រឿងភាគកូរ៉េល្អមើលបំផុតប្រចាំឆ្នាំ ២០២៥ ជ្រើសរើសដោយអ្នកជំនាញក្នុងឧស្សាហកម្មកម្សាន្ត

ឆ្នាំ ២០២៥ នេះ អ្នកនិយមទស្សនាភាពយន្តភាគកូរ៉េខាងត្បូង មិនខ្វះរឿងមើលទេ ដោយប៉ុស្តិ៍ទូរទស្សន៍ និងវេទិកាស្ទ្រីមបានបន្តចេញភាពយន្តភាគជាច្រើនចំណងជើងបន្តកន្ទុយគ្នា។ ទន្ទឹមគ្នានេះ កាលពីខែតុលា កន្លងទៅ Joy News បានប្រមូលអ្នកជំនាញក្នុងឧស្សាហកម្មកម្សាន្តចំនួន ១១០នាក់ មិនថាបុគ្គលិកពីក្រុមហ៊ុនកម្សាន្ត និងផ្សព្វផ្សាយ ក៏ដូចជាអ្នកធ្វើការក្នុងវិស័យភាពយន្ត ឱ្យមកជ្រើសរើសភាពយន្ដដែលពួកគេចូលចិត្តបំផុតក្នុងឆ្នាំ ២០២៥។

ហើយខាងក្រោមនេះ គឺជាលទ្ធផលនៃភាពយន្តភាគដែលអ្នកជំនាញបានបោះឆ្នោតថាជារឿងល្អមើលបំផុតប្រចាំឆ្នាំ ២០២៥៖

១. When Life Gives You Tangerines

When Life Gives You Tangerines បានក្លាយជាជើងឯកសម្រាប់ឆ្នាំនេះ ជាមួយនឹងសំឡេងគាំទ្រសរុប ៤៨សំឡេង។ ភាពយន្តភាគរបស់ Netflix នេះ បានផ្ដោតទៅលើជីវិតផ្សងព្រេងរបស់ Ae Soon សម្តែងដោយ IU និង Gwan Shik សម្ដែងដោយ Park Bo Gum និទានចេញជា ៤ រដូវកាលផ្សេងគ្នា។  

មានសរុប ១៦ភាគ ភាពយន្តភាគនេះ បានទាញទឹកភ្នែករបស់ទស្សនិកជននៅជុំវិញពិភពលោកឱ្យស្រក់ចុះ ខណៈអ្នកជំនាញក៏បានសរសើរថា នេះជារឿងភាគដ៏រំជួលចិត្តប្រចាំឆ្នាំ ដែលកប់ជ្រៅក្នុងអារម្មណ៍របស់មនុស្ស។

២. Bon Appétit, Your Majesty

Bon Appétit, Your Majesty ទទួលបានចំណាត់ថ្នាក់លេខ ២ ជាមួយនឹងសំឡេងឆ្នោត ១៨សំឡេង។ រឿងស្នេហាអភិនិហារនេះ និយាយពីមេចុងភៅ Yeon Ji-yeong សម្ដែងដោយ YoonA ដែលបានធ្វើដំណើរឆ្លងពេលវេលាទៅកាន់រាជរង្ស Joseon ហើយបានជួបជាមួយស្តេច Yi Heon សម្ដែងដោយ Lee Chae Min។

បើទោះបីជាបានជួបបញ្ហា ត្រូវផ្លាស់ប្ដូរតួប្រុសជាបន្ទាន់ក្ដី តែភាពយន្តនេះនៅតែធ្វើបានល្អ និងទទួលបានជោគជ័យ ជាមួយនឹងចំនួនអ្នកទស្សនាខ្ពស់បំផុត ១៧.១ភាគរយសម្រាប់ភាគបញ្ចប់។ អ្នកជំនាញក្នុងឧស្សាហកម្មកម្សាន្តបានលើកសរសើរពីភាពប៉ិនប្រសប់នៃការរួមបញ្ចូលគ្នានូវប្រវត្តិសាស្ត្រ អភិនីហារឆ្លងពេលវេលា និងមុខម្ហូបរបស់កូរ៉េនៅក្នុងភាពយន្តតែមួយ។

៣. The Trauma Code: Heroes on Call

ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៣ The Trauma Code: Heroes on Call​ ទទួលបានសំឡេងឆ្នោតចំនួន ១០។ ភាពយន្តភាគបែបវេជ្ជសាស្រ្តលាយឡំនឹងភាពកំប្លែងនេះ សម្តែងដោយ Ju Ji Hoon ដើរតួជា Baek Kang Hyuk ដែលជាគ្រូពេទ្យវះកាត់ដ៏ប៉ិនប្រសប់ម្នាក់មកពីសមរភូមិប្រយុទ្ធ មានតួនាទីធ្វើឱ្យមជ្ឈមណ្ឌលព្យាបាលដែលខ្លួនប្ដូរមកនោះអាចបើកដំណើរការបន្ត។

ភាពយន្តនេះ មានភាពលេចធ្លោទៅលើភាពជាក់ស្ដែងនៃផ្នែកវេជ្ជសាស្ត្រ និងការខិតខំសង្គ្រោះអ្នកជំងឺ ខណៈមានភាពកំប្លុកកំប្លែងដើរទន្ទឹមគ្នា។ ការឆ្លើយតបល្អនេះ បានធ្វើឱ្យ The Trauma Code: Heroes on Call ទទួលបានឱកាសផលិតរដូវកាលទី ២ និងទី​ ៣បន្ថែមទៀត។

៤. You and Everything Else

ជាស្នាដៃដ៏ល្អ​ឯករបស់ Kim Go Eun និង Park Ji Hyun ប្រចាំឆ្នាំ ២០២៥ You and Everything Else ទទួលបានសំឡេងឆ្នោតចំនួន ៩ ឈរក្នុងលំដាប់លេខ ៤។

រឿងនេះបានបង្ហាញពីមិត្តភាពចាប់ពីវ័យជំទង់ដល់វ័យខ្ទង់ ៤០ឆ្នាំរបស់តួអង្គ Yoo Eun-jung និង Cheon Sang-yeon ដោយអ្នកជំនាញបានសរសើរពីការសម្ដែងដូចពិតរបស់ Kim Go Eun និង Park Ji Hyun អាចបង្ហាញអារម្មណ៍ស្មុគស្មាញ និងស៊ីជម្រៅនៃមិត្តភាព ការច្រណែន ការយល់ច្រឡំ និងការទទួលយកការពិត។

៥. Our Unwritten Seoul

រឿងភាគមួយទៀតដែលត្រូវបានសរសើរទៅលើសមត្ថភាពសម្ដែងរបស់តួអង្គ គឺរឿង Our Unwritten Seoul ដែលបានជាប់លេខ ៥ ជាមួយសំឡេងឆ្នោតចំនួន ៧សំឡេង។ នៅក្នុងរឿងនេះ Park Bo Young បានដើរតួជាបងប្អូនភ្លោះ Yoo Mi Ji និង Yoo Mi Rae ដែលមានមុខមាត់ដូចគ្នាបេះបិទ តែមានចរិត និងចំណូចចិត្តខុសគ្នាស្រឡះ។

បន្ថែមពី ៥ចំណងជើងខាងលើ រឿងភាគដែលអ្នកជំនាញបានលើកឡើងផ្សេងទៀត មានដូចជារឿង Doubt ដែលទទួលបាន ៣សំឡេង ខណៈរឿង Light Shop, Queen Mantis, Resident Playbook, Squid Game រដូវកាលទី ២ និងទី ៣ ទទួលបាន ២សំឡេងដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *