៦រូបមន្ត​ស្អាត​បាន​ពី​ក្បាល​ដល់​ចុង​ជើង ដោយប្រើ​តែបន្លែ ​និង​ផ្លែ​ឈើ​ងាយ​ៗ​

ហត់​នឿយ​នឹង​ការ​ចំណាយ​ច្រើន​តែ​មិន​បាន​ផល​ដូច​ចិត្ត​មែន​ទេ?​ តោះឥឡូវ​មក​សាក​ជា​មួយ​វិធី​ធម្មជាតិ​ដែល​ងាយ​រក​ងាយ​ធ្វើ​ចំណាយ​តិច​ចំណេញ​ច្រើន​ ទោះ​ចង់​ឈប់​ប្រើ​ក៏​មិន​មាន​អ្វី​ប៉ះ​ពាល់​ដល់​ស្បែក​។​ បន្លែ​ផ្លែ​ឈើ​ដែល​យើង​ទទួល​ទាន​ជា​ប្រចាំ​គឺ​ជា​ Skin care ដ៏​មាន​គុណភាព​ដែល​យើង​មិន​គួរ​មើល​រំលង។ ចង់​ដឹង​ថា​តើ​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ណា​ខ្លះ​ដែល​អាច​នាំ​យក​មក​ប្រើ​ប្រាស់​ក្នុង​រឿង​នេះ​បាន​?​ ឥឡូវ​យើង​មក​មើល​ទាំង​អស់​គ្នា!​

១.​ ផ្លែតាសក់​ជួយ​កែ​បញ្ហា​ក្រោម​ភ្នែក​ស្លក់

​ក្រោម​ភ្នែក​ខ្មៅ​ស្លក់​គឺ​ជា​បញ្ហា​ដែល​មនុស្ស​គ្រប់​រូប​ជួប​ប្រទះ​។​​​​ មិន​​ថា​ប្រុស​ឬ​ក៏​ស្រី​នោះ​ទេ​ ជា​ពិសេស​អ្នក​ដែល​មមាញឹក​ជា​មួយ​ការងារ​ច្រើន។ ត្រសក់​ជា​បន្លែ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ ផ្ដល់​ភាព​ត្រជាក់​ដល់​ស្បែក​បាន​យ៉ាង​ល្អ។​ គ្រាន់​តែ​ចិត​តាសក់​ជា​បន្ទះ​ស្តើងៗ​យក​មក​បិទ​ក្រោម​ភ្នែក​១៥​នាទី​ជា​ប្រចាំ​មុន​ចូល​គេង​អ្នក​នឹង​លែង​មាន​ភ្នែក​ខ្មៅ​ដូច​ជា​ខ្លា​ឃ្មុំ​ទៀត​ហើយ។

២.​ ផ្លែ​ប៉េង​ប៉ោះ​ជួយ​កែ​បញ្ហា​មុខ​រោល​ និង​ផ្ចិត​រន្ធ​រោម

​សម្រាប់​អ្នក​ដែល​ប្រើ​ផលិត​ផល​តាម​ទី​ផ្សា​មក​ជា​ច្រើន​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​រោល​រមាស់​ឡើង​ក្រហម​ និង​អ្នក​ដែល​មាន​រន្ធ​រោម​ធំ​មុខ​មិន​រលោង​អាច​សាក​ជា​មួយ​នឹង​វិធី​នេះ​បាន។​ យក​ប៉េង​ប៉ោះ​មក​ចិត​ជា​បន្ទះ​ស្ដើង​ឬ​ពុះ​ជា​ពី​ហើយ​យក​មក​លាប​ឲ្យ​សព្វ​នៅ​លើ​ផ្ទៃ​មុខ​រៀង​រាល់​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។​ ធ្វើ​បែប​នេះ​ជា​រឿយៗ​រយៈ​ពេល​ ១​ខែ​ ​អ្នក​នឹង​សង្កេត​ឃើញ​លទ្ធផល​យ៉ាង​ច្បាស់។

៣. ក្រូច​ឆ្មា​ កែ​បញ្ហា​បបូរ​មាត់​ខ្មៅ​ និង​របក

នៅ​ពេល​ដែល​អ្នក​ប្រើ​ក្រែម​លាប​មាត់​ច្រើន​ប្រភេទ​លាយ​លំ​គ្នា​ច្រើន​ ហើយ​មិន​បាន​ធ្វើ​ការ​ Remove ចេញ​ឲ្យ​បាន​ល្អ​វា​អាច​បង្ក​ឲ្យ​បបូរ​មាត់​ប្រែ​ទៅ​ជា​ខ្មៅ​ និង​ប្រេះ​របក​បាន។​ វិធី​កែ​គ្រាន់​តែ​យក​ក្រូច​ឆ្មា​លាយ​ជា​មួយ​និង​ស្ករស​មក​ស្រ្កាប់​ថ្នមៗ​នៅ​លើ​មាត់​ ទុក​ចោល​៥​នាទី​សឹម​ប្រើ​កន្សែង​ទន់​ជ្រលក់​ទឹក​យក​មក​ជូត​ថ្នមៗ។ ធ្វើ​បែប​នេះ​មួយ​អាទិត្យ​ម្ដង​លោក​អ្នក​នឹង​ទទួល​បាន​បបូរ​មាត់​ដែល​ទន់​ល្មើយ​មិន​ខ្មៅ​។

៤.​ អំពិល​ទុំ​បំបាត់​ស្នាម​និង​ជួយ​ឲ្យ​ស្បែក​សរ

សម្រាប់​អ្នក​ដែល​មាន​ស្នាម​នៅ​តាម​ដង​ខ្លួន​និង​ចង់​បាន​ស្បែក​សរ​ភ្លឺ​ថ្លា​បែប​ធម្មជាតិ​អាច​សាក​ជា​មួយ​នឹង​វិធី​នេះ​បាន។​ យក​អំពិល​ទុំ​ដែល​មាន​រស​ជាតិ​ជូរ​ខ្លាំង​ មក​ខាត់​ឲ្យ​សព្វ​ពេញ​ខ្លួន​ទុក​ចោល​៣០​នាទី​សឹម​លាង​ទឹក​ចេញ​។​ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ស្នាម​គួរ​តែ​ខាត់​ជា​ប្រចាំ​រហូត​ដល់​បាត់​ស្នាម​សឹម​កាត់​បន្ថយ​មក​នៅ​ត្រឹម​មួយ​សប្ដាហ៍​ម្ដង​វិញ។

៥.​ ផ្លែ​ចេក​ ជួយ​បំបាត់​ស្នាម​មុន​

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​មុខ​ស្នាម​ដោយ​សារ​តែ​កើត​មុន​អាច​យក​ចេញ​អំបូង​មក​ចិត​ជា​បន្ទះ​ស្ដើង​រួច​បិត​នៅ​ត្រង​បរិវេណ​ដែល​មាន​ស្នាម​ជា​ប្រចាំ​។ ស្នាម​ដែល​កើត​មាន​ដោយ​សារ​មុន​ប្រសិន​បើ​យើង​កាន់​តែ​ប្រើ​ប្រាស់​ផលិតផល​ដែល​មាន​ជាតិ​កាត់​វា​កាន់​តែ​ស៊ី​ស្បែក​ឲ្យ​កាន់​តែ​ជ្រៅ។

៦.​ ផ្លែ​ឪឡឹក​និង​ផ្លែ​ប៊ឺ​ ជួយ​កែ​បញ្ហា​ស្បែក​មុខ​ស្ងួត​គ្មាន​សំណើម

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ស្បែក​មុខ​ស្ងួត​គ្មាន​សំណើម​លាប​អ្វី​មិន​ចូល​អាច​សាក​ជា​មួយ​និង​វិធី​នេះ​បាន។​ យក​ផ្លែ​ឪឡឹក​ ឬ​ផ្លែ​ប៊ឺ​មក​កិន​សាច់​ឲ្យ​ហ្មត់​រួច​លាយ​ជា​មួយ​នឹង​ទឹក​ឃ្មុំ​ ឬ​មិន​បាច់​លាយ​ក៏​បាន​ហើយ​នាំ​យក​មក​ធ្វើ​ជា​ម៉ាស់​បិត​ឲ្យ​ពេញ​ស្បែក​មុខ​។​ ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​សប្តាហ៍​អ្នក​នឹង​ទទួល​បាន​ស្បែក​មុខ​ដែល​ទន់​មាន​សំណើម​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ