទ្វារ​ជា​លើក​ដំបូង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តជាតិ​ឡើង​វិញ។ គួរ​បញ្ជាក់​ថា​ ព្រះបរមរាជវាំង​បាន​បិទ​ទ្វារ​ផ្អាក​ការ​ចូល​ទស្សនា​អស់​រយៈ​ពេល​ ២​ឆ្នាំ​មក​ហើយ​ដោយ​សារ​តែ​ការ​រីក​រាតត្បាត​នៃ​ជំងឺ​កូវីត-១៩។

យ៉ាង​ណា​ក្រោយ​ការ​ទប់ស្កាត់​ការ​រីក​រាតត្បាតជំងឺ​សកល​មួយនោះ ​កម្ពុជា​ទទួល​បាន​ភាព​ជោគជ័យ​ និង​អត្រា​ឆ្លង​ធ្លាក់​មក​នៅ​កម្រិត​ទាប​បំផុត​ទើប​កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ២០២២ ក្រសួង​ព្រះបរមរាជវាំង​ចេញ​សេចក្ដី​ប្រកាស​អនុញ្ញាត​ឲ្យ​ទេសចរ​អាច​ចូល​ទស្សនា​ព្រះបរមរាជវាំង​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​ធ្នូ។

ដោយ​ឡែក​ក្នុង​រយៈ​ពេល​ ២ ​ឆ្នាំ​នៃ​ការ​បិទ​មិន​ឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​ ព្រះបរមរាជវាំង​ក៏​មាន​ដំណើរ​ការ​ជួសជុល អភិរក្ស និង​កែលំអ​ប្រាសាទ​ចន្ទច្ឆាយា ដែល​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ គិត​ត្រឹម​ដំណាច់​ខែ​តុលា ឆ្នាំ២០២២ នេះ។ លើស​ពី​នេះ​ផ្លូវ​មុខ​ព្រះបរមរាជវាំង​ក៏​បាន​អ៊ុត​ថ្មី​រួចរាល់​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​ធ្វើ​ឲ្យ​ព្រះបរមរាជវាំង​ទាំង​មូល​មាន​សម្រស់​កាន់​តែ​ស្រស់​ស្អាត​ គួរ​ឲ្យ​ចង់​គយគន់​៕

រូបភាព៖ Chanchhaya Phnom Penh Palace



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត