Trend យុវជននំាគ្នាប្រើ “បន្ដោងកាបូប” បង្ហាញពីអារម្មណ៍ប្រចាំថ្ងៃ ក្លាយជាប្រភពសេដ្ឋកិច្ចថ្មីកំពុងមានសន្ទុះខ្លាំងនៅប្រទេសចិន

បន្ដោងកាបូប​ បានក្លាយជាទំនិញពេញនិយមក្នុងប្រទេសចិន ជាមួយនឹងការផលិតម៉ូដថ្មីៗរាប់រយម៉ូដក្នុងមួយខែ ខណៈយុវជនប្រើប្រាស់វាដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ពួកគេ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន​ China Daily។

បច្ចុប្បន្ននេះ ការសម្រេចចិត្តដំបូងនៅរៀងរាល់ព្រឹករបស់យុវជនចិន ប្រហែលជាមិនមែនទៅលើខោអាវដែលពួកគេត្រូវពាក់ទេ តែគឺបន្ដោងសោដែលពួកគេត្រូវដាក់ព្យួរលើកាបូប ដែលជាភាសាតំណាងឱ្យអត្តសញ្ញាណរបស់ម្ចាស់។

គ្រឿងតុបតែងនេះ បានក្លាយជាផលិតមួយដែលកំពុងទទួលបានជោគជ័យក្នុង “Emotional Economy” ឬអាចហៅបានថាជា ការធ្វើសេដ្ឋកិច្ចផ្អែកទៅលើអារម្មណ៍របស់អតិថិជន ជាជាងគុណភាព មុខងារ ឬតម្លៃនៃផលិតផល។

តួយ៉ាង ជញ្ជាំងមួយផ្ទាំងធំនៅក្នុងហាង Miniso Land នាទីក្រុងប៉េកាំង បានក្លាយជាទីកន្លែងដាក់តាំងលក់បន្ដោងសោនេះ ខណៈមានច្រើនម៉ូដ និងតួអង្គឱ្យជ្រើសរើស រាប់ចាប់ពីតួអង្គចាស់ៗដូចជា Hello Kitty និង Harry Potter រហូតមកដល់តួអង្គតុក្កតាថ្មីៗដែលកំពុងពេញនិយម រួមមាន Chiikawa និងតួអង្គពីរឿង Zootopia 2 ជាដើម។

លោក Liu Xiaobin អនុប្រធាន និងជាប្រធានផ្នែកទីផ្សាររបស់ Miniso បានរៀបរាប់ថា៖ “បន្ដោងសោនេះ​មិនមែនសម្រាប់តែតុបតែងទេ តែពួកគេជារបស់គ្រប់គ្រងអារម្មណ៍ និងអាចបង្ហាញពីបុគ្គលក្ខណៈរបស់យុវជន”។

លោកបានបន្តថា សព្វថ្ងៃ បន្ដោងសោរគឺជាផលិតផលពេញនិយម ដែលមានចំនួនសរុប ៣៥ភាគរយនៃផលិតក្មេងលេងទាំងអស់នៃហាង។ លោកបានបង្ហើបថា ចាប់តាំងពីដើមឆ្នាំ ២០២៥ មកដល់បច្ចុប្បន្ន Miniso បានលក់បន្ដោងសោសរុបចំនួន ១២លានបន្ដោងរួចមកហើយ។

លោក Xu Xinyue សាស្ត្រាចារ្យរងនៅវិទ្យាស្ថានឧស្សាហកម្មវប្បធម៌នៃសាកលវិទ្យាល័យ Shenzhen បកស្រាយពីនិន្នាការនេះថា៖ “យុវជន Gen Z បានយកចិត្តទុកដាក់ក្នុងការបង្ហាញពីអ្វីដែលខ្លួនឯង។  ដូច្នេះ​ បន្ដោងសោនេះ គឺជារបស់ដែលល្អឥតខ្ចោះសម្រាប់ឱ្យពួកគេអាចគ្រប់គ្រងអារម្មណ៍ បង្ហាញអត្តសញ្ញាណ និងការផ្សារភ្ជាប់ជាមួយសង្គម”។​

លោកថា វាខុសពីតុក្កតាទូទៅដែលបានត្រឹមដាក់តាំងនៅផ្ទះ​ បន្ដោងកាបូបគឺជារបស់ដែលអាចដាក់តាមខ្លួនបាន ចាត់ទុកជាដៃគូដែលនៅក្បែរម្ចាស់ពេញមួយថ្ងៃ។ លោកបន្តថា ហេតុដូច្នេះហើយ ទើបបន្ដោងកាបូបទទួលបានការចេញនិយម ជំរុញឱ្យក្រុមហ៊ុនផ្សេងៗបង្កើនការផលិតដើម្បីឆ្លើយតបតម្រូវការ។

លោក Lu Yi អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតគ្រឿងតុបតែងមួយកន្លែង បាននិយាយថា តាំងពីដើមឆ្នាំនេះ បន្ដោងកាបូបទទួលបានការពេញនិយមពីអតិថិជនទាំងក្នុង និងក្រៅស្រុក។ លោកថា ក្រុមហ៊ុនរបស់លោកត្រូវចេញផលិតផលថ្មីប្រមាណ ១០០ ជារៀងរាល់ខែ ដែលស្មើនឹង ៣ ទៅ ៤ផលិតផលជាមធ្យមក្នុងមួយថ្ងៃ។

ក្រៅពីបន្ដោងកាបូបដែលច្នៃម៉ូដថ្មី ក៏ដូចជាបន្ដោងសោដែលសហការទិញសិទ្ធិពីតួអង្គតុក្កតា ឬហ្គេមល្បីៗ លោក Zhang Hua ប្រធានផ្នែកលក់ក្នុងស្រុកនៃក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចមួយ ប្រាប់ថា ក្រុមហ៊ុនរបស់លោកក៏បានផលិតបន្ដោងសោឆ្លាតវៃដែលមានបំពាក់ AI ដែរ។ លោកអះអាងថា ត្រឹមពេល ៣ថ្ងៃប៉ុណ្ណោះនៃការចេញលក់ បន្ដោងសោឆ្លាតវៃនេះបានលក់ចេញរហូតដល់ទៅ ២ម៉ឺនបន្ដោង។

និន្នាការនេះ ក៏បានជះឥទ្ធិពលទៅលើវិស័យផ្សេងដូចគ្នា។ តួយ៉ាង នៅតំបន់ទេសចរណ៍វប្បធម៌នៅទូទាំងប្រទេសចិនក៏កំពុងតែផលិតបន្ដោងកាបូបប្លែកៗទៅតាមវប្បធម៌តំបន់ ខណៈផលិតផលមួយនេះទំនងនៅបន្តក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យុវជនចិន ជះផលល្អដល់អាជីវកម្មបែប Emotional Economy៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *