កំពុងមើលថែភរិយាឈឺនៅឥណ្ឌា King Chi ទទួលដំណឹងថៃទម្លាក់គ្រាប់នៅបាត់ដំបង ស្របកូនទាំង ២ នៅទីនោះ

តារា​ចម្រៀង​រ៉េប King Chi បាន​បង្ហោះ​សារ​ទាំង​ក្ដុកក្ដួល​បារម្ភ​កូន​ប្រុស​ទាំង២ ដែល​កំពុង​ស្នាក់​នៅ​ជា​មួយ​លោក​តា​លោក​យាយ​ ខណៈ​ព្រឹក​មិញ​នេះ​យោធា​ថៃ​បាន​បាញ់​ផ្លោង​ជា​ច្រើន​គ្រាប់​ក្នុង​ភូមិ​សាស្ត្រ​នៃ​ខេត្ត​បាត់​ដំបង។

នា​វេលា​ម៉ោង ១០៖២៨នាទី ថ្ងៃ​ទី ២៤ ធ្នូ ២០២៥ យោធាថៃបានបាញ់ផ្លោងចំនួន ២៦ គ្រាប់ចូលភូមិសាស្ត្រ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ។ យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ការពារ​ជាតិ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ជា​ពិសេស​កុមារ​តូច​ៗ ដែល​កំពុង​រៀន​នាំ​គ្នា​ភ័យ​ស្លន់​រត់​ប្រសាច​ចេញ​ពី​ថ្នាក់​រៀន។

ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង​រ៉េប King Chi ដែល​កំពុង​មើល​ថែ​ភរិយា​នៅ​ឯ​ប្រទេស​ឥណ្ឌា​ បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បារម្ភ​កូន​ប្រុស​ទាំង ២ ដែល​កំពុង​ស្នាក់​នៅ​ជាមួយ​លោក​តា​លោក​យាយ​នៅ​ឯ​បាត់ដំបង យ៉ាងដូច្នេះ ថា៖ «បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា​មេីលថែ​ប្រពន្ធ​ បានត្រឹម​បារម្ភ​កូនប្រុស​ទាំង2​ ពីចំងាយ​ដែល​កំពុង​នៅ​ខេត្ត​បាត់ដំបង​ជាមួយ​យាយតា សូម​ព្រះអង្គ​ការពារ​ថែរក្សា​កូន​ៗ​ នឹង​ក្រុម​គ្រួសារ​ ព្រមទាំង​បង​ប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់​គ្នា​ផង»។ ក្នុងនោះ ភរិយា​តារា​រ៉េប​រូប​នេះ​បាន​បញ្ជាក់​ថា​ ទាំង​កូន ទាំង​ឪពុកម្ដាយ​ក្មេក ​និង​ឪពុកម្ដាយបង្កើត​សុទ្ធ​តែ​នៅ​បាត់ដំបង​ទាំង​អស់។

ទាំងលោក King Chi និងភរិយា ក្នុង​ចិត្ត​គិត​បារម្ភ​សុវត្ថិភាព​កូន ​និង​អ្នក​ផ្ទះ ព្រមទាំងប្រជាជនខ្មែរទាំងអស់ តែ​ដោយ​សារ​ស្ថានភាព​តម្រូវ​ឱ្យ​បន្ត​តាម​ដាន ​ក្រោយ​ការ​វះ​កាត់​ទើប​អ្នក​ទាំង​ពីរ​ពុំ​អាច​ត្រឡប់​ទៅ​វិញ​ក្នុង​ពេល​នេះ​បាន។ គួរ​ឱ្យ​ដឹង​ថា ភរិយា​លោក King Chi បាន​ទទួល​ការ​រះ​កាត់​ប្ដូរ​ក្រលៀន​ដោយ​ជោគជ័យនៅ​ឯ​ប្រទេស​ឥណ្ឌា​កាលពីពេលថ្មីៗកន្លងនេះដែរ៕

រូបភាព ៖ King Chi



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *